អស់រយៈពេល៧០០ឆ្នាំ ទើបសៀម អានុទីន ច្រឡំមាត់និយាយការពិតថាមកពីចិន ៩០% !

 អស់រយៈពេល៧០០ឆ្នាំ ទើបសៀម អានុទីន ច្រឡំមាត់និយាយការពិតថាមកពីចិន ៩០% !


 សង្ខេបប្រវត្តិ (តៃ)

១.កុលសម្ពន្ធតៃ (Tai) បានប្រមូលផ្តុំនៅខេត្តយូណានប្រទេសចិនអំឡុងសតវត្សរ៍ទី៨-១០។ នៅឆ្នាំ១២៥៣ ម៉ុងហ្គោលវាតទីលើចិន ធ្វើឱ្យកុលសម្ពន្ធតៃ រត់ភៀសខ្លួនចុះមកតំបន់អាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា ឡាវ និងអង្គរ។ 


២.កុំច្រឡំជនជាតិតៃជាមួយសុខោទ័យ ព្រោះសុខោទ័យជាកុលសម្ពន្ធហ្វាងមឿងនៅលើទឹកដីអង្គរ ដែលស្តេចអង្គរទ្រង់ប្រទានងារជាស្តេចត្រាញ់ “ស្រីឥន្ទ្រាទិត្យ”។ នៅឆ្នាំ១២៤៧ បានផ្តាច់ខ្លួនចេញពីអង្គរ រួចបង្កើតរដ្ឋសុខោទ័យ (សុខោទ័យជាឈ្មោះបន្ទាយកងទ័ពអង្គរ)។


៣.ក្រោយពេលនាយចាយ (រឿងព្រេងនាយតាសក់ផ្អែម) ជ្រែករាជ្យនៅឆ្នាំ១៣២៧ ក្រុមកុលសម្ពន្ធចម្រុះរួមទាំងតៃបានបំបែកខ្លួន បង្កើតរដ្ឋអាយុធ្យានៅឆ្នាំ១៣៥១គ.ស.។ ដូច្នេះសៀមពុំមានទឹកដី ពុំភាសា វប្បធម៌ប្រពៃណីរបស់ខ្លួនទេ គឺរស់នៅជាមួយសហគមន៍ខ្មែរ ប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់ និងនិយាយភាសាខ្មែររហូតមក។


៤.ជាតិសាសន៍សៀមមានមហិច្ឆិតាឈ្លានពានពង្រីកទឹកដី រហូតវាយគ្រប់គ្រងសុខោទ័យនៅឆ្នាំ១៤០៩ រួចភ្ជាប់ប្រវត្តិសាស្ត្រជាមួយសុខោទ័យ ដើម្បីកាឡៃការពិតថាជាតិសាសន៍ខ្លួននៅតំបន់អង្គរតាំងពីសតវត្សរ៍ទី១២។


៥.ដោយសារឈ្លានពានទឹកដីខ្មែរ និយាយភាសា ប្រតិបត្តិតាមវប្បធម៌ប្រពៃណីខ្មែរ នេះហើយទើបធ្វើឱ្យជាតិសាសន៍សៀម ចង់លុបបំបាត់ខ្មែរពីលើផែនដី ដើម្បីយកអ្វីៗជារបស់ខ្មែរធ្វើជារបស់ខ្លួន ដូចដែលពួកគេធ្វើជាមួយសុខោទ័យបែបនេះ គឺកាឡៃប្រវត្តិសាស្ត្រថាខ្លួនកើតចេញពីសុខោទ័យ។


៦.បើកូនខ្មែរមិនរៀនប្រវត្តិសាស្ត្ររួចពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំទេ ២០០ ទៅ ៣០០ ឆ្នាំទៀត សៀមនឹងកម្ទេចខ្មែរ យកទឹកដី វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរធ្វើជារបស់ខ្លួន ដូចសៀមបានធ្វើជាមួយសុខោទ័យដែរ។ រហូតមកដល់ពេលនេះ មានខ្មែរប៉ុន្មានភាគរយយល់ច្រឡំថាសៀមកើតមកពីសុខោទ័យ?


បើកូនខ្មែរមិនស្គាល់ប្រវត្តិសាស្ត្ររបស់ខ្លួនផង ទៅផ្សព្វផ្សាយឱ្យអន្តរជាតិដឹងបានដោយរបៀបណា?


