ប្រវត្តិនៃក្រុម «សៀម»៖ ពីក្រុមមនុស្សដែលសង្គមបោះបង់ចោល ទៅជាការរួមបញ្ចូលក្រុមសៀម-តៃ និងសហគមន៍ថៃ ។

 ប្រវត្តិនៃក្រុម «សៀម»៖ ពីក្រុមមនុស្សដែលសង្គមបោះបង់ចោល ទៅជាការរួមបញ្ចូលក្រុមសៀម-តៃ និងសហគមន៍ថៃ ។


១. អត្ថន័យដើមនៃពាក្យ «សៀម»


តាមទស្សនៈក្នុងអត្ថបទនេះ ពាក្យ «សៀម» គឺជាពាក្យដែលប្រជាជនខ្មែរ-មន (អ្នករស់នៅតំបន់អាស៊ីអាគ្នេយ៍ដីគោក) ប្រើសំដៅលើក្រុមមនុស្សដែលត្រូវបានគេចាត់ទុកថា ពួកថោកទាប ឬជាក្រុមមនុស្សដែលសង្គមមិនទទួលស្គាល់ និងបោះបង់ចោល។


ក្រុមមនុស្សទាំងនេះមិនមែនជាជនជាតិដាច់ដោយឡែក ដែលមានប្រភពកំណើត និងដើមកំណើតជាតិផ្ទាល់ខ្លួននោះទេ ប៉ុន្តែត្រូវបានសន្មតថា មានដើមកំណើតចេញពីប្រជាជនខ្មែរ-មន ដែលបែកចេញពីសង្គមដើម និងប្រមូលផ្តុំគ្នាបង្កើតជាសហគមន៍ថ្មី។


២. ប្រភពកំណើតនៃក្រុមមនុស្សដែលសង្គមបោះបង់ចោល


ក្រុមមនុស្សដែលត្រូវបានគេហៅថា «សៀម» តាមការពន្យល់ក្នុងអត្ថបទនេះ គឺជាក្រុមមនុស្សដែលត្រូវបានសង្គមបដិសេធ ឬបណ្តេញចេញពីសហគមន៍ ដោយសារតែអំពើ និងស្ថានភាពផ្សេងៗ។


- ប្រសិនបើជាកូនចៅ គេអាចហៅថា ជាក្រុមដែលឪពុកម្តាយកាត់កាល់ចោល។ 

- ប្រសិនបើជាចោរ ឬអ្នកប្រព្រឹត្តបទល្មើស គេអាចហៅថា ជាក្រុមមនុស្សដែលសង្គមបោះបង់ចោល។

-  ប្រសិនបើជាប្រជារាស្ត្រនៃនគរមួយ ពួកគេ ជាក្រុមដែលត្រូវស្តេចបណ្តេញចេញ បំបរបង់ ឬនិរទេសចោល។


ក្រុមមនុស្សទាំងនេះអាចមានប្រភពចេញពី៖


- ពួកផឹកស៊ី និងលួចមាន់ លួចទ្រព្យសម្បត្តិអ្នកដទៃ។


- ពួកមនុស្សដែលមានវណ្ណៈទាបក្នុងសង្គម។


- ពួកប្រមឹក ប្រើអំពើហិង្សាលើប្តពន្ធកូន និងអ្នកប្រព្រឹត្តអំពើអសីលធម៌។


- ពួកមនុស្សកាចសាហាវ និងប្រើអំពើហិង្សា។


- ពួកដែលរស់នៅមិនចុះសម្រុងជាមួយអ្នកដទៃ។


- ពួកផិតក្បត់ និងអ្នកក្បត់ទំនុកចិត្ត។


- ពួករមិលគុណ និងអ្នកមិនគោរពគុណអ្នកដទៃ។


- ពួកដែលរត់គេចពីបំណុល និងការទទួលខុសត្រូវ។


- ពួកដែលរត់គេចពីទោស ឬច្បាប់។


- ពួកមនុស្សដែលសង្គមមិនទទួលស្គាល់ និងមិនរាប់រក។


មនុស្សទាំងនេះ ក្រោយពេលត្រូវបានបដិសេធពីសង្គមដើម ក៏ប្រមូលផ្តុំគ្នានៅតាមតំបន់ផ្សេងៗ បង្កើតជាក្រុមរស់នៅថ្មី និងបន្តពង្រីកសហគមន៍របស់ខ្លួន។


៣. ការប្រមូលផ្តុំ និងការបង្កើតសហគមន៍ «សៀម»


នៅដំណាក់កាលដំបូង មនុស្សដែលត្រូវបានសង្គមស្អប់ខ្ពើម ឬបោះបង់ចោល តែងតែត្រូវបានគេប្រដូចទៅនឹងពួក «សៀម»។


ជាពិសេស មន្ត្រីដែលក្បត់រាជការ ឬអ្នកដែលប្រព្រឹត្តអំពើមិនស្មោះត្រង់ចំពោះរដ្ឋ ក៏ត្រូវបានគេហៅថា ពួកសៀមផងដែរ។


