ទោសនៃការទ្រុស្ដសីលមាន៥ប្រការ

 ទោសនៃការទ្រុស្ដសីលមាន៥ប្រការ

១ ទុស្សីលោ បុគ្គលោ  បុគ្គលទ្រុស្ដសីលជាទីស្អប់ខ្ពើមនៃមិត្រព្រហ្មចារី មិនជាទីស្រលាញ់របស់ទេវតា និងមនុស្សទាំងឡាយ បង្កើតសេចក្ដីក្ដៅក្រហល់ក្រហាយ មានពណ៌សម្បុរស្រពាប់ស្រពោន ធ្វើឱ្យទេយ្យធម៌របស់ទាយកមានផលតិចបណ្ឌិតមិនអាចជំរះអ្នកទ្រុស្ដសីលឱ្យបរិសុទ្ធបានឡើយ ។ 

២ ឧភតោបរិហានោ  បុគ្គលទ្រុស្ដសីលនោះរមែងវិនាសចាកសម្បត្តិទាំងពីរគឺសមណ-សម្បត្តិ១ និងគិហិសម្បត្តិ១ ។ 

៣ ភិក្ខុភាវំ បដិជានន្តោបិ  បុគ្គលទ្រុស្ដសីលនោះសូម្បីប្ដេជ្ញាខ្លួនថា ជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដោយពិតរមែងភ្ញាក់ផ្អើលជានិច្ច ។ 

៤ អសំវាសរហោ  បុគ្គលទ្រុស្ដសីលនោះ រមែងមិនគួរដល់សំវាស ដោយសព្រហ្មចារីទេ សូម្បីនឹងជាពហុស្សូត ក៏មិនគួរដល់សក្ការៈបូជាឡើយ  ។ 

៥ អភព្វោ វិសេសាធិគមេ  បុគ្គលទ្រុស្ដសីលនោះរមែងមិនគួរត្រាស់ដឹងធម៌វិសេសទេ ជាអ្នកមិនមានសេចក្ដីប្រាថ្នាក្នុងបដិបត្តិធម៌ និងបដិវេធធម៌ឡើយ  ។ 

#ផ្ការំដួល #ការទ្រុស្ដសីល #សីល

Previous Post Next Post