ជីវប្រវត្តិរបស់ព្រះសុមន_មហាសាមណេរទី១០

 #ជីវប្រវត្តិរបស់ព្រះសុមន_មហាសាមណេរទី១០


“ដែលលោកជាព្រះអរហន្តមួយរូបក្នុងព្រះពុទ្ធសាសនា”


សុមនសាមណេរ បានជាព្រះអរហន្តតាំងពីអាយុបាន ៧ ឆ្នាំប៉ុណ្ណោះ នឹងលោកជាអ្នកបដិបត្តិ ហើយជាសិស្សដ៏ល្អ បានទទួលទាយជ្ជឧបសម្បទា (ឧបសម្បទា ប្រយោជន៍ ដល់កុលបុត្រអ្នកកាន់យកទ្រព្យ ដែលព្រះមានព្រះភាគបានប្រទានឱ្យ ) អំពីព្រះមានព្រះភាគ កាលមានសិស្សដ៏ល្អ មិនមានសេចក្តីប្រកាន់ខ្លួន អួតអាងថា ខ្លួនជាមនុស្សពូកែ តាំងចិត្តធ្វើនាទីតាមសភាពនៅក្មេងទាំង ប្រព្រឹត្តខ្លួនជាមនុស្សប្រដៅងាយ ។


#ប្រវត្តិអតីតជាតិកាលព្រះសម្មាសម្ពុទ្ធសិខី

សុមនសាមណេរ ដែលមានរឿងជាប់ទាក់ទងនិង ព្រះអនុរុទ្ធត្ថេរ ទាំងក្នុងអតីតជាតិ និងបច្ចុប្បន្នជាតិ នឹង ជីវប្រវត្តិអតីតជាតិនោះ មានពោលទុកក្នុងអដ្ឋកថាគម្ពីរបរមត្ថទីបនី ដែលអធិប្បាយសេចក្តីនៃគម្ពីរខុទ្ទកនិកាយថេរគាថានិងក្នុងអដ្ឋកថាគម្ពីរវិសុទ្ធនវិលាសនី ដែលអធិប្បាយសេចក្តីក្នុងគម្ពីរខុទ្ទកនិកាយ អប្បទាន ក្នុងសកចិត្តនិយវគ្គ ថា÷


សុមនសាមណេរ បានបំពេញបុញ្ញាធិការទុកក្នុងព្រះពុទ្ធទាំងឡាយអំពីកាលមុន ដោយលោកសាងសន្សំបុណ្យ កុសលទុកក្នុងភពនោះ នឹងក្នុងកាលនៃ ព្រះសិខីសម្មាសម្ពុទ្ធ លោកបានកើតក្នុងត្រកូលរបស់ #នាយមាលា ជាងធ្វើ ផ្កាឈើ លុះលោកដឹងក្តី ដឹងខុសដឹងត្រូវតាមប្រក្រតី ( សាមញ្ញ )ហើយ ថ្ងៃមួយលោកបានឃើញ ព្រះសិខីសម្មាសម្ពុទ្ធ មានចិត្តជ្រះថ្លាបានបូជាដោយផ្កាម្លិះនឹងបុញ្ញកម្ម គឺធ្វើការបូជា ព្រះសម្មាសម្ពុទ្ធ លោកបានត្រាច់រង្គត់ ទៅកើតជាទេវតាខ្លះ នឹងកើតជាមនុស្សខ្លះ អស់កាលយូរ ។


#ប្រវត្តិអតីតជាតិ

ចំណែកជីវប្រវត្តិក្នុងអតីតជាតិ និងបច្ចុប្បន្នជាតិ របស់ សុមនសាមណេរ ដែល ព្រះបរមសាស្តាទ្រង់ប្រារព្ធ កាលគង់នៅក្នុង #វត្តបុព្វារាម «ក្រុងសាវត្ថី» ដោយមានរឿង ពោលនៅក្នុងអដ្ឋកថាគម្ពីរធម្មបទ នៃភិក្ខុវគ្គ ក្នុងរឿងរបស់ សុមនសាមណេរ ដែលមានរឿងជាប់ជាមួយ ព្រះអនុរុទ្ធត្ថេរទាំង ក្នុងអតីតជាតិ និងបច្ចុប្បន្នជាតិដូច្នេះថា÷


រឿងក្នុងអតីតកាលរបស់ សុមរសាមណេរ ដែលមាន ពោលនៅក្នុងកប្បនេះ លោកបានកើតជាសេដ្ឋី មានឈ្មោះថា #សុមន នៅក្រុងពារាណសី និងមានអ្នកបំរើឈោ្មះ #អន្នភារៈ (ឈ្មោះរបស់ #ព្រះអនុរុទ្ធត្ថេរ ក្នុងអតីតជាតិ ) ។


លោកសុមនសេដ្ឋី ជាអ្នកមានចិត្តបុណ្យ បានឱ្យ ទានដ៏ធំធេង ជានិច្ចជាកាល នៅក្នុងក្រុង ពារាណសី ។ ថ្ងៃមួយ #ព្រះឧបរិដ្ឋបច្ចេកពុទ្ធ ចេញចាកនិរោធ សមាបត្តិឯ «ភ្នំគន្ធមាទ» ហើយ គិតថា ថ្ងៃនេះ យើងនឹងធ្វើ សេចក្ដីអនុគ្រោះដល់ អន្នភារបុរស នឹងវេលានេះ គេជញ្ជូនស្មៅចេញអំពីព្រៃ ហើយនឹងត្រឡប់មកផ្ទះ លោកទើបកាន់ បាត្រ និងចីវរទៅដោយឫទ្ធិ ហើយទៅប្រាកដ នៅខាងមុខរបស់ អន្នភារបុរស ។ អន្នភារបុរស កាលក្រឡេកឃើញ ព្រះឧបរិដ្ឋបច្ចេកពុទ្ធ កាន់បាត្រទទេ ទើបក្រាបទូលសួរថា÷ បពិត្រលោកម្ចាស់ តើលោកម្ចាស់បានអាហារខ្លះហើយឬនៅ ? ព្រះឧបរិដ្ឋបច្ចេកពុទ្ធ តបថា÷ លោកជាអ្នកមានបុណ្យច្រើន អាត្មាមិន ទាន់បានអាហារនៅឡើយទេ ។អន្នភារបុរស ទើបទូលថា÷ បើអ៊ីចឹងសូមលោកម្ចាស់ រង់ចាំមួយភ្លែតចុះ ។ ហើយក៏ដាក់ស្មៅទុក ប្រញាប់ទៅផ្ទះ យ៉ាងលឿន និងសួរភរិយាថា÷ ចំណែកអាហារដែលអូន ទុកឱ្យបងនៅមានឬទេ ? កាលភរិយាតបថា÷ នៅមានបងគេប្រញាប់មកយកបាត្ររបស់ ព្រះបច្ចេកពុទ្ធ នាំយកទៅផ្ទះ ដោយគិតថា កាលយើងត្រូវការនឹងថ្វាយទាន ទេយ្យធម៌ គឺរបស់ថ្វាយទានរបស់យើងមិនមាន កាលទេយ្យធម៌របស់ យើងមាន យើងរកបដិគាហកៈ គឺអ្នកទទួលទេយ្យធម៌មិន បាន តែថ្ងៃនេះ បដិគ្គាហកៈយើងក៏ជួប និងទេយ្យធម៌របស់ យើងក៏មានរាប់ថាជាលាភរបស់ហើយហ្ន៎គេទើបដាក់ អាហារក្នុងបាត្រហើយ នាំមកថ្វាយ ព្រះបច្ចេកពុទ្ធ ហើយ ទើបតាំងសេចក្តីប្រាថ្នាថា÷ ដោយទាននេះ សូមកុំឱ្យមាន ការខ្វះខាតដល់ខ្ញុំ ឈ្មោះថា ពាក្យថា “មិនមាន” កុំឱ្យមានដល់ ក្នុងភពតូចធំឡើយ បពិត្រលោកម្ចាស់ សូមឱ្យខ្ញុំ រួចផុតចាកការលំបាកតោកយ៉ាកដូច្នេះ កុំឱ្យមានពាក្យថា " មិនមាន ឡើយ ” ។


