សុំទោសក្រសួងវប្បធម៌ផង ខ្ញុំសុំផ្សព្វផ្សាយមុនបន្តិច ព្រោះឃើញព័ត៌មានខាងថៃកំពុងវាយប្រហារស្មារតីខ្មែរខ្លាំង

 សុំទោសក្រសួងវប្បធម៌ផង ខ្ញុំសុំផ្សព្វផ្សាយមុនបន្តិច ព្រោះឃើញព័ត៌មានខាងថៃកំពុងវាយប្រហារស្មារតីខ្មែរខ្លាំង 


ជាការពិតទៅ កម្ពុជាបានដាក់ «អាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ដែលត្រៀមទទួលការអនុម័ត នាសម័យប្រជុំថ្ងៃទី ២១ ដល់ ៣០ ខែវិច្ឆិកា និងប្រកាសនៅថ្ងៃទី ៥ ខែធ្នូ ២០២៦ ។ 


ហើយក្នុង «អាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ» គឺមានគ្រប់សព្វរួចទៅហើយ ដែលមានដូចជា៖

- កិច្ចពិធីតាមប្រពៃណី រួមមានពិធីហែជំនូន (លើកកំណត់) ពិធីសែនជំនាងផ្ទះ និងដូនតា ពិធីស៊ីស្លា ពិធីកាត់សក់បង្កក់សិរី ពិធីសំពះផ្កាស្លា ពិធីបង្វិលពពិល ពិធីចងដៃ និងពិធីតោងស្បៃចូលបន្ទប់។


- វង់ភ្លេង និងបទចម្រៀងការ រួមមានការប្រគំភ្លេងការបុរាណ និងទំនុកច្រៀងកំដរតាមកិច្ចពិធីនីមួយៗ (ដូចជាបទហោមរោង បទកាត់សក់ បទបើកវាំងនន និងបទបង្វិលពពិល)។


- សម្លៀកបំពាក់ និងគ្រឿងតុបតែងកាយ រួមមានសំពត់ហូល ផាមួង ស្បៃខ្មែរ អាវប៉ាក់ ក្បាំងមកុដ និងគ្រឿងអលង្ការបុរាណ ដែលបង្ហាញពីអត្តសញ្ញាណ និងសិល្បៈតម្បាញខ្មែរ។


- តួអង្គ និងសហគមន៍ប្រតិបត្តិ។ រួមមានលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួង មេបា និងការចូលរួមជួយជ្រោមជ្រែងពីអ្នកភូមិជិតខាង។


ចំពោះសម្លៀកបំពាក់ អង្គការយូណេស្កូមិនបានកំណត់ទេ មានន័យថាសស្របតាមអ្វីដែលខ្មែរមាន ហើយស្បៃខ្មែរគឺមាននៅក្នុងនោះស្រាប់ ។

Previous Post Next Post