«ស្បៃខ្មែរ» មិនមែនគ្រាន់តែជាសាច់កំណាត់មួយផ្ទាំងដែលបង់លើស្មានោះទេ ប៉ុន្តែជានិមិត្តរូបនៃព្រលឹងអរិយធម៌ អត្តសញ្ញាណ និងមរតកដ៏យូរលង់របស់ប្រជាជាតិខ្មែរ។

 «ស្បៃខ្មែរ» មិនមែនគ្រាន់តែជាសាច់កំណាត់មួយផ្ទាំងដែលបង់លើស្មានោះទេ ប៉ុន្តែជានិមិត្តរូបនៃព្រលឹងអរិយធម៌ អត្តសញ្ញាណ និងមរតកដ៏យូរលង់របស់ប្រជាជាតិខ្មែរ។


តាមរឿងព្រេងដើមកំណើតទឹកដីខ្មែរ ព្រះថោងបានតោងស្បៃនាងនាគ ធ្វើដំណើរទៅកាន់ឋានភុជុង្គនាគ (នគរនាគ)។ រឿងព្រេងនេះមិនត្រឹមតែជាការចងចាំពីដូនតានោះទេ ប៉ុន្តែជានិមិត្តរូបដ៏ជ្រាលជ្រៅនៃការកកើតទឹកដី ជំនឿ និងការបន្តវេនអរិយធម៌ខ្មែរ។


ពីរឿងព្រេងព្រះថោងតោងស្បៃនាងនាគ រហូតមកដល់ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរសព្វថ្ងៃ ស្បៃបានផ្សារភ្ជាប់ជាមួយអត្តសញ្ញាណ និងជីវិតវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅ។


#ស្បៃខ្មែរ មិនត្រឹមតែបង្ហាញពីសម្រស់ និងភាពទន់ភ្លន់របស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេចពីប្រាជ្ញាដូនតា សិល្បៈតម្បាញ ភាពថ្លៃថ្នូរ និងមោទនភាពនៃប្រជាជាតិមួយដែលមានអរិយធម៌ដ៏រុងរឿង។


ថ្ងៃនេះ នៅពេលស្បៃខ្មែរត្រូវបានគ្រងលើឆាកអន្តរជាតិ វាមិនមែនគ្រាន់តែជាការបង្ហាញម៉ូដ ឬសម្រស់នោះទេ។ វាគឺជាការនាំយកអត្តសញ្ញាណខ្មែរ មរតកដូនតា និងស្មារតីមោទនភាពជាតិទៅបង្ហាញចំពោះពិភពលោក។


ស្បៃខ្មែរ ជាផ្នែកមួយនៃវប្បធម៌ដែលដូនតាយើងបានបន្សល់ទុក ហើយកូនចៅខ្មែរបន្តថែរក្សា និងលើកតម្កើង។ ស្បៃខ្មែរ ជាមរតកខ្មែរ! ជាអត្តសញ្ញាណខ្មែរ! ជាមោទកភាពខ្មែរ! ពីជំនាន់ដូនតា ដល់ជំនាន់កូនចៅ និងបន្តទៅអនាគត!


#SbaiKhmer: A Timeless Symbol of Khmer #Civilization, Heritage, and National Pride


“Sbai Khmer” is far more than a piece of fabric gracefully draped over the shoulder. It is a symbol of the soul of Khmer civilization, national identity, and the enduring heritage of the Khmer people.


According to the ancient legend surrounding the origins of the Khmer homeland, Preah Thong held onto the sbai of Neang Neak (the Naga Princess) as he followed her into the mystical realm of the Nagas, known as Phuchong Neak. This legend is more than an ancestral memory; it is a profound symbol of the origins of the Khmer homeland, its spiritual beliefs, and the continuity of Khmer civilization through generations.


From the legendary story of Preah Thong holding Neang Neak’s sbai to the traditional Khmer wedding ceremonies practiced today, the sbai has remained deeply intertwined with Khmer identity, customs, and cultural life.


Sbai Khmer embodies not only the beauty and grace of Khmer women but also the wisdom of our ancestors, the artistry of traditional weaving, the dignity of our people, and the pride of a nation with a glorious civilization.


Today, when Sbai Khmer is worn on the international stage, it represents far more than a display of fashion or beauty. It is a powerful expression of Khmer identity, ancestral heritage, and national pride, proudly presented to the world.


Sbai Khmer is an integral part of the cultural heritage passed down by our ancestors, preserved, cherished, and celebrated by successive generations of Khmer people.


Sbai Khmer is Khmer heritage!

Sbai Khmer is Khmer identity!

Sbai Khmer is Khmer pride!


From our ancestors to our descendants, and onward into the future!

Previous Post Next Post