នៅតាមសហគមន៍ ពាក្យនេះត្រូវបានប្រើសម្រាប់សំដៅលើក្រុមមនុស្សដែលមានអាកប្បកិរិយាអាក្រក់ និងមិនគោរពច្បាប់សង្គម។ 


ជាពិសេស នៅពេលដល់រដូវបុណ្យទាន ដែលប្រជាជនចេញទៅលេងសប្បាយ និងចូលរួមតាមទីប្រារព្ធពិធីផ្សេងៗ ក្រុមមនុស្សទាំងនេះតែងតែចូលភូមិ លួចមាន់ និងទ្រព្យសម្បត្តិរបស់អ្នកស្រុកជាញឹកញាប់។


អ្នកស្រុកខ្លះតែងប្រាប់កូនចៅថា៖

- «ទៅមើលរបាំ ល្ខោន ប្រយ័ត្នសៀមលួចមាន់ក្រាបពងអស់!»


ពាក្យនេះ គឺជាការព្រមានអំពីក្រុមមនុស្សដែលតែងតែចូលលួចមាន់អ្នកស្រុក។ ការលួចមាន់ក្រាបពង ជាការលួចដើម្បីបំផ្លាច់ពូជមាន់របស់ម្ចាស់ ដោយមិនទុកឱ្យមានការបន្តពូជឡើយ។


ក្រោយមក ក្រុមមនុស្សដែលមានប្រភពដើម និងស្ថានភាពសង្គមស្រដៀងគ្នាទាំងនេះ បានប្រមូលផ្តុំគ្នាកាន់តែច្រើន បង្កើតជាសហគមន៍ដាច់ដោយឡែក ហើយប្រើពាក្យ «សៀម» ដើម្បីហៅគ្នាទៅវិញទៅមក ដើម្បីបង្ហាអំណាច ក្រុមរបស់គេ ដែលនាំអោយអ្នកស្រុកខ្លាចរអា។ 


តាមរយៈការប្រមូលផ្តុំ និងការរស់នៅជាក្រុមរយៈពេលយូរ សហគមន៍នេះក៏បានពង្រីកធំ និងក្លាយជាក្រុមមនុស្សមួយដែលមានអត្តសញ្ញាណរួម។


៤. ការួមបញ្ចូលជាមួយជាតិសាសន៍ក្រៅស្រុក÷


ក.- រលកទី១៖ ការរួមបញ្ចូលជាមួយក្រុមជនជាតិតៃ និងការកើតឡើងនៃ «សៀម-តៃ»


នៅពេលក្រុមសៀមដំបូងបានប្រមូលផ្តុំ និងបង្កើតសហគមន៍របស់ខ្លួន ក្រោយមកពួកគេបានរួមបញ្ចូលជាមួយក្រុមជនជាតិតៃ ដែលធ្វើចំណាកស្រុកចុះមកពីតំបន់ភាគខាងត្បូងប្រទេសចិន (Yunan & Gong Xi) ។


ក្រុមជនជាតិតៃទាំងនេះ មានដូចជា៖

- តៃយួន (Tai Yuan)

- តៃដាំ (Tai Dam)

- តៃយ៉ៃ (Tai Yai)

- តៃលឿ (Tai Lue)

- តៃវៀត (Tai Viet)

- តៃអាហូម (Tai Ahom)

- តៃខុន (Tai Khun)

- តៃខាំទី (Tai Khamti)

- តៃនឿ (Tai Nua)

- តៃផាក់ (Tai Phake)

- តៃដេង (Tai Deng)

- តៃដន (Tai Don)

- តៃឡាវ (Tai Lao)


ការរួមបញ្ចូលគ្នារវាងក្រុមសៀមដែលមានស្រាប់ និងក្រុមជនជាតិតៃ ដែលបានចុះមកពីតំបន់ភាគខាងត្បូងប្រទេសចិន បានបង្កើតជាក្រុមមនុស្សថ្មី ដែលអាចហៅថា «សៀម-តៃ»។


ក្រោយពេលរួមបញ្ចូលជាមួយក្រុមតៃ ពួកនេះត្រូវបានគេហៅថា «សៀមហារយ» ឬ «ចោរហារយ» ដែលជាពាក្យសំដៅលើក្រុមមនុស្សដែលបានប្រមូលផ្តុំ និងរួមបញ្ចូលគ្នាបង្កើតជាសហគមន៍ថ្មី។


ខ.- រលកទី២៖ ការរួមបញ្ចូលជាមួយក្រុមជនជាតិចិន


នៅរលកបន្ទាប់ ក្រុមសៀម-តៃ បានរួមបញ្ចូលជាមួយក្រុមជនជាតិចិន ដែលជាអ្នកជំនួញ និងប្រជាជនចិនដែលរស់នៅក្នុងតំបន់អាណាចក្រខ្មែរ និងតំបន់អយុធ្យា។


ការរួមបញ្ចូលនេះ បានបន្ថែមក្រុមមនុស្សថ្មីៗ ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងការរស់នៅក្នុងសហគមន៍។ ជាពិសេស ក្រុមអ្នកជំនួញចិន ដែលបានចូលមករស់នៅ និងធ្វើពាណិជ្ជកម្មក្នុងតំបន់ ក៏បានចូលរួមបង្កើតជាសមាសភាពប្រជាជនថ្មីនៃសហគមន៍សៀម-តៃ។