ព្រះឧបរិដ្ឋបច្ចេកពុទ្ធ បានធ្វើអនុមោទនា (សេចក្តី ត្រេកអរជាមួយ តែក្នុងបច្ចុប្បន្នមានន័យថា ពាក្យឱ្យពរ របស់ព្រះសង្ឃ ថា លោកអ្នកមានបុណ្យច្រើន សូម សេចក្តីប្រាថ្នារបស់លោកចូរសម្រេចហើយក៏ចេញទៅ។ ចំណែកទេវតា ដែលថែរក្សាស្វេតច្ឆត្ររបស់ សុមនៈ បន្លឺសម្លេងសាធុការ ៣ ដង គួរឱ្យរីករាយចិត្តទាន នេះជាទានពិសេស អន្នភារបុរស តាំងចិត្តទុកដោយល្អហើយ ក្នុង ព្រះឧបរិដ្ឋបច្ចេកពុទ្ធ ។


គ្រានោះ សុមនសេដ្ឋី ពោលជាមួយទេវតាថា÷ លោក មិនបានឃើញយើងឱ្យទានអស់កាលជាយូរ ហើយឬ ។ ទេវតាតបថា÷ ខ្ញុំមិនបានសាធុការទាក់ទងនិងការ ប្រារព្ធទានរបស់លោក តែខ្ញុំមានសេចក្តីជ្រះថ្លាក្នុង បិណ្ឌបាតដែល អន្នភារបុរស ថ្វាយដល់ ព្រះឧបរិដ្ឋបច្ចេកពុទ្ធ ទើបបន្លឺសម្លេងសាធុការនេះ ។ សុមនៈសេដ្ឋីទើបគិតថា គួរអស្ចារ្យមែន យើងឱ្យទាន អស់កាលយូរដល់ប៉ុណ្ណឹង មិនអាចដើម្បីនឹងឱ្យទេវតា បន្លឺសម្លេងសាធុការបាន អន្នភារបុរសអាស័្រយយើងរស់ នៅអាចធ្វើឱ្យទេវតាបន្លឺសម្លេងសាធុការបាន ដោយដាក់ បាត្រតែមួយដង យើងនឹងឱ្យវត្ថុសមគួរ ដល់ទានរបស់គេ លោកសេដ្ឋី ទើបហៅ អន្នភារ មកសួរថា÷ តើថ្ងៃនេះ អ្នកបានឱ្យ អ្វីដល់អ្នកណាខ្លះ ? 

អន្នភារបុរស តបថា÷ នាយ ថ្ងៃនេះខ្ញុំបាទ បានថ្វាយ ភត្តាហារដល់ព្រះឧបរិដ្ឋបច្ចេកពុទ្ធ សុមនសេដ្ឋីទើបពោល ថា "បើយ៉ាងនេះចអ្នកទទួលយកកហាបណនេះ ហើយ ឱ្យបិណ្ឌបាតនោះដល់យើង" ។


អន្នភារបុរសទើបថា "បពិត្រលោកសេដ្ឋី ខ្ញុំបាទឱ្យមិនបានទេ ។ សុមនសេដ្ឋី បានឡើងតំម្លៃថែមឱ្យដោយលំដាប់ រហូតដល់ មួយពាន់កហាបណ ។ 


ចំណែក អន្នភារបុរស ក៏មិនព្រមឱ្យបិណ្ឌបាតនោះ ក្នុងតម្លៃមួយពាន់កហាបណ លំដាប់នោះ លោកសេដ្ឋីទើប ពោលថា÷ ណ្ហើយចុះ បើអ្នកមិនព្រមឱ្យបិណ្ឌបាតដល់យើង សូមអ្នកទទួលយកទ្រព្យមួយពាន់កហាបណៈ ហើយ ឱ្យចំណែកបុណ្យដល់យើងចុះ ។ អន្នភារបុរស ពោលថា÷ ខ្ញុំបាទនឹងព្រឹក្សាជាមួយ លោកម្ចាស់ជាមុនសិនថា នឹងបានឬមិនបាន គេប្រញាប់ ទៅតាមទាន់ ព្រះឧបរិដ្ឋបច្ចេកពុទ្ធ ទើបទូលសួរថា÷ បពិត្រលោកម្ចាស់ដ៏ចម្រើន សុមនសេដ្ឋី បានឱ្យទ្រព្យមួយពាន់កហបណៈ ដល់ខ្ញុំ ហើយសូមចំណែកបុណ្យ ក្នុងការដាក់ បិណ្ឌបាតរបស់លោកម្ចាស់ តើខ្ញុំត្រូវធ្វើយ៉ាងណាល្អ ?


គ្រានោះ ព្រះឧបរិដ្ឋបច្ចេកពុទ្ធ ទើបនាំសេចក្តីមក ប្រៀបធៀបឱ្យ ស្តាប់ថា÷ អ្នកជាបណ្ឌិត ក្នុងភូមិមួយ ១០០ ត្រកូល តែមានប្រទីបមួយដើមដុតបំភ្លឺឡើងនៅក្នុងផ្ទះមួយ ពួកជនក្រៅពីនេះ ទើបយកប្រឆេះប្រទីប ជ្រលក់ចូលទៅ ក្នុងប្រែងរបស់ខ្លួន... ហើយទៅដុតតពីប្រទីបមួយដើមនោះពន្លឺរបស់ប្រទីបនៅដដែល ឬអស់ទៅ ? អន្នភារបុរស ទូលតបថា÷ ពន្លឺរមែងកាន់តភ្លឺឡើង។ ព្រះបច្ចេកពុទ្ធ ពោលតទៅថា÷ អ្នកជាបណ្ឌិតដូច្នោះឯង ទោះ បីជាបបរមួយចាន ឬបាយមួយវែកក៏ដោយ ដែលខ្លួនបាន ដាក់បាត្រហើយ កាលបុគ្គលឱ្យចំណែកបុណ្យនោះ ដល់ អ្នកដទៃណាម្នាក់ បុណ្យនោះក៏កើនឡើងប៉ុណ្ណោះ អ្នកបាន ដាក់បាត្រមួយដង តែកាលអ្នកឱ្យចំណែកបុណ្យដល់លោកសេដ្ឋី ដូចជាការដាក់បាត្រពីរដង គឺមួយចំណែកជារបស់អ្នក មួយចំណែកទៀតជារបស់លោកសេដ្ឋី ។


អន្នភារបុរសទទួលថា÷ ប្រសើរណាស់ លោកម្ចាស់ គេថ្វាយបង្គំព្រះបច្ចេកពុទ្ធហើយ ទើបត្រឡប់ទៅរក សុមនសេដ្ឋី ហើយពោលថា÷ "លោកសេដ្ឋីសូមលោកទទួល យក ចំណែកបុណ្យចុះ ។ សុមនសេដ្ឋី ពោលថា÷ បើដូច្នេះឯង ចូលទទួល កហាបណៈ ទាំងនេះទៅ អន្នភារបុរស ពោលបដិសេធថា÷ ខ្ញុំបាទមិនលក់បិណ្ឌបាត តែខ្ញុំបាទឱ្យចំណែកបុណ្យដល់លោកសេដ្ឋីដោយសទ្ធា ។ សុមនសេដ្ឋី ទើបពោលថា÷ អ្នកឱ្យយើងដោយសទ្ធា ចំណែកយើងក៏បូជារបស់អ្នកដោយសទ្ធា អ្នកចូលទទួល យកទ្រព្យនេះចុះ ហើយចាប់ពីនេះថ្ងៃទៅ អ្នកមិនត្រូវចុះ ដៃធ្វើការងារដោយខ្លួនឯង  ។ អ្នកចូរសង់ផ្ទះនៅឯមាត់ផ្លូវនោះចុះ ហើយចូលកាន់យក វត្ថុគ្រប់យ៉ាង ដែលអ្នកត្រូវការពីសំណាក់របស់យើងទៅ ។