ប្រវត្តិសាស្ត្រលម្អិតមាននៅក្នុងសៀវភៅ កុំភ្លេចថ្ងៃពិព័រណ៍សៀវភៅប្រចាំឆ្នាំ ចាប់ពីថ្ងៃទី ១៧ -២០ ធ្នូ ២០២៦ នៅសួនវត្តបុទមវត្តី !


២០ វិច្ឆិកា ២០២៦ !

....................................................................................................

ผ่านไปถึง 700 ปี อนุทินชาวสยามจึงเผลอหลุดปากพูดความจริงว่ามาจากจีนถึง 90%!


๑. กลุ่มชนเผ่าไต (Tai) รวมตัวกันอยู่ในมณฑลยูนนานของจีนในช่วงคริสต์ศตวรรษที่ 8–10 ใน ค.ศ. 1253 มองโกลรุกรานจีน ทำให้กลุ่มชนเผ่าไตอพยพหนีลงมายังเอเชียตะวันออกเฉียงใต้ เข้าสู่พม่า ลาว และอาณาจักรอังกอร์

๒. อย่าสับสนระหว่างกลุ่มชนไตกับสุโขทัย เพราะสุโขทัยเป็นกลุ่มชนเผ่าผาเมืองที่อยู่ในดินแดนของอาณาจักรอังกอร์ พระมหากษัตริย์แห่งอังกอร์พระราชทานบรรดาศักดิ์ «ศรีอินทราทิตย์» ให้เป็นเจ้าผู้ครองเมือง ใน ค.ศ. 1247 กลุ่มนี้แยกตัวออกจากอังกอร์และก่อตั้งรัฐสุโขทัย (สุโขทัยเป็นชื่อป้อมทหารของอาณาจักรอังกอร์)

๓. หลังจากนายจาย (ตามตำนานนายตาซ็อกผแอม หรือตาหวาน) ชิงราชบัลลังก์ใน ค.ศ. 1327 กลุ่มชนเผ่าหลายกลุ่ม รวมทั้งกลุ่มชนไต ได้แยกตัวออกไปก่อตั้งรัฐอยุธยาใน ค.ศ. 1351 ดังนั้น สยามจึงไม่มีดินแดน ภาษา วัฒนธรรม หรือประเพณีเป็นของตนเอง โดยอาศัยอยู่ร่วมกับชุมชนเขมร ปฏิบัติตามขนบธรรมเนียมประเพณีของเขมร และใช้ภาษาเขมรเรื่อยมา

๔. ชนชาติสยามมีความทะเยอทะยานที่จะรุกรานและขยายดินแดน จนเข้ายึดครองสุโขทัยใน ค.ศ. 1409 จากนั้นจึงนำประวัติศาสตร์ของตนไปเชื่อมโยงกับสุโขทัย เพื่อบิดเบือนข้อเท็จจริงโดยอ้างว่าชนชาติของตนอาศัยอยู่ในเขตอาณาจักรอังกอร์มาตั้งแต่คริสต์ศตวรรษที่ 12

๕. การที่สยามรุกรานดินแดนเขมร ใช้ภาษาเขมร และปฏิบัติตามวัฒนธรรมประเพณีเขมร เป็นเหตุให้ชนชาติสยามต้องการลบเขมรออกไปจากแผ่นดิน เพื่อเอาทุกสิ่งที่เป็นของเขมรมาเป็นของตนเอง ดังที่ได้ทำกับสุโขทัย โดยบิดเบือนประวัติศาสตร์ว่าตนมีต้นกำเนิดมาจากสุโขทัย

๖. หากลูกหลานชาวเขมรไม่เรียนรู้ประวัติศาสตร์และไม่เสริมสร้างการป้องกันประเทศให้เข้มแข็ง อีก 200 ถึง 300 ปีข้างหน้า สยามจะทำลายเขมรและเอาดินแดน วัฒนธรรม และขนบธรรมเนียมประเพณีของเขมรไปเป็นของตนเอง ดังที่สยามเคยทำกับสุโขทัย จนถึงทุกวันนี้ มีชาวเขมรกี่เปอร์เซ็นต์ที่ยังเข้าใจผิดว่าสยามมีต้นกำเนิดมาจากสุโขทัย?


Insophal-khmer Author-Page

Previous Post Next Post