កញ្ញាឯកកម្ពុជា ឆ្នាំនេះសូមយក​ «ស្បៃខ្មែរ» ជាឈុតតំណាងជាតិដែលនឹងត្រូវបង្ហាញលើឆាក​ Miss Universe សំខាន់ឆ្នាំនេះមានបេក្ខភាព​ 100+ ប្រទេសជាងទៀតតោះមកមើលអត្ថន័យឈុតទាំងអស់គ្នា

 កញ្ញាឯកកម្ពុជា🇰🇭 ឆ្នាំនេះសូមយក​ «ស្បៃខ្មែរ» ជាឈុតតំណាងជាតិដែលនឹងត្រូវបង្ហាញលើឆាក​ Miss Universe សំខាន់ឆ្នាំនេះមានបេក្ខភាព​ 100+ ប្រទេសជាងទៀតតោះមកមើលអត្ថន័យឈុតទាំងអស់គ្នា៖


🔴 ឈុតតំណាងជាតិ Miss Universe Cambodia 2026


[English Below]


«ស្បៃខ្មែរ» គឺជានិមិត្តរូបដ៏អមតៈនៃមរតកវប្បធម៌ ភាពទន់ភ្លន់ និងភាពថ្លៃថ្នូរខ្ពង់ខ្ពស់បែបរាជវង្សខ្មែរ។ ស្បៃដែលត្រូវបានបង់ពាត់យ៉ាងសមសួនលើស្មា គឺជាស្នាដៃតម្បាញសូត្រដ៏វិចិត្រធ្វើដោយដៃ រំលេចដោយក្បូរក្បាច់រចនាប្រពៃណី ដែលឆ្លុះបញ្ចាំងពីសិល្បៈ និងរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែររាប់សតវត្សរ៍មកហើយ។ នៅពេលរួមផ្សំជាមួយនឹងសំពត់ដែលកាត់ដេរយ៉ាងប្រណិត ប៉ាក់ឌិនយ៉ាងភ្លឺចិញ្ចាច និងគ្រឿងអលង្ការខ្មែរដែលច្នៃឡើងដោយផ្ទាល់ដៃ ឈុតតំណាងជាតិមួយនេះបានលើកតម្កើងនូវភាពរឹងមាំ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរគ្រប់ជំនាន់។ ការគ្រងឈុត «ស្បៃខ្មែរ» នៅលើឆាកបវរកញ្ញាចក្រវាល តំណាងឱ្យការនាំយកព្រលឹងមាស វប្បធម៌ និងស្មារតីមោទនភាពរបស់កម្ពុជា បង្ហាញទៅកាន់ពិភពលោកទាំងមូល។


The Sbai Khmer is a timeless symbol of Cambodian heritage, grace, and royal elegance. Draped gracefully across the shoulder, the Sbai is intricate silk hand-woven with traditional motifs that reflect centuries of Khmer artistry and story-telling. Paired with a tailored Sampot, rich metallic embroidery, and hand-crafted Cambodian jewelry, this national costume honors the strength and dignity of Cambodian women throughout history. Wearing the Sbai Khmer on the Miss Universe stage represents carrying the golden soul, culture, and proud spirit of Cambodia to the world.

Previous Post Next Post