🎬 ពី «ស្នាមរបួសប្រឡាក់ឈាម» មកជា «ពន្លឺនៃក្តីសង្ឃឹម»៖ ហេតុអ្វីកូនខ្មែរគ្រប់រូប ដាច់ខាតមិនគួរបំភ្លេច ការទស្សនាភាពយន្ត «LOOT»?
💥តើអ្នកដឹងទេថា... រូបចម្លាក់ដែលគេតាំងបង្ហាញយ៉ាងស្អាតបាតក្នុងសារមន្ទីរល្បីៗនៅប៉ែកអឺរ៉ុប និងអាមេរិក មានប្រវត្តិស្រែកយំយ៉ាងវេទនានៅពីក្រោយ😥?
«LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» មិនមែនគ្រាន់តែជាភាពយន្តឯកសារស៊ើបអង្កេតធម្មតានោះទេ ប៉ុន្តែជា «ចលនាតស៊ូដណ្តើមយកព្រលឹងជាតិ» ដែលលាតត្រដាងការពិតដ៏រន្ធត់នៃបណ្តាញជួញដូរបុរាណវត្ថុខុសច្បាប់អន្តរជាតិ!
💥 ចំណុចភ្ញាក់ផ្អើលដែលអ្នកនឹងទទួលបានពី «LOOT»៖
👉បណ្តាញឧក្រិដ្ឋកម្ម និង «ប្រវត្តិសាស្ត្រប្រឡាក់ឈាម»៖
ស្វែងយល់ពីល្បិចកលដ៏ខ្មៅងងឹតរបស់ Douglas Latchford ដែលបានកេងប្រវ័ញ្ចលើភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា ដើម្បីប្លន់ប្រាសាទបុរាណភាគច្រើននៅតំបន់កោះកេរ។ រូបចម្លាក់ដែលបុព្វបុរសយើងធ្វើពិធីបញ្ចុះបារមីជាទីសក្ការបូជា ត្រូវគេយកទៅដេញថ្លៃ លក់ក្នុងតម្លៃរាប់លានដុល្លារ!
👉វត្ថុបុរាណ មិនមែនជា «ដុំថ្ម»... តែជា «ព្រះ និងបារមីរស់»៖
ភាពយន្តនេះនឹងធ្វើឱ្យអ្នកស្រក់ទឹកភ្នែក និងយល់កាន់តែជ្រៅពីតម្លៃផ្លូវចិត្ត។ សម្រាប់កូនខ្មែរ ការទទួលបានរូបបដិមាមកវិញ មិនមែនជាការប្រមូលដុំថ្មចាស់ៗនោះទេ ប៉ុន្តែជា «ការជួបជុំឡើងវិញនូវដូនតា និងជាការជាសះស្បើយនៃស្នាមរបួសជាតិ»។
👉ការប្រែចិត្តពី «អ្នកលួចប្រាសាទ» មកជា «សាក្សីរស់»៖
រំជួលចិត្តជាខ្លាំងជាមួយរឿងរ៉ាវពិតរបស់អតីតទាហានកុមារ និងអ្នកធ្លាប់លួចប្រាសាទ (ដូចជាលោក Toek Tik ឬ Lion) ដែលបានសម្រេចចិត្តផ្លាស់ប្តូរជីវិត មកចង្អុលបង្ហាញទីតាំងដើម និងផ្តល់ភស្តុតាងសំខាន់ៗ ដើម្បីរំដោះបាបកម្ម និងនាំយកព្រះរបស់ដូនតាយើងមកផ្ទះវិញ។
👉ចលនាតស៊ូក្នុងការទាមទារត្រឡប់មកវិញ ៖
រយៈពេលជាង ៣ឆ្នាំ ក្រុមការងារក្រសួងវប្បធម៌កម្ពុជា, ក្រុមមេធាវីនាំមុខដោយលោក Bradley J. Gordon, និងអាជ្ញាធរសហរដ្ឋអាមេរិក (HSI/SDNY) បានតស៊ូជំនះស្រាវជ្រាវស៊ើបអង្កេតស្វែងរកភត្តុតាង។ អ្នកនឹងបានឃើញពីមោទនភាពជាតិដ៏អស្ចារ្យ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាស្កេន 3D ប្រៀបធៀបស្នាមបែកជើងទម្រ ដើម្បីយកឈ្នះលើស្ថាប័នយក្សធំៗលើពិភពលោក និងបាននាំយកព្រលឹងដូនតាមកកាន់ទឹកដីកំណើតវិញ😥
🎟️ សំបុត្រមួយសន្លឹករបស់អ្នក = កម្លាំងចិត្តទាមទារសម្បត្តិជាតិ!
ភាពយន្តនេះជាស្នាដៃផលិតកម្រិតអន្តរជាតិពីក្រុមហ៊ុនកាណាដា New Theory Pictures ដឹកនាំដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយផលិតករ និងក្រុមបច្ចេកទេសខ្មែរ។
កាន់តែពិសេស! នាំយកមកចែកចាយនៅកម្ពុជាដោយ AMS (Apsara Media Services) ដែលថវិកាបានពីការលក់សំបុត្រ នឹងត្រូវយកទៅ គាំទ្រដោយផ្ទាល់ដល់បេសកកម្មទាមទារយកសម្បត្តិបុរាណខ្មែរ ដែលបាត់បង់នៅបរទេសឱ្យវិលត្រឡប់មកវិញ។
🏛️ កុំទុកប្រវត្តិសាស្ត្រ និងព្រលឹងដូនតាយើងចោលណា!
ទស្សនា «LOOT» ទាំងអស់គ្នា ដើម្បីដាស់ស្មារតីស្នេហាជាតិ និងចូលរួមជាផ្នែកមួយនៃចលនានាំយក «បារមីព្រលឹងដូនតាខ្មែរ» មកកាន់មាតុភូមិវិញ! 🇰🇭✨