មួយទៀត បិណ្ឌបាតដែលបុគ្គលថ្វាយដល់លោកដែល ចេញពីនិរោធសមាបត្តិ រមែងបានផលក្នុងថ្ងៃនេះភ្លាម ព្រោះ ដូច្នោះ សូម្បីព្រះរាជាទ្រង់ស្ដាប់សេចក្ដីប្រព្រឹត្តទៅនៃរឿង នោះហើយ ទើបបញ្ជាឱ្យ អន្នភារបុរស មកចូលគាល់ទ្រង់ សូមទទួលចំណែកបុណ្យ ហើយ ព្រះរាជាទាន ទ្រព្យច្រើន សន្ធឹកសន្ធាប់ ទាំងព្រះរាជទានតំណែងជាសេដ្ឋីដល់ អន្នភារបុរសផង អន្នភារបុរស នោះ បានជាសម្លាញ់របស់ សុមនសេដ្ឋី ហើយគេបានធ្វើបុណ្យរហូតអស់ជីវិត ពេលគេអស់ជីវិតពីជាតិនោះហើយ ក៏បានទៅកើតក្នុងទេវលោក ហើយបានត្រាច់ទៅក្នុងទេវតា និងមនុស្សលោក និងក្នុងពុទ្ធកាលនេះ លោកបានមកចាប់បដិសន្ធិក្នុងដំណាក់របស់ ស្តេចសក្យព្រះនាមថា #អមិគោទនៈ ក្នុង «ព្រះនគរកបិលពស្តុ» ព្រះញាតិទាំងឡាយ ទ្រង់ដាក់ព្រះនាមដល់ព្រះកុមារថា #អនុរុទ្ធ ។ អនុរុទ្ធកុមារ ព្រះកនិដ្ឋភា.( ប្អូនប្រុស) របស់ #មហានាមសក្យ ជាឱរសរបស់ស្តេចមាន ព្រះបរម សាស្តា បានជាអ្នកសុខុមាលជាតិ ( ល្អិតទន់ អ្នកល្អ, ត្រកូលខ្ពស់) យ៉ាងធំ ជាអ្នកមានបុណ្យច្រើន ។


ហេតុដែល ព្រះអនុរុទ្ធ បួសនោះ ព្រោះបានស្តាប់ដឹង សេចក្តីមិនចេះចប់ មិនចេះហើយនៃការងារទាំងឡាយ ដែល បងប្រុសប្រាប់ ដូចមានន័យថា មកចុះ អនុរុទ្ធ ខ្ញុំនឹងប្រាប់ការងាររបស់ឃរាវាស តូវភ្ជួរស្រែមុនជាដើម ការងារមិន មានទីបំផុត ទើបទួលលាព្រះមាតាថា÷ ខ្ញុំម្ចាស់មិនត្រូវការ នៅគ្រប់គ្រងផ្ទះ ហើយស្តេចចេញទៅព្រមជាមួយព្រះឱរសរបស់ស្តេចសក្យៈ ៥ ព្រះអង្គ មាន #ភទ្ទិយៈ ទ្រង់ជាអ្នកដឹកនាំ ទ្រង់ទៅចូលគាល់ ព្រះបរមសាស្តា ក្នុង «អនុបិយអម្ពវ័ន» (ឈ្មោះសួន នៅក្នុងតំបន់អនុបិយនិគមតំបន់ មល្លជនបទ) ហើយផ្នួសបួស ។


កាលបួសហើយ ព្រះអនុរុទ្ធ ជាអ្នកបដិបត្តិល្អ ហើយ បានសម្រេចវិជ្ជា សេចក្តីដឹងច្បាស់ សេចក្តីដឹងពិសេស បញ្ញាចរជាន់ខ្ពស់ លោកអង្គុយនៅលើអាសនៈតែ មួយនោះ អាចសម្លឹងមើលលោកធាតុ ១,០០០ បានដោយ ទិព្វចក្ខុ ភ្នែកទិព្វ ឬញាណពិសេស ដែលធ្វើឱ្យមើល ឃើញអ្វីបានទាំងអស់តាមប្រាថ្នា បីដូចមើលផ្លែកន្ទួតព្រៃ ដែលបុគ្គលដាក់លើបាតដៃដូច្នោះ ទើបបន្លឺឧទាន វាចា ដែលបន្លឺចេញមក ដោយសេចក្ដីត្រេកអរឡើងថា÷


យើងរមែងរលឹកបាននូវបុព្វេនិវាស ( ខន្ធដែល អាស្រ័យនៅក្នុងកាលមុន យើងសម្រេចទិព្វចក្ខុហើយ យើងជាអ្នកបានវិជ្ជា ជាអ្នកសម្រេចឫទ្ធិ យើងបាន ធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធហើយ។


ព្រះថេរៈ ពិចារណាមើលថា "យើងធ្វើកម្មអីទុកហ្ន៎ ទើបយើងបានសម្បត្តិនេះ ក៏ដឹងបានថា យើងបានតាំង សេចក្តីប្រាថ្នាទុក ទៀបបាទមូលរបស់ #ព្រះបទុមុត្តរសម្មាសម្ពុទ្ធ ហើយដឹងតទៅទៀតថា÷ យើងបានត្រាច់ទៅក្នុងសង្សារវដ្ត ការកើតស្លាប់ និងអតីតកាលនោះ យើងធ្លាប់បាន អាស្រ័យ សុមនសេដ្ឋី ចិញ្ចឹមជីវិតនៅក្នុង ក្រុងពារាណសី ហើយមានឈ្មោះថា អន្នភារ អ្នកខ្សត់ស៊ីឈ្នួល ជញ្ជូន ស្មៅ យើងបានថ្វាយចង្ហាន់បិណ្ឌបាតដល់ ព្រះឧបរិដ្ឋបច្ចេកពុទ្ធ អ្នកដែលមានយសខ្ពស់ ។


គ្រានោះ ព្រះអនុរុទ្ធត្ថេរ មានសេចក្តី «បរិវិតក្កៈ» នឹកកើតទុក្ខក្នុងចិត្ត នឹកព្រួយបារម្ភថា សុមនសេដ្ឋី អ្នកជាសម្លាញ់របស់យើងបានឱ្យកហាបណៈ ហើយទទួលយក ចំណែកបុណ្យពីបិណ្ឌបាត ដែលយើងថ្វាយដល់ ព្រះឧបរិដ្ឋ បច្ចេកពុទ្ធ ក្នុងកាលនោះ ឥឡូវនេះ សុមនសេដ្ឋី កើតនៅ ក្នុងទីណាហ្ន៎. តពីនោះ លោកបានប្រមើលមើលក៏ឃើញសុមនសេដ្ឋី នោះ ត្រឡប់មកកើតក្នុង «ស្រុកមុណ្ឌនិគម» ដែលតាំងនៅជើងភ្នំ ជិតព្រៃភ្លើងឆេះ ។


ក្នុង មុណ្ឌនិគម នោះ មានឧបាសកម្នាក់ឈ្មោះ #មហាមុណ្ឌ និង ឧបាសកមានកូនពីរនាក់... គឺ #មហាសុមន និង #ចូឡសុមន ។


សុមនៈសេដ្ឋី បានត្រឡប់មកកើតជា ចូឡសុមន ជាបុត្រម្នាក់របស់ មហាមុណ្ឌឧបាសក នោះ គ្រានោះ ព្រះអនុរុទ្ធត្ថេរ ពិចារណាឃើញទីកើតរបស់ សុមនសេដ្ឋី យ៉ាងនេះហើយ គិតថា កាលយើងទៅក្នុងទីនោះ និងមានឧបការគុណ ឬមិន មាន... ហើយ លោកពិចារណាបានឃើញហេតុថា កាល យើងទៅក្នុងទីនោះ ចូឡសុមនៈ មានអាយុ ៧. ឆ្នាំ ប៉ុណ្ណោះ គេនឹងចេញបួស ហើយនិងបានចាក់ធ្លុះព្រះអរហត្ត ផលក្នុងវេលាដែលអស់សក់នោះឯង ។ លុះលោកបានឃើញហេតុការនោះហើយ នឹងកាល កំណត់ការចាំវស្សា ក្នុងរដូវភ្លៀងជិតចូលមកដល់ លោកទើប ទៅតាមផ្លូវអាកាស ហើយចុះត្រង់ទ្វារផ្ទះរបស់ មហាមុណ្ឌឧបាសក ។


