ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ច្បាំងទាំង១០០ដងឈ្នះទាំង១០០ដង

 ចំណុចមួយក្នុងចំណោមចំណុចទាំង៨ របស់ក្បួនសឹកស៊ុនអ៊ូ  (សីល្បៈនៃសង្រ្គាម)  និយាយថា "ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ច្បាំងទាំង១០០ដងឈ្នះទាំង១០០ដង " មិនស្គាល់ខ្លួនឯងច្បាស់ ច្បាំងទាំង១០០ដងចាញ់ទាំង១០០ដង។ តាមក្បួនសីល្បៈនៃសង្រ្គាម ការស្គាល់ខ្លួនឯង គឺស្គាល់ពីសមត្ថភាពខ្លួនឯង រួចត្រៀមខ្លួន រៀបចំខ្លួន បំពេញភាពខ្វះខាតរបស់ខ្លួន អោយខ្លាំងជាងសត្រូវ រីឯការស្គាល់សត្រូវ គឺស្គាល់ថាគេខ្លាំងប៉ុណ្ណា ហើយរៀនពីគេ រួចយកមកបំពេញការខ្វះខាតរបស់យើង រៀនពីអ្វីជាចំណុចខ្លាំង និងចំណុចខ្សោយរបស់សត្រូវ ហើយអ្វីជាចំណុចខ្លាំង និងខ្សោយរបស់ខ្លួនឯង ហើយបំពេញវាអោយខ្លាំងជាងសត្រូវ។  តាមក្បួនសឹកស៊ុនអ៊ូ ការរៀបចំវិន័យទាហ៊ានអោយបានល្ពគឺ សំខាន់ណាស់ កាលណាទាហានមានវិន័យ ការច្បាំងក៏មានវិន័យ រួចយើងត្រូវបណ្តុះផ្នត់គំនិតជាតិនិយមខ្ពស់បំផុតក្នុងការហ៊ានលះបង់ជីវិតដើម្បីការពារជាតិ ទឹកដី និងប្រទេសជាតិ ហើយអោយស្អប់សត្រូវដល់កម្រិតខ្ពស់បំផុត (មេរៀនមនោគមវិទ្យា) ដូចកងទ័ពជប៉ុនសម័យសង្រ្គាមលោកលើកទី២ ទើបទាហានក្លាហានច្បាំងដោយមិនខ្លាចស្លាប់។ ចំពោះមេទ័ព ត្រូវរៀបចំក្បួនសឹក និងបង្វឹកទាហានខ្លួនអោយបានខ្លាំងក្លា ការស្គាល់ពេលវេលាដែលត្រូវប្រយុទ្ធ វិធីការពារ វិធីវាយខ្ទប់ វិធីវាយបក វិធីវាយបំបែក វិធីវាយកម្ទេច វិធីកាន់កាប់ទីតាំងដែលវាយបាន ចារកិច្ចអោយល្អិតល្អន់ រួមទាំងវិធីបំភ័យសត្រូវតាមរយៈព័ត៌មានចរចាមអារាម វិធីមើលផែនទី និងការចេញច្បាំង។ ចំពោះសព្វាវុធ ត្រូវត្រៀមខ្លួនអោយលើសសត្រូវ។ ដូច្នេះចំពោះសង្រ្គាម វាយយកទឹកដីពីសៀមកាន់កាប់ត្រលប់មកវិញនាពេលនេះ (ជុំទី៣) មិនគួរអោយកើតមានទេ យើងត្រូវការ១៥ឆ្នាំខាងមុខទៀត ដើម្បីរៀបចំខ្លួន ទាំងផ្នែកសេដ្ឋកិច្ច អាវុធ ចំណេះដឹង និងវិធីនានា។ ខ្ញុំគាំទ្រត្រង់ចំណុច សម្តេច ហ៊ុន ម៉ាណែត ( នាយករដ្ឋមន្រ្តី កម្ពុជាបច្ចុប្បន្ន) លោកបញ្ឈប់ការប្រយុទ្ធជាមួយសៀមនាពេលនេះ ដើម្បីយកពេលមកអភិវឌ្ឍន៍ និងពង្រឹងចំណុចខ្សោយរបស់ខ្លួនឯងជាមុនសិន។ ចំណុចទី២ដែលខ្ញុំគាំទ្រ លោកផងដែរ គឺការពង្រឹង និងពង្រីកសេដ្ឋកិច្ចអោយខ្លាំងក្លាជាមុនសិន អោយប្រទេសជាតិ និងប្រជាជនមានបាន សំបូរធូធាសិន ចាំវាយយកពេលក្រោយវិញ ក៏មិនហួសពេលដែរ។ ចំណុចមួយដែលខ្ញុំមិនគាំទ្រ គឺ ការមិនបំបាត់អំពើពុករលួយក្នុងកងទ័ព និងស្ថាប័ននានារបស់ជាតិ  ដែលជាចំណុចស្លាប់រស់របស់ជាតិ ជាចំណុចបំផ្លាញជាតិ (ចំណុយខ្សោយបំផុតរបស់យើង) បំផ្លាញខឿនការពារជាតិ និងអភិវឌ្ឍន៍ជាតិអោយរុងរឿងបាន។ វាត្រូវការច្បាប់ដែលតឹងតែងបំផុត ដោយគ្មានការលើកលែង យោគយល់ករណីខុសច្បាប់ ចំពោះអ្នកប្រព្រឹត្ត៍អំពើពុករលួយ មិនថាសាច់ញាត្តិ បក្ស ពួក ឬបងប្អូនជាដាច់ខាត។

Previous Post Next Post