គ.- រលកទី៣៖ ការរួមបញ្ចូលជាមួយប្រជាជនភាគខាងត្បូង និងការក្លាយជាក្រុម «ថៃ» បច្ចុប្បន្ន


នៅរលកទី៣ ក្រុមសៀម-តៃ បានរួមបញ្ចូលជាមួយប្រជាជននៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ និងតំបន់ភាគខាងជើងនៃប្រទេសម៉ាឡេ។


ការរួមបញ្ចូលក្រុមមនុស្សជាច្រើននេះ បានបង្កើតជាសមាសភាពប្រជាជនថ្មី ដែលក្រោយមកត្រូវបានហៅថា «ថៃ» នៅក្នុងសម័យបច្ចុប្បន្ន។


តាមការសន្នតនេះ ក្រុមប្រជាជនថៃបច្ចុប្បន្ន គឺជាលទ្ធផលនៃការរួមបញ្ចូលប្រជាជនជាច្រើនរលក ដែលមានប្រភពដើមខុសៗគ្នា មិនមែនជាក្រុមមនុស្សដែលមានប្រភពដើមតែមួយនោះទេ។


៧. ភាសា អក្សរ និងវប្បធម៌របស់ក្រុមសៀម


តាមទស្សនៈនេះ ក្រុមសៀមដំបូងមិនមានភាសា អក្សរ និងវប្បធម៌ផ្ទាល់ខ្លួន ដែលអាចកំណត់ជាអត្តសញ្ញាណដាច់ដោយឡែកនោះទេ។


ដោយសារតែក្រុមសៀមដំបូងត្រូវបានសន្មតថា មានដើមកំណើតចេញពីប្រជាជនខ្មែរ-មន ពួកគេត្រូវបានពន្យល់ថា ប្រើប្រាស់ភាសាខ្មែរ-មននៅក្នុងដំណាក់កាលដំបូង។


ក្រោយពេលរួមបញ្ចូលជាមួយក្រុមជនជាតិតៃ ដែលមានភាសា និងប្រព័ន្ធទំនាក់ទំនងផ្ទាល់ខ្លួន ទើបក្រុមសៀម-តៃបានចាប់ផ្តើមប្រើប្រាស់ភាសាតៃ-កាដាយ (Tai-Kadai) ជាភាសាទំនាក់ទំនង និងបន្តអភិវឌ្ឍទៅជាភាសាដែលប្រើប្រាស់ក្នុងសហគមន៍របស់ពួកគេ។


ដូច្នេះ តាមការសន្នតនេះ ភាសា និងអត្តសញ្ញាណដែលក្រុមសៀមប្រើប្រាស់នៅក្នុងសម័យក្រោយ គឺជាលទ្ធផលនៃការរួមបញ្ចូលជាមួយក្រុមជនជាតិតៃ មិនមែនជាភាសា និងវប្បធម៌ដើមរបស់ក្រុមសៀមដំបូងឡើយ។


៨. សរុបសេចក្តីមក÷


តាមការសន្នតនៃប្រវត្តិសាស្ត្រនេះ «សៀម» គឺជាក្រុមមនុស្សដែលមានប្រភពដើមចេញពីប្រជាជនខ្មែរ-មន ដែលបានបែកចេញពីសង្គមដើម ដោយសារតែស្ថានភាពសង្គម អំពើ និងទោសផ្សេងៗ ហើយបានប្រមូលផ្តុំគ្នាបង្កើតជាសហគមន៍ដាច់ដោយឡែក។


ក្រោយមក ក្រុមនេះបានរួមបញ្ចូលជាមួយក្រុមជនជាតិតៃ ដែលធ្វើចំណាកស្រុកចុះមកពីភាគខាងត្បូងប្រទេសចិន បង្កើតជាក្រុម «សៀម-តៃ»។ បន្ទាប់មក ពួកគេបានរួមបញ្ចូលជាមួយក្រុមជនជាតិចិន អ្នកជំនួញ និងប្រជាជននៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ និងភាគខាងជើងនៃប្រទេសម៉ាឡេ។


ការរួមបញ្ចូលជាបន្តបន្ទាប់នៃក្រុមមនុស្សទាំងនេះ បានបង្កើតជាសមាសភាពប្រជាជនថ្មី ដែលក្រោយមកត្រូវបានគេហៅថា «ថៃ»។


សរុបមក តាមទស្សនៈនេះ «សៀម» គឺជាក្រុមមនុស្សដែលបានប្រមូលផ្តុំ និងបង្កើតសហគមន៍ពីអតីតក្រុមមនុស្សដែលសង្គមបោះបង់ចោល រួចរួមបញ្ចូលជាមួយក្រុមស៊ីណូ-តៃ (Sino-Tai) និងក្រុមជនជាតិផ្សេងៗទៀត រហូតក្លាយជាសមាសភាពប្រជាជនថៃនៅសម័យបច្ចុប្បន្ន។

Previous Post Next Post