ចំណែក មហាមុណ្ឌឧបាសក បានជាអ្នកមានសេចក្តី ឆាប់ស្គាល់ជាមួយ ព្រះអនុរុទ្ធត្ថេរ មកក្នុងកាលមុនដូចគ្នា លុះគេបានក្រឡេកឃើញព្រះអនុរុទ្ធត្ថេរ គ្រងចីវរក្នុងវេលា បិណ្ឌបាត ទើបពោលជាមួយ មហាសុមន កូនបុ្រសថា÷ កូន អើយ ព្រះអនុរុទ្ធត្ថេរ របស់យើងមកហើយ កូនចូរប្រញាប់ទៅ ទទួលបាត្ររបស់លោកម្ចាស់មកដោយរហ័ស ឱ្យបានមុន អ្នកដទៃមកយកបាត្ររបស់លោកម្ចាស់ទៅ ចំណែកឪពុក នៅឯនេះ និងឱ្យគេរៀបចំក្រាលអាសនៈ ទុកទទួលលោក ម្ចាស់ ។ មហាសុមនៈ ស្ដាប់ពាក្យរបស់ឪពុកហើយ បានប្រញាប់ ធ្វើតាមភ្លាមកាល ព្រះអនុរុទ្ធត្ថេរ បានចូលមកអង្គុយក្នុងផ្ទះ ស្រេចហើយ មហាមុណ្ឌឧបាសក ថ្វាយអាហារដល់ ព្រះអនុរុទ្ធត្ថេរ ក្នុងផ្ទះដោយសេចក្តីគោរព ទើបក្រាបទូលនិមន្ត ព្រះថេរៈ ត្រូវការដើម្បីឱ្យចាំវស្សារហូតត្រីមាសនេះ ។ ចំណែក ព្រះអនុរុទ្ធត្ថេរ ក៏បានទទួលនិមន្ត មុណ្ឌឧបាសក នោះគ្រានោះ មហាមុណ្ឌឧបាសកតាំងចិត្តបដិបត្តិទំនុកបំរុង ព្រះអនុរុទ្ធត្ថេរ ដោយល្អធ្វើដោយការគោរពរហូតអស់ត្រីមាស គឺ ៣ ខែ ប្រៀបដូចជាការបដិបត្តិទំនុកបំរុង ១ ថ្ងៃ ។


ក្នុងថ្ងៃមហាបវារណា ឧបាសកទើបនាំត្រៃចីវរ និង វត្ថុផ្សេង ៗមានស្ករអំពៅ និង អង្ករជាដើមមកដាក់ ទុកនៅ ក្បែរចុងជើងរបស់ ព្រះអនុរុទ្ធត្ថេរ ហើយទូលថា÷ សូមលោកម្ចាស់ចូលទទួលទេយ្យធម៏ទាំងនេះចុះ ។ ព្រះអនុរុទត្ថេរ ពោលបដិសេធថា÷ កុំឡើយឧបាសក អាត្មាភាព មិនត្រូវការវត្ថុផ្សេង ៗទាំងនេះទេ ។ មហាមុណ្ឌឧបាសក ទើបពោលថា÷ បពិត្រលោកម្ចាស់ដ៏ចម្រើន វត្ថុទាំងអស់នេះ ឈ្មោះថា លោភដែលកើតឡើងដល់ ព្រះភិក្ខុសង្ឃ អ្នកនៅចាំវស្សា (បច្ចុប្បន្ន ហៅ ថា គ្រឿងលាវស្សា និងថ្វាយក្នុងថ្ងៃចេញវស្សា ) សូមព្រះគុណម្ចាស់ទទួលទុកចុះ ។ ព្រះថេរៈពោលបដិសេធថា÷ កុំឡើយ ឧបាសកមហាមុណ្ឌឧបាសក ! ទើបសួរថា÷ ព្រោះហេតុអី្វទើបលោកម្ចាស់ មិនព្រមទទួល ? ព្រះថេរៈពោលបដិសេធថា÷ ព្រោះកប្បិយការកៈ ( អ្នកដែលធ្វើឱ្យវត្ថុសមគួរដល់សមណៈ ត្រឹមត្រូវតាម ព្រះវិន័យ សូម្បីជាសាមណេរក៏មិនមាននៅក្នុងសំណាក់ របស់ អាត្មាភាពដែរ។ មហាមុណ្ឌឧបាសក ទើបទូលថា÷ លោកម្ចាស់ដ៏ចម្រើន បើ យ៉ាងដូច្នេះ មហាសុមនៈ ជាកូនបុ្រសរបស់ខ្ញុំ និងបព្វជ្ជាជាសាមណេរ ដើម្បីបតិបត្តិលោកម្ចាស់ ។


ព្រះថេរៈពោលបដិសេធថា÷ ម្នាលឧបាសក អាត្មា មិនត្រូវការ មហាសុមនៈ ទេ។ មហាមុណ្ឌឧបាសក ទើបទូលថា÷ លោកម្ចាស់ដ៏ចម្រើនបើយ៉ាងនេះ សូមលោកម្ចាស់ឱ្យ ចុល្លសុមនៈ បព្វជ្ជាចុះ ។ ព្រះថេរៈពោលថា÷ ល្អហើយ ក៏ឱ្យចុល្លសុមនៈ បព្វជ្ជាជាសាមណេរ។ 


ចុល្លសុមនៈនោះ បានសម្រេចជាព្រះអរហន្ត ក្នុងពេលដែលកោសក់រួចនោះឯង សុមនសាមណេរ ពេលបានសម្រេចជាព្រះអរហន្ត លោកបានរំលឹកដល់ បុព្វកម្ម គឺកម្មដែលធ្វើទុកកាលមុន ឬគ្រាមុនរបស់លោក ក៏កើតសោមនស្ស ទើបពោលដល់សេចក្តីសម្រេចបរិញ្ញាជីវិត ដែលជាសេចក្តីសម្រេចខ្ពស់បំផុត ក្នុងព្រះពុទ្ធសាសនា ដូច សេចក្តីដែលមានក្នុងគម្ពីរបាលីខុទ្ទកៈនិកាយ អប្បទាន សកចិត្តដូច្នេះថា÷


ក្នុងគ្រានោះ ខ្ញុំជានាយមាលាការ(អ្នកធ្វើកម្រងផ្កា ) ឈ្មោះថា សុមនៈ បានឃើញព្រះពុទ្ធមានធូលីគឺកិលេស ប្រាសចេញហើយ ព្រះអង្គជាអ្នកទទួលនូវគ្រឿងបូជា របស់ សត្វលោក ខ្ញុំលើផ្គងនូវផ្កាម្លិះដ៏ឧត្តម ដោយដៃទាំងពីរ បង្អោនថ្វាយព្រះពុទ្ធព្រះនាម សិខី ព្រះអង្គជាពូជពង្សនៃ លោក ។ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយការបូជាផ្កានេះផង ដោយការតម្កល់ចេតនានេះផង នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៣១ រាប់អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបូជា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា កប្បទី ២៦ ខ្ញុំ បានជាស្តេចចក្រពត្តិ៤ដងព្រះនាម #មហាយសៈ ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤. មោក្ខ ៨ និងអភិញ្ញា ៦ ខ្ញុំបានធ្វើឱ្យជាក់ច្បាស់

ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ក៏ខ្ញុំបានប្រតិបត្តិហើយ ។ 


រឿងរបស់ព្រះអនុរុទ្ឋត្រូវ និងសុមនះសាមណេរ បានពោលទុកក្នុងអដ្ឋកថា គម្ពីរធម្មបទតទៅថា÷


ព្រះអនុរុទ្ធត្ថេរ ស្នាក់នៅក្នុងទីនោះជាមួយ ចុល្លសុមនៈសាមណេរ នោះប្រមាណកន្លះ ហើយទើបលាពួកញាតិ ញោមថា÷ ពួកអាត្មានឹងទៅចូលគាល់ ព្រះបរមសាស្តា ហើយទៅដោយផ្លូវអាកាសចុះ ត្រង់ខ្ទមដែលតាំងនៅក្នុងព្រៃ ក្នុងហិមវន្តប្រទេស ។


