ទំនៀមការតែងកាយរបស់ស្ត្រីជាន់ខ្ពស់ថៃនៅសម័យអយុធ្យា

 #ទំនៀមការតែងកាយរបស់ស្ត្រីជាន់ខ្ពស់ថៃនៅសម័យអយុធ្យា 🇹🇭 

     ខាងក្រោមនេះជារូបចម្លាក់សំរិទ្ធនៃក្សត្រីសៀមសម័យអយុធ្យាដែលសាងឡើងនៅរវាងសតវត្សទី១៦-ទី១៧ ដោយរូបសំរិទ្ធនេះមានកំពស់៤២សង់ទីម៉ែត្រ ទំហំបាតបល្ល័ង្ក២៧សង់ទីម៉ែត្រ មានលក្ខណៈផ្សេងទីទៃពីទេវរូបស្ត្រីផ្សេងទៀតដែលសាងនៅសម័យអយុធ្យាតែមួយ ពោលគឺជានគរសៀមនិយមសាងទេពស្ត្រីក្នុងទម្រង់ទេពដែលប្រលែងខ្លួនទទេរ និងមានគ្រឿងអលង្ការស្កេកស្កាស ខណៈដែលចម្លាក់នេះវិញមាន អាវបិទបាំង ពាក់មកុដទាល និងមានបង្ហាញច្បាស់នូវការបួងសក់នៅផ្នែកខាងលើ និងផ្នែកខាងក្រោយក្បាល។ 

      តាមរយៈឯកសាររបស់លោកហ្សក ហ្សឺដេស បានអោយយើងដឹងថា ដើមឡើយចម្លាក់នេះជាទ្រព្យសម្បត្តិរបស់ ចៅពញាសុន្ទ្រពិមល ភូឈួយចាងហ្វាងក្រុមកញ្ឆារបស់រាជការសៀម ហើយក្រោយមកក៏ស្ថិតក្នុងកម្មសិទ្ធិរបស់លោក C. Niel ទីប្រឹក្សាស្តេចរាមាទី៦ (ព្រះមកុដក្លៅ) និងក្រោយមកទៀតក៏ត្រូវបានប្រគល់ជូនសារមន្ទីរជាតិថៃវិញ (ចុះបញ្ជីលេខ៨០០-ក-)។ នៅឆ្នាំ១៩២២ លោកសាស្ត្រាចារ្យ ហ្សក ហ្សឺដេស ក៏បានបញ្ចេញនូវអត្ថបទបកស្រាយបង្ហាញអំពី គ្រឿងទ្រង់និងការស្លៀកពាក់របស់ក្សត្រីសម័យអយុធ្យា ដោយសិក្សាទន្ទឹមនឹងរូបចម្លាក់សំរិទ្ធនេះផងដែរ។

    ប្រសិនបើយើងក្រឡេកទៅមើលច្បាប់លក្ខណៈមន្ទីរបាល ដែលចារឡើងនៅសម័យអយុធ្យានោះ យើងនឹងអាចស្វែងយល់ដឹងថា នៅសម័យនោះ ព្រះមហេសី ក្សត្រីសៀម ទាំងឡាយមានក្រិត្យក្រមក្នុងការស្លៀកពាក់ត្រឹមត្រូវ ច្បាស់លាស់ណាស់។ ច្បាប់មន្ទីរបាលសម័យអយុធ្យា ជាច្បាប់កំណត់សម្រាប់គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃព្រះបរមរាជវាំងសៀមពីបុរាណកាល ហើយក៏មានបរិយាយដោយសង្ខេបពីរបៀបរបបការស្លៀកពាក់របស់រាជវង្សានុវង្ស សម័យអយុធ្យាផងដែរ។ លោកសាស្ត្រាចារ្យ ហ្សក ហ្សឺដេស បានបង្ហាញចំណាប់អារម្មណ៍ថា ត្បិតច្បាប់នេះត្រូវបានលោកវេជ្ជបណ្ឌិត Dan Beach Bradley (អ្នកនាំយកការបោះពុម្ភសៀវភៅយុគដំបូងនៅសៀម ) យកមកបោះពុម្ពឡើងវិញយូរហើយក៏ដោយ ក៏ប៉ុន្តែក៏នៅមានការលំបាកខ្លាំងក្នុងការកំណត់អត្ថន័យអោយជាក់ច្បាស់ សូម្បីតែជនជាតិសៀមដែលចេះអក្សរជ្រៅជ្រះនាជំនាន់នោះក៏ដោយចុះ ក៏ពិបាកក្នុងការស្វែងយល់អត្ថន័យដែរ។ នេះក៏ដោយសារតែពាក្យពេចន៍មួយចំនួនដែលទាក់ទងនឹងគ្រឿងទ្រង់ គ្រឿងប្រដាប់ ក្នុងអត្ថបទច្បាប់បុរាណនេះគឺជា "ភាសាខ្មែរ"  (ភាសាកម្ចីពីខ្មែរ) ។  តាមរយៈច្បាប់លក្ខណៈមន្ទីរបាលសម័យអយុធ្យាបានបង្ហាញអោយយើងដឹងថា " ព្រះអគ្គមហេសី ព្រះរាជទេវី សម័យអយុធ្យា ទ្រង់រាជូបភោគ មានមកុដ ស្បែកជើងមាស អភិរម្យ៣ជាន់ ព្រះរាជយានចម្លង  ព្រះរាជទេវី ព្រះអគ្គជាយា ទ្រង់រាជូបភោគ មិនទ្រង់មកុដ តែទ្រង់ព្រះមាលា(មួក) បួងសក់កន្ទុយហង្ស ពាក់ស្បែកជើងកាំម្ញីគោមក្បាច់ មានអភិរម្យ២ជាន់ ឯរាជយានមានមករតាំង ព្រះរាជបុត្រីថ្នាក់ទោ ទ្រង់ព្រះមាលា បួងសក់មូល ពាក់អាវភោគ(ព្រែ)គោមមាស ព្រះរាជនត្តាថ្នាក់ទោ ទ្រង់ក្បាំងបួងសក់មូល ពាក់អាវភោគព្រែតារាករ (គោមផ្កាយ) "  ។ 

     តាមរយៈអត្ថបទច្បាប់ខាងលើ យើងអាចសម្គាល់បានថា ចម្លាក់ស្ត្រីអយុធ្យាខាងលើនេះ អាចជាចម្លាក់តំណាងក្សត្រីព្រះរាជបុត្រីឬព្រះនត្តា នៃមហាក្សត្រសៀមសម័យនោះ ព្រោះដោយមានការប្រើប្រាស់អាវ ពាក់មាលា និងបួងសក់ ។ តាមរយៈអត្ថបទច្បាប់បុរាណខាងលើ ស្ត្រីក្នុងរាជសំណាក់សៀមនាសម័យអយុធ្យា" មិនមានប្រើប្រាស់ស្បៃ ស្បៃពានាខ្វែងខ្វាត់ ក្នុងរបៀបទំនៀមទម្លាប់ស្លៀកពាក់ ដូចដែលយើងឃើញក្នុងភាពយន្តឡើយ តែបែរជានិយមប្រើប្រាស់អាវព្រែ អាវបិទសន្ទះទៅក្នុង ដូចបែបស្ត្រីត្រកូលតៃ ផ្សេងទៀតនៅ ឡាវ ភូមា ថៃភាគខាងជើង វៀតណាមភាគខាងជើង និង ចិនភាគខាងត្បូង ដែលពួកគេនៅរក្សាទំនៀមទម្លាប់ក្នុងការប្រើប្រាស់អាវប្រពៃណីយ៉ាងល្អខ្ជាប់ខ្ជួន រហូតមកដល់សព្វថ្ងៃ។ ខណៈដែលស្ត្រីជាន់ខ្ពស់ក្នុងរាជវាំងខ្មែរចាប់ពីពាក់កណ្តាលសម័យអង្គរមក ចាប់ផ្តើមប្រើប្រាស់ស្បៃក្នុងសម្លៀកបំពាក់ផ្លូវការទៅហើយ រីឯស្ត្រីខ្មែរនៅសម័យលង្វែកដែលស្ថិតក្នុងសម័យរួមជាមួយនឹងសម័យកាលនៃចម្លាក់ខាងលើវិញ តាមរយៈចម្លាក់នៅលើជញ្ចាំង ប្រាសាទអង្គរវត្តដែលឆ្លាក់នៅសតវត្សទី១៦ និង គំនូរបុរាណរបស់អេស្ប៉ាញបានបង្ហាញថា ស្ត្រីខ្មែរនិយមប្រើប្រាស់ស្បៃវែងៗ រួមជា១អាវផងដែរ និងអ្វីដែលបន្ថែមពីនេះទៀតនោះ ការប្រើប្រាស់ស្បៃរបស់ស្ត្រីខ្មែរជាការកំណត់ក្នុងក្រិតក្រមក្នុងព្រះរាជឱង្ការនៃព្រះមហាក្សត្រ ដូចដែលស្ត្រីសៀមប្រើប្រាស់អាវតាមក្រិតក្រម ច្បាប់មន្ទីរបាលដែរ។ 

   *****ដោយឡែកការប្រើប្រាស់ស្បៃនៅសម័យអយុធ្យា គេចាប់ផ្តើមប្រទះឃើញនៅពាក់កណ្ដាលសម័យអយុធ្យា ឬ ក្រោយពេលដែលខ្មែរបែកបាក់បន្ទាយលង្វែកហើយ ប៉ុន្តែភស្តុតាងសហសម័យ ក្នុងសម័យអយុធ្យាទាំងអស់ ចង្អុលបង្ហាញជារួមថា ស្ត្រីអភិជនសម័យអយុធ្យាមិនប្រើប្រាស់ស្បៃទម្លាក់ម្ខាងឬពានាទេ! ភស្តុតាងសហសម័យទាំងអស់ដែលទាក់ទងនឹងស្បៃនៅសម័យអយុធ្យាគឺ ទើបតែមាននៅចុងសម័យអយុធ្យាតែប៉ុណ្ណោះ ហេតុដូច្នេះហើយទើបមិនប្រទះឃើញថៃស្នើឯកសារ ភស្តុតាងពីស្បៃដែលចាស់ជាងសម័យលង្វែករបស់ខ្មែរយើងឡើយ (លើកលែងតែចម្លាក់មនទ្វារវត្តី) សម្រាប់ឯកសារដែលស្នើរនៅក្នុងយូណេស្កូ ឬ ធ្វើបាឋកថាតាមបណ្តាប្រទេសផ្សេងៗ ។ ឯកសារជាទូទៅដែលថៃបង្ហាញមានតែនៅចុងសម័យអយុធ្យាតែប៉ុណ្ណោះដោយប្រភពមកពី កំណត់ត្រាទូតបារាំង(ដែលមកកត់ត្រាសម័យស្តេចណារ៉ាយ រឿងការ៉ាកេត) ឯកសារតាមរយៈគំនូរបុរាណបរទេសមានអេស្បាញ ជប៉ុន ចិន ជាដើម ឬ ឯកសារដែលនៅសល់លើក្រាំងបុរាណ គំនូរតាមជញ្ជាំងវិហារ ឯកសារទាំងនោះចង្អុលបង្ហាញជារួមថា ស្ត្រីវណ្ណៈអភិជនអយុធ្យាប្រើប្រាស់ស្បៃភ្លោះដែលមានជាយ២ទម្លាក់ទៅក្រោយដូចបង់កក្រមាទៅក្រោយ ដែលទំនងជា ឥទ្ធិពលបន្សល់ពីអង្គរមក (តែប្រទះឃើញនិយមនៅឥណ្ឌា និង នៅភូមាដែរ ក្នុងរយៈកាលសហសម័យជាមួយសម័យអយុធ្យា ដែរ) ។ យើងមិនឯកសារណាប្រទះឬបង្ហាញថា ស្ត្រីរាជវង្សអយុធ្យាមានប្រើស្បៃពានាឬឆៀងចំហៀងទេ ។

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post