កម្ពុជាបានអំពាវនាវឲ្យរដ្ឋសមាជិកទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាការហាមឃាត់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការថែរក្សាសន្តិភាពពិភពលោក។
នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបានបញ្ជាក់ជំហរជាថ្មីប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់អាវុធគីមី នៅចំពោះមុខអង្គការសហប្រជាជាតិ តាមរយៈសេចក្តីថ្លែងការណ៍របស់លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងកិច្ចពិភាក្សាគណៈកម្មាធិការទី១ ស្តីពីអាវុធមហាប្រល័យ។
កម្ពុជាបានគូសបញ្ជាក់ថា ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺមិនអាចទទួលយកបាន និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។ ប្រទេសនេះគាំទ្រយ៉ាងមុតមាំនូវការអនុវត្តពេញលេញនៃអនុសញ្ញាហាមឃាត់អាវុធគីមី (CWC) និងទទួលស្គាល់តួនាទីសំខាន់របស់អង្គការហាមឃាត់អាវុធគីមី (OPCW)។
#thai #thailand #drugland #Drug #trend #reelsfypシ #fypシ゚viralシfypシ゚ #ដំណឹង #ព័ត៌មានថ្មីៗ #ព័ត៌មានសង្គម PuthY - Aing #ព័ត៌មានទាន់ហេតុការណ៍ #ព័ត៌មាន #ប្លែកៗ #ដំណឹងថ្ងៃនេះ #កម្ពុជា #Cambodia