ព្រះថេរៈ ជាអ្នកមានការព្យាយាមនៅជាធម្មតា កាល លោកកំពុងដើរចង្ក្រមនៅក្នុងទីនោះ ក្នុងយប់ដំបូង និងយប់តមក លោកបានកើតខ្យល់ក្នុងពោះឡើង ។ គ្រានោះ សុមនៈសាមណេរឃើញព្រះថេរៈមិនស្រួលខ្លួន ទើបទូលសួរថា÷ លោកម្ចាស់មានរោគអ្វីបៀបបៀន . ព្រះថេរតបថា÷ ខ្យល់ចុកសៀតក្នុងពោះមានដល់យើង។ សុមនៈសាមណេរក្រាបទូលសួរថា÷ កាលមុនលោក ម្ចាស់ធ្លាប់កើតខ្យល់ចុកសៀតក្នុងពោះឬទេ ព្រះថេរតប ថា÷ ធ្លាប់កើត សាមណេរ។ សុមនសាមណេរទូលសួរថា÷ តើបានធ្វើដូចម្តេច ទើបជា ព្រះថេរៈតបថា÷ កាលយើង បានផឹកទឹកអំពី«អនោតត្តស្រះ» ក៏និងបានជាសះស្បើយ។


សុមនៈសាមណេរ តបថា÷ លោកម្ចាស់ បើយ៉ាងនោះ ព្រះករុណានឹងនាំមកប្រគេន ព្រះថេរៈសួរ សាមណេរ អ្នកនឹងអាចនាំមកបានឬ ? សុមនៈសាមណេ តបថា÷ ខ្ញុំព្រះករុណា អាចនាំមកបាន ។ ព្រះថេរៈ បើយ៉ាងនោះក្នុងស្រះមានស្តេចនាគ ឈ្មោះ #បន្នកៈ រមែងស្គាល់យើង អ្នកចូល ប្រាប់ស្តេចនាគ បន្នកៈ នោះ ហើយនាំបំពង់ទឹកផឹកមកមួយបំពង់ ដើម្បីជាប្រយោជន៍ដល់ការផ្សំថ្នាំចុះ ។ 


សុមនៈសាមណេរពោលទទួលថា÷ ព្រះករុណាហើយថ្វាយបង្គំ ព្រះឧបជ្ឈាយ៍ ហោះឡើងទៅកាន់វេហាបាន រហូត ដល់ ៥០០ យោជន៍ ។


ក្នុងថ្ងៃនោះ ស្ដេចនាគបន្នកៈ មានពួកនាងនាគ អ្នក រាំរបាំនៅចោមរោម ត្រូវការដើម្បីនឹងលេងទឹក ស្តេចនាគ បានក្រឡេកឃើញ សុមនៈសាមណេរ នោះ ក៏កើតសេចក្តីក្រោធឡើងភ្លាម គិតឃើញថា សមណៈក្បាលត្រងោល នេះ ត្រាច់មករោយធូលីពីជើងរបស់ខ្លួនធ្លាក់លើយើង សមណៈ នេះគង់នឹងមក ដើម្បីនឹងត្រូវការទឹកផឹកក្នុង អនោតត្តស្រះនេះ យើងនឹងមិនឱ្យទឹកផឹក ដល់លោក ហើយដេក ផ្លារបិទបាំងអនោតស្រះដែលមានទំហំប្រមាណ ៥០  យោជន៍ បីដូចបុគ្គលយកថាសធំបិទឆ្នាំងបាយដូច្នោះ ។ សុមនសាមណេរ ក្រឡេកឃើញអាការរបស់ស្តេចនាគ ហើយដឹងថា ស្ដេចនាគនេះក្រោធ ទើបពោលគាថា ( ពាក្យជាគាថាព័ន្ធ ) នេះថា ស្តេចនាគដែលជាអ្នកមានតេជះ ច្រើន មានកំលាំងខ្លាំង លោកចូលស្តាប់ពាក្យ របស់អាត្មា ចូរឱ្យឆាំ្នងទឹកដល់ អាត្មា អាត្មាមកដើម្បីត្រូវការទឹក សម្រាប់ផ្សំថ្នាំ ។ 


ស្ដេចនាគបន្នកៈ បានស្តាប់ហើយ ទើបពោលគាថា ស្ទឹងធំឈ្មោះ គង្គា នៅទិសបូព៌ា (ទិសខាងកើត ) រមែងហូរទៅកាន់សមុទ្រ លោកចូរនាំទឹកផឹកពីរស្ទឹងគង្គានោះទៅចុះ។


សុមនសាមណេរ បានស្តាប់ពាក្យរបស់ នាគបន្នកៈ ហើយ គិតថា នាគនេះ និងមិនព្រមឱ្យតាមសេចក្តីប្រាថ្នា របស់យើង តែយើងនឹងសំដែងកំលាំងឱ្យនាគដឹងអានុភាព ធំរបស់យើង យើងនឹងបង្ក្រាបស្ដេចនាគនេះហើយ នឹងនាំ យកទឹកទៅ... ទើបពោលថា÷ ម្នាលស្តេចនាគ ព្រះ ឧបជ្ឈាយ៍ ឱ្យ អត្មាមកនាំទឹកផឹក ពីអនោតត្តស្រះ នេះប៉ុណ្ណោះ ទៅ ព្រោះដូច្នោះ អត្មានឹងនាំទឹកផឹកនេះ លោកចូរជៀសឱ្យ ផុត កុំហាម អាត្មាឡើយ ហើយពោលគាថានេះថា អាត្មាភាព នឹងនាំទឹកផឹកពីអនោតត្តស្រះនេះឯង ។


អាត្មាភាព ត្រូវការទឹកផឹកនេះប៉ុណ្ណោះ បើលោកមាន កំលាំងពលំល្អ លោកចូររារាំងចុះ ។


គ្រានោះ ទើប នាគបន្នកៈ ពោលតបមសុមនសាមណេរ ថា÷ សាមណេរ បើលោកមានសេចក្ដីក្លានហាន ដូច កូនប្រុស ខ្ញុំចូលចិត្តពាក្យនិយាយ របស់លោក សូមនិមន្ត លោកនាំទឹកផឹករបស់ខ្ញុំទៅចុះ ។


លំដាប់នោះ សុមនសាមណេ ពោលតបស្តេចនាគបន្នកៈ នោះថា÷ ម្នាលមហារាជ អាត្មានឹងនាំទឹកផឹករបស់ លោកទៅឱ្យ បាន ។


នាគបន្នកៈ ទើបពោលថា÷ កាលបើលោកមានសមត្ថភាព ក៏ចូរនាំយកទៅចុះ ។


សុមនសាមណេរទទួល ប្ដេជ្ញារបស់ នាគបន្នកគ្រប់បី ដងថា÷ បើយ៉ាងនោះ លោកចូរដឹង ហើយលោកគិតថា យើងគួរនឹងសំដែងអានុភាពនៃព្រះពុទ្ធសាសនា ឱ្យឃើញ ច្បាស់ហើយ សឹមនាំទឹកផឹកទៅ ហើយលោកបានទៅ កាន់ទីនៅរបស់ពួកអាកាសទេវតា (ទេវតាដែលនៅក្នុងអាកាស ) មុន....ទេវតាទាំងនោះបានសំពះសុមនសាមណេរ ទើបសួរថា÷ លោកម្ចាស់ដ៏ចម្រើនមានរឿងរ៉ាវអ្វី ។


សុមនសាមណេរ ពោលតបថា÷ អាត្មាជា មួយស្តេចនាគបន្នកៈ នៅឯក្រោយអនោតត្តស្រះ ពួកលោក ចូលនាំគ្នាទៅទីនោះ ដើម្បីមើលការឈ្នះនឹងការចាញ់ចុះ ហើយសាមណេរបានទៅរកស្តេចលោកបាលទាំង ៤ ស្តេចសក្កៈ ព្រះឥន្ទ ស្តេចសុយាម ស្តេចសន្តុសិត ស្តេចសុនិម្មិត និងស្តេចវសវត្តី ហើយប្រាប់រឿងនោះដូចដែល ប្រាប់ទេវតាក្នុងអាកាសមកហើយ នោះ តពីនោះ សាមណេរ ទៅដោយលំដាប់ រហូតដល់ព្រហ្មលោក នឹងវេលាដែល ព្រហ្មទាំងឡាយមកថ្វាយបង្គំហើយ ឈរក្នុងទីនោះសួរថា÷ មានរឿងអ្វី លោកម្ចាស់ លោកបានប្រាប់រឿងនោះឱ្យ ព្រហ្មទាំងឡាយ ជ្រាប ។


គ្រានោះ សុមនសាមណេរ បានត្រាច់ទៅប្រាប់រឿង នោះក្នុងទីទាំងពួងដោយវេលាមួយរំពេចប៉ុណ្ណោះ វៀរតែពួក #អសញ្ញិសត្វ (ពួកសត្វមានតែរូបមិនមានវិញ្ញាណ ) នឹង អរូបព្រហ្ម (ព្រហ្មមិនមានរូបមានតែវិញ្ញាណ) ដែលក្នុង អសញ្ញិព្រហ្ម និងអរូបព្រហ្មប៉ុណ្ណោះ ។


ចំណែកទេវតាទាំងអស់ បានស្តាប់ពាក្យរបស់ សុមនសាមណេរ ហើយ បានមកប្រជុំគ្នាពេញក្នុងអាកាសខាងលើ អនោតត្តស្រះ ប្រៀបបីដូចបែងចែកនំ ដែលមនុស្សដាក់ទុក ក្នុងភាជន៍ដូច្នោះ ។


កាលពួកទេវតាមកប្រជុំគ្នាហើយ សុមនសាមណេរ ឈរនៅក្នុងអាកាសពោលជាមួយស្តេចនាគថា÷ នែស្ដេចនាគ អ្នកមានតេជះច្រើន មានកម្លាំងច្រើន លោកចូល ស្តាប់ពាក្យរបស់អា លោកចូលឱ្យហ្នឹងទឹកផឹកដល់អាត្មា អាត្មាមកដើម្បីត្រូវការទឹកសម្រាប់ផ្សំថ្នាំ ។


ទីនោះ ទើបស្តេចនាគពោលជាមួយសុមនសាមណេរ ថា÷ សាមណេរ ប្រសិនបើលោកមានសេចក្ដីក្លាហាន ដូច កូនប្រុស ខ្ញុំចូលចិត្តពាក្យនិយាយរបស់លោក លោកចូរនាំទឹកផឹករបស់ខ្ញុំទៅចុះ ។


សុមនសាមណេរ ទទួលពាក្យ . . . ឱ្យពាក្យ សន្យាគ្រប់បីដងហើយ ឈរនៅក្នុងអាកាសនោះឯង និមិត្ត ខ្លួនឱ្យមានរាងកាយជាព្រហ្មធំ ប្រមាណ ១២ យោជន៍ ហើយចុះពីអាកាស មកជាន់ត្រង់ពពារបស់ស្តេចនាគ សង្កត់ ឱ្យផ្កាប់មុខចុះ ក្នុងរំពេចនោះឯង កាលសាមណេរគ្រាន់តែ ជាន់ពពាស្តេចនាគបន្នកៈ ប៉ុណ្ណោះ ទាំងពពាបានរួញចូល តួច ប្រមាណប៉ុនរក ដូចបុរសដែលមានកំលាំងជាន់ស្បែក ធម្មតាដូច្នោះ ក្នុងទីដែលផុតពីពពារបស់ស្តេចនាគនោះ ខ្សែ ទឹកប្រមាណប៉ុនស្ទឹងប្រមាណប៉ុនដើមត្នោត បាញ់ឡើង មកលើ សាមណេរប្រើបំពង់តង់ទឹកផឹក ទាល់តែពេញបំពង់ នៅលើអាកាសនោះឯង ពួកទេវតា បានបន្លឺសម្លេង សាធុការ បន្លឺវាចាថា÷ សាធុ (ល្អហើយ )។ ស្ដេចនាគបន្នកៈ ខ្មាសអៀនក៏ខឹង សុមនសាមណេរ ក្នុងភ្នែកទាំងសងខាងរបស់ស្តេចនាគ មានពណ៌ក្រហមដូច ពណ៌ផ្កាច្បារ ហើយស្តេចនាគគិតថា សាមណៈក្បាលត្រងោលនេះ អញ្ជើញពួកទេវតាមកប្រជុំគ្នា ហើយដងទឹក ផឹកទៅ ធ្វើឱ្យយើង បានទទួលការអៀនខ្មាស យើងនឹង ចាប់សាមណេ នេះឱ្យបាន និងលូកដៃចូលទៅក្នុងមាត់ ច្របាច់បេះដូងរបស់សាមណេរ ឬនឹងចាប់ត្រង់ជើងរបស់ សាមណេរហើយ ត្រវែងទៅត្រើយម្ខាងទន្លេនោះ ។ ហើយប្រញាប់តាមទៅយ៉ាងលឿន ទោះស្តេចនាគ តាមទៅ យ៉ាងលឿន ក៏មិនអាច និងតាម សុមនសាមណេរទាន់ បាន ។


សុមនសាមណេរ មកដល់ហើយ ទើបដាក់ទឹកផឹកទុក នឹងដៃរបស់ព្រះឧបជ្ឈាយ៍ក្រាបទូលថា÷ សូមនិមន្តលោក ឆាន់ទឹកចុះ ចំណែកស្តេចបន្នកៈ តាមមកពីក្រោយសាមណេរ ទើបពោលហាមឃាត់ថា÷ លោកម្ចាស់ដ៏ចម្រើន សាមណេរបានកាន់យកទឹកផឹក ដែលខ្ញុំម្ចាស់មិនបានឱ្យ សូមលោក កុំផឹកទឹកនោះឡើយ ព្រះអនុរុទ្ធត្ថេរទើបសួរថា÷ យ៉ាង នឹងឬសាមណេរ ។


សុមនសាមណេរក្រាបទូលតបថា÷ សូមនិមន្តឆាន់ ទឹកនោះចុះ ទឹកនេះស្តេចនាគបន្នកៈឱ្យ ហើយ ខ្ញុំព្រះករុណា ទើបនាំមក។ ព្រះអនុរុទ្ធដឹងថា÷ សាមណេរជាព្រះខីណាស្រព ( អ្នកដែលអស់អាសវកិលេសព្រះអរហន្ត) រមែងមិនពោល ពាក្យកុហក ទើបឆាន់ទឹកនោះ អាពាធរបស់លោកក៏ស្ងប់រម្ងាប់ ចុះក្នុងខណៈនោះ ។


ស្តេចនាគបន្នអះពោលប្ដឹងនិងព្រះអនុរុទ្ធត្ថេរថា÷ លោកម្ចាស់ដ៏ចម្រើន សាមណេរបានទៅអញ្ជើញពួកទេវតាទាំងនោះ មកប្រជុំគ្នាហើយឱ្យខ្ញុំម្ចាស់ខ្មាស់យ៉ាងខ្លាំង ខ្ញុំនឹងហែកសាច់បេះដូងរបស់សាមណេរ ឬនឹងចាប់ជើងសាមណេរគ្រវែងទៅត្រើយម្ខាងទន្លេនោះ។ ព្រះអនុរុទត្ថេរពោលថា÷ មហារាជ សុមនសាមណេរ មានអានុភាពខ្លាំងណាស់ លោកមិនអាចច្បាំងជាមួយសាមណេរបានទេ លោកចូរសូមទោសសាមណេរ ហើយត្រឡប់ទៅវិញចុះ ។


ស្ដេចនាគបន្នកៈ រមែងដឹងដល់អានុភាពរបស់សុមន សាមណេរ ដោយខ្លួនឯងហើយ ដែលតាមមកក៏ព្រោះការ អៀនខ្មាស ទើបធ្វើដើម្បីសងសឹកការអៀនខ្មាសប៉ុណ្ណោះ លំដាប់តមកពីនោះ ស្តេចនាគបន្នក សូមទោសសុមនសាមណេរ តាមពាក្យណែនាំរបស់ ព្រះអនុរុទ្ធត្ថេរហើយ ទើបធ្វើជាមិត្ត ជាមួយសាមណេរហើយពោលថា÷ រាប់ចាប់ពីនេះទៅ បើ លោកម្ចាស់មានសេចក្តីត្រូវការទឹកក្នុងអនោតត្តស្រះ លោក ម្ចាស់មិនចាំបាច់ទៅ សូមឱ្យដំណឹងដល់ខ្ញុំ ខ្ញុំនឹងនាំមកថ្វាយ ដោយខ្លួនឯង ហើយស្តេចនាគក៏លាចេញទៅ ។


