«វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ»
-----
ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជំរុញការដោះស