តាមសេចក្តីរាយការណ៍មក នាយកណ្តុរ អានុធិន ឆានវីរ៉ៈគូណ នាយករដ្ឋមន្រ្តីនៃប្រទេសចោរសៀម

 តាមសេចក្តីរាយការណ៍មក នាយកណ្តុរ អានុធិន ឆានវីរ៉ៈគូណ នាយករដ្ឋមន្រ្តីនៃប្រទេសចោរសៀម បានចូលជួបសម្តែងការគួរសម និងបាយទឹកជាមួយលោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង នៅឯវិមានអេលីសេ (Palais de l’Elysée ) នាវេលាល្ងាចថ្ងៃទី25 ខែឧសភា ម្សិលម៉ិញនេះ។ ក្នុងកិច្ចពិភាក្សានោះមានរបៀបវារៈចំនួន៤គឺ ពីរទាក់ទងនឹងវិនិយោគទុន និងពាណិជ្ជកម្មសេរី (Thailand-EU FTA) ហើយពីរទៀតគឺទាក់ទងជាមួយកម្ពុជាដោយនាយកណ្តុរបញ្ជាក់ប្រាប់ថាខ្លួនគឺជាតួចិត្តល្អ គោរព​គោលការណ៍​នៃ​អធិបតេយ្យភាព សន្តិភាព និង​ច្បាប់​អន្តរជាតិ។ ការសម្រេចចិត្ត​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​លេខ ៤៤ នេះ​ត្រូវបាន​ធ្វើឡើង ដោយសារតែ​ក្នុង​រយៈពេល​ជិត ២៥ ឆ្នាំ​មកនេះ គ្មាន​វឌ្ឍនភាព​អ្វី​កើតឡើងសោះ។ ដូច្នេះប្រទេសថៃ​បានជ្រើសរើស​បន្ត​អនុវត្ត​ច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សមុទ្រ (UNCLOS) តាមរយៈ​ការសន្ទនា​រវាង​ប្រទេស​ទាំងពីរ។ ហើយពាក់ព័ន្ធជាមួយការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ស្គេមនានានោះ គឺថៃនាំមុខហើយទទួលជោគជ័យក្នុងការបង្រ្កាបជាមួយនឹងការចាប់ខ្លួន និងការរឹបអូសទ្រព្យសម្បត្តិជាច្រើន ជាពិសេសនៅតាមព្រំដែន។ 


ថ្ងៃជាមួយគ្នានោះដែរនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ UNSC ឧបនាយករដ្ឋមន្រ្តីសៀម កញ្ចាស់សីហាសាក់ ភួងកេតកែវ បានសុំឱ្យកម្ពុជាឈប់វាយប្រហារ និងមួលបង្កាច់សៀមនៅតាមវេទិកាអន្តរជាតិទៀតទៅ បើមិនចឹងទេចរចាទ្វេភាគីមិនកើតទេ។ កញ្ចាស់សីហសាក់ក៏បានប្រាប់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាប្រធានកិច្ចប្រជុំលើកនេះឱ្យជួយនិយាយជាមួយភាគីកម្ពុជា មុនពេលជំនួបទ្វេភាគីថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរនៅឯបុរី New York។

Previous Post Next Post