មានសេចក្តីដែលព្រះបរមសាស្តា ត្រាស់សសើរសុមន សាមណេរថា÷ជាអ្នកមានសេចក្តីអង់អាច អាចមានការ ប្រព្រឹត្តបដិបត្តិគួរឱ្យ ជ្រះថ្លា ។ ដែលមានរឿងរ៉ាវពោលនៅក្នុងអដ្ឋកថាគម្ពីរបរមត្ថបនីដូច្នេះថា÷


ព្រះបរមសាស្តា គង់នៅក្នុង «វត្តជេតពនមហាវិហារ» ទតឃើញ សុមនៈសាមណេរ ដែលបានធ្វើដោយប្រការយ៉ាង នោះហើយ ទើបត្រាស់ហៅ #ព្រះធម្មសេនាបតីសារីបុត្តត្ថេរ មកហើយ បានត្រាស់ដល់គុណរបស់ សុមនសាមណេរ ឱ្យ ព្រះសារីបុត្តត្ថេរ ស្តាប់ ។


ក្រោយមក សុមនសាមណេរបានពោលគាថា គាថាដោយការព្យាករណ៍ ព្រះអរហន្តផល ដូចមានសេចក្តី ប្រាកដនៅក្នុងគម្ពីរបាលីខុទ្ទកនិកាយថេរគាថា ដូច្នេះថា÷


ខ្ញុំមានអាយុ ៧ ឆ្នាំអំពីកំណើត ទើបនឹងបួសថ្មី ៗ បានសង្កត់សង្កិននាគមានឫទ្ធិច្រើន ដោយឫទ្ធិ ហើយដង យកទឹកពីស្រះធំឈោ្មះអនោត មកប្រគេនព្រះឧបជ្ឈាយ៍ ក្នុងគ្រានោះ ព្រះសាស្តា ទ្រង់ទតឃើញខ្ញុំហើយ ត្រាស់ព្រះពុទ្ធដីកានេះថា÷ ម្នាលសារីបុត្ត អ្នកចូរមើលកុមារ តូចនេះ កំពុងនាំយកក្អមទឹកមក មានចិត្តរាប់ខ្លួនខាងក្នុង សាមណេររបស់ព្រះអនុរុទ្ធ មានវត្តគួរជ្រះថ្លា មានឥរិយាបថបរិបូណ៌ និងជាអ្នកក្លៀវក្លាដោយ. បុរសអាជានេយ្យ ដែល ព្រះអនុរុទ្ធ ជាបុរសអាជានេយ្យ សប្បុរស ឱ្យធ្វើតែ អំពើល្អ ណែនាំតែខាងផ្លូវល្អ មានកិច្ចធ្វើរួចហើយ មាន សិក្ខាឱ្យ សិក្សាហើយ សុមនៈសាមណេរ នោះ បានដល់នូវ ព្រះនិព្វាន ជាទីស្ងប់រម្ងាប់ក្រៃលែង បានធ្វើឱ្យជាក់ច្បាស់នូវ អរហត្តផល ជាធម៌មិនកម្រើក ប្រាថ្នា សូមកុំឱ្យជនណា មួយស្គាល់អញឡើយ ។ 


សេចក្តីក្នុងអដ្ឋកថា គម្ពីរធម្មបទ បានពោលដល់រឿងសុមនសាមណេរ ។ ដើម្បីចូរគាល់ព្រះបរមសាស្តា ។ ចំណែកព្រះអនុរុទ្ធត្ថេរ ក៏នាំសុមនសាមណេរទៅ ព្រះបរមសាសស្តា ទ្រង់ជ្រាបថា ព្រះអនុរុទ្ធត្ថេរកំពុង មក ទើបគង់ទតមើលការមករបស់ព្រះថេរៈនៅលើប្រាសាទ របស់ #មិគារមាតាវិសាខា មហាឧបាសិកា (គឺវត្តបុពារាម ) ។ សូម្បីភិក្ខុទាំងឡាយ ក៏ឃើញ ព្រះអនុរុទ្ធត្ថេរកំពុងមកទើបក្រោកឡើងទទួល ហើយទទួលបាត្រនិងចីវរ ។ គ្រានោះ ភិក្ខុពួកខ្លះចាប់ សុមនសាមណេរ ត្រង់ សីសៈខ្លះ ត្រង់ត្រចៀកខ្លះ ត្រង់ដៃខ្លះ អង្រួនលេង ហើយ សួរថា÷ សាមណេរ លោកមិនចង់សឹកឬ ។ ព្រះបរមសាស្តា ទតឃើញកិរិយារបស់ភិក្ខុទាំងនោះ ហើយ ទ្រង់ព្រះតម្រិះថា÷ ការធ្វើរបស់ភិក្ខុទាំងនោះ មិន សមគួរ ភិក្ខុទាំងនោះ ចាប់សាមណេរ ដូចចាប់ អាសេរពិស ត្រង់ ពួកអ្នកមិនទាន់ស្គាល់អនុភាពរបស់ សាមណេរ ថ្ងៃនេះ តថាគត នឹងធ្វើគុណរបស់សាមណេរឱ្យ ប្រាកដ ទើបជាការល្អ ។


ចំណែកព្រះអនុរុទ្ធត្ថេរមកក្រាបថ្វាយបង្គំ ព្រះបរមសាស្តា ហើយអង្គុយទីសមគួរ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈ ( ការទទួល ភ្ញៀវ ទ្រង់ប្រាស្រ័យជាមួយ ព្រះអនុរុទ្ធ ទើបត្រាស់បង្គាប់ #ព្រះអានន្ទត្ថេរ ថា÷តថាគត មានបំណងចង់លាងជើងដោយទឹកក្នុងអនោតត្តស្រះ អ្នកចូលឱ្យឆាំ្នងទឹកដល់សាមណេរដើម្បីទៅនាំទឹកយកមកចុះ ។


ព្រះអានន្ទត្ថេរ ឱ្យ សាមណេរ ប្រមាណ ៥០០ រូបប្រជុំ គ្នា ក្នុងបណ្ដាសាមណេរទាំងនោះ សុមនៈសាមណេរ ដែល ជាអ្នក ថ្មីជាងសាមណេរទាំងអស់ ព្រះអានន្ទ ពោលជាមួយសាមណេរ អ្នកដែលចាស់ជាងគេទាំងដែលប្រជុំគ្ន ថា÷ ម្នាល សាមណេរ ព្រះបរមសាស្តា ទ្រង់មានបំណងនឹង លាង ព្រះយុគលបាទ ដោយទឹក ក្នុងអនោតត្តស្រះ អ្នក ចូលកាន់ឆាំ្នងទឹកទៅនាំទឹកមកចុះ ។ សាមណេរនោះ ទូល តបថា÷ ខ្ញុំព្រះករុណា អត់មានសមត្ថភាពទេ ព្រះអានន្ទត្ថេរ ទើបសួរសាមណេរទាំងឡាយ ដែលរៀងទៅតាមលំដាប់ ។ សាមណេរទាំងនោះ ក៏ទូលបដិសេធដូចគ្នាទាំងអស់។


មានពាក្យសួរថា÷ បណ្ដាសាមណេរទាំងនេះ សាមណេរដែលជាឌីណាស្រព (អ្នកអស់អាសវក្កិលេស) មិនមានឬ ។


មានពាក្យឆ្លើយថា÷ មានតែសាមណេរទាំងនោះ មិន ត្រូវការ និងទៅដោយយល់ថា កម្រងផ្កា គឺការងារនេះ ព្រះបរមសាស្តា ទ្រង់មិនបានក្រងទុក ដើម្បីពួកយើង តែព្រះពុទ្ធ ទ្រង់ក្រងទុកដើម្បីសុមនសាមណេរប៉ុណ្ណោះ។


ចំណែកសាមណេរទាំងឡាយ ដែលជាបុថុជ្ជន ( អ្នក នៅមានកិលេសកាស ) ឬអ្នកមិនបានជាអរិយបុគ្គល(បុគ្គល ដែលចាក់ធ្លុះធម៌វិសេសមានសោតាបត្តិមគ្គជាដើម ) ក៏មិន ត្រូវការនឹងទៅ ព្រោះខ្លួនជាអ្នកមិនមានសមត្ថភាព ។


