កម្ពុជារងការឈ្លានពាន និងការវាយប្រហារដោយអាវុធយ៉ាងអយុត្តិធម៌មិនទាន់គ្រប់គ្រាន់ទេ ឥឡូវនេះ ថែមទាំងត្រូវរងការវាយប្រហារតាមបណ្តាញសង្គមជាសកលទៀត។ តើយុត្តិធម៌នៅឯណា?
ហេតុអ្វីបានជាប្រទេសថៃចូលចិត្តរំលោភបំពាន បំភ្លៃការពិត និងផ្សព្វផ្សាយព័ត៌មានមិនពិតម្ដងហើយម្ដងទៀត? បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា បង្កជម្លោះ និងបង្កភាពតានតឹងជាមួយប្រទេសជិតខាង។
ការផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯងមិនទាន់គ្រប់គ្រាន់ទេឬ? ហេតុអ្វីត្រូវជួលសារព័ត៌មានធំៗដែលមានកិច្ចសហការជាមួយខ្លួន ឱ្យមកជួយផ្សព្វផ្សាយបន្ថែមទៀត? តើនេះជាការផ្សាយព័ត៌មានដោយវិជ្ជាជីវៈ ឬជាការប្រើប្រាស់ឥទ្ធិពល និងថវិកាដើម្បីបង្កើតការយល់ឃើញតាមអ្វីដែលខ្លួនចង់បាន?
តើនេះជាប្រទេសដែលនិយាយថាចង់បានសន្តិភាពមែនឬ?
កុំឱ្យលុយទិញមនសិការ និងបំផ្លាញវិជ្ជាជីវៈសារព័ត៌មាន! កុំប្រើចំណងជើងបំផ្លើស និងព័ត៌មានបំភ្លៃ ដើម្បីទាក់ទាញការចាប់អារម្មណ៍ រហូតបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសមួយទាំងមូល។
សូមចងចាំថា ប្រទេសមួយមិនមែនជាបណ្តាញឧក្រិដ្ឋជនទេ ហើយប្រជាជនរាប់លាននាក់មិនគួរត្រូវបានវិនិច្ឆ័យ ឬដាក់បន្ទុកដោយសារសកម្មភាពរបស់មនុស្សមួយក្រុមតូចឡើយ។ ❤️🇰🇭
Cambodia has already suffered unjustified aggression and armed attacks. Is that not enough? Now, Cambodia is also facing attacks on a global scale through social media. Where is justice?
Why does Thailand continue to violate, distort the truth, and spread false information time and time again? It creates fake news to damage Cambodia’s reputation, provoke disputes, and create tensions with neighboring countries.
Is spreading its own information not enough? Why does it also have to hire major media outlets that cooperate with it to help spread these narratives further? Is this journalism conducted with professional integrity, or is it an attempt to use influence and money to shape public opinion according to its own agenda?
Is this truly a country that claims to want peace?
Do not let money buy your conscience and destroy journalistic integrity! Do not use exaggerated headlines and distorted information to attract attention at the expense of destroying the reputation of an entire country.
Remember that a country is not a criminal network, and millions of people should not be judged or held responsible for the actions of a small group of individuals. ❤️🇰🇭