កាលវារៈចុងក្រោយ បានមកដល់ សុមនសាមណេរ ព្រះអានន្ទ ទើបពោលជាមួយ សុមនសាមណេរថា÷ ម្នាលសុមនសាមណេរ ព្រះបរម សាស្តា ទ្រង់មានព្រះ បំណងចង់លាងព្រះយុគលបាទដោយទឹក ដែលនាំមកអំពី អនោតត្តស្រះ អ្នកចូលកាន់ឆាំ្នងទឹកទៅដងទឹកមក ។


សុមនសាមណេរទូលថា÷ ទ្រង់ប្រើឱ្យខ្ញុំព្រះករុណាទៅដងទឹកមក ខ្ញុំព្រះករុណាក៏នឹងទៅ ដងថ្វាយសាមណេរ ទើបក្រាបថ្វាយបង្គំព្រះបរមសាស្តា ក្រាបទូលសួរថា÷ បពិតព្រះដ៏មានព្រះភាគ ព្រះអង្គឱ្យខ្ញុំ ព្រះអង្គ ទៅនាំទឹកមកពីអនោតត្តស្រះឬ ? ព្រះបរមសាស្តា ទើបត្រាស់តបថា÷ យ៉ាងនោះហើយ សាមណេរ សុមនសាមណេរ កាន់ឆ្នាំងទឹកធំ១ ដែលដាក់ ទឹកបានដល់ទៅ ៦០ ឆ្នាំងតូច ឆ្នាំងតូច ជាឆ្នាំងធំសម្រាប់ សេនាសនៈ ជាឆ្នាំងដែលស្រោបដោយដុំមាស ដែល នាងវិសាខាមហាឧបាសិកា ឱ្យសាងទុក ដោយគិតថា យើងមិន ត្រូវការនឹងលើកស្ទឹងឡើងដាក់លើស្មា ហើយទើបយូរឆ្នាំង ហោះឡើងឆ្ពោះវេហា (ផ្ទៃមេឃ បែរមុខឆ្ពោះទៅព្រៃហិមពាន្ត ។


ស្ដេចនាគបន្នកៈ ក្រឡេកឃើញសុមនៈសាមណេរ កំពុងមកពីចម្ងាយ ក៏ចេញមកទទួល លើកស្ទឹងឡើងដាក់ លើស្មាលី ហើយពោលថា÷ លោកដ៏ចម្រើន កាលអ្នក ទទួលបម្រើដូចខ្ញុំមាន ព្រោះហេតុអ្វី បានជាលោកម្ចាស់ មកខ្លួនឯង កាលលោកម្ចាស់មានសេចក្តីត្រូវការទឹក ហេតុអី្វ បានជាលោកម្ចាស់ មិនឱ្យដំណឹងមក” ហើយស្តេចនាគ ក៏យកឆ្នាំងដងទឹក ( លីមកខ្លួនឯង ហើយពោលជាមួយសុមន សាមណេរថា "សូមនិមន្តលោកម្ចាស់ទៅមុនចុះ ខ្ញុំនឹងនាំ ឆ្នាំងទឹកទៅថ្វាយខ្លួនឯង ។


សុមនសាមណេរពោលថា÷ មហារាជ លោកចូរឈប់ចុះ អាត្មាជាអ្នកដែលព្រះសម្មាសម្ពុទ្ធ បញ្ជាមក ហើយ ប្រាប់ឱ្យ ស្តេចនាគបន្នកៈ ត្រឡប់ទៅវិញ ហើយលោក យកដៃ ចាប់ ត្រង់មាត់ហ្នឹងហោះមកតាមផ្លូវអាកាស ។


លំដាប់នោះ ព្រះបរមសាសស្តា ទតឃើញសុមនសាមណេរ កំពុងហោះមកក៏ត្រាស់ហៅភិក្ខុទាំងឡាយមក ហើយ ត្រាស់ថា÷ មា្នលភិក្ខុទាំងឡាយពួកអ្នកចូរមើល កិរិយារបស់សុមនសាមណ គេមានរាងសង្ហា បីដូចស្ដេច ហង្សហោះទៅក្នុងអាកាសដូច្នោះ  ។


ចំណែកសុមនសាមណេរ ដាក់ហ្នឹងទឹកចុះហើយ ទើបក្រាបថ្វាយបង្គំព្រះបរមសាស្តា ហើយឈរក្នុងទីសមគួរ ព្រះបរមសាស្តាត្រាស់សួរថា÷ សុមនៈអ្នកមានអាយុប៉ុន្មាន ? សុមនសាមណេរទូលតបថា÷ ខ្ញុំព្រះអង្គមានអាយុ ៧ ឆ្នាំ ។ ព្រះបរមសាស្តា ទើបត្រាស់ថា÷ សុមន បើយ៉ាង ដូច្នោះ អ្នកចូរជាភិក្ខុចាប់តាំងពីថ្ងៃនេះទៅ ហើយបាន ប្រទានទាយជ្ជឧបសម្បទា ។


ដូចដឹងហើយ សាមណេរអ្នកមាន អាយុ ៧ ឆ្នាំបីរូបប៉ុណ្ណោះ ដែលបានឧបសម្បទា គឺ #១សុមនៈសាមណេរ #២សោបាកសាមណេរ និង #៣ទិព្វមល្លសាមណេរ ។


កាលសុមនសាមណេ បានឧបសម្បទាយ៉ាងនោះ ហើយ ភិក្ខុទាំងឡាយក៏សន្ទនាគ្នា ក្នុងធម្មសភាថា÷ លោក អ្នកមានអាយុទាំងឡាយគួរអស្ចារ្យសាមណេរតូច មាន អានុភាពដល់ម្លឹង ពួកយើងមិនធ្លាប់ឃើញក្នុងកាលមុននេះឡើយ” ។


ព្រះបរមសាស្តា ស្តេចមកត្រាស់សួរថា÷ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំគ្នាសន្ទនារឿងអ្វី ? កាលភិក្ខុទាំងឡាយ ក្រាបទូលរឿងដែលសន្ទនាឱ្យទ្រង់ជ្រាប ហើយ ព្រះពុទ្ធអង្គទើបត្រាស់ថា÷ ម្នាលភិក្ខុទាំងឡាយ បុគ្គលទោះបីជាក្មេង តែបដិបត្តិល្អ រមែងបានសម្បត្តិដូច្នោះ ក្នុងសាសនារបស់តថាគត កាលព្រះពុទ្ធអង្គទ្រង់សំដែង ធម៌ទើបត្រាស់ព្រះគាថាដែលមានប្រាកដក្នុងបាលី ខុទ្ទកនិកាយធម្មបទថា÷


ភិក្ខុណា នៅកម្លោះ ប្រឹងប្រែងក្នុងព្រះពុទ្ធ សាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះឱ្យភ្លឺ ស្វាងបាន ដូចព្រះចន្ទ័ដែល រះផុតអំពីពពក ។ លុះព្រះបរមសាស្តាទ្រង់សម្តែងធម្មទេសនាច បុគ្គល មានចំនួនច្រើនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម អរិយផល គឺផលដែលប្រសើរ មាន ៤ បានដល់ ១,សោតាបត្តិផល ២.សកទាគាមិផល ៣.អនាគាមិផល ៤.អរហត្តផល 


(ចប់ ជីវប្រវត្តិសុមនសាមណេរ)


_នៅខាងចុងមានភទ្ទ១ទៀត ជាហិឧបសម្បទា អាយុ៧ឆ្នាំ ។

_ព្រហ្មធំ ក្នុងអដ្ឋកថាគម្ពីរបរមត្ថទីបនី . មិត្តខ្លួនជា គុ. . ដើម្បី យកជ័យជំនះលើស្តេចនាគ

Previous Post Next Post

Our Services

Explore our web development services.

Fast loading

We can help you optimize your website by compressing CSS & Javascript.

Fully Responsive

We help you build a fully responisve website for better speed and conversion.

SEO Friendly

We make SEO friendly template with proper breadcrumbs, schema data included.

Ready-to-use

Our website design is super professiona and you can easily use the site.

Pro Plugins

Unique social sharing plugins, custom designs and contact page builds.

Updated regularly

We always update the template regularly and add features or fix some bugs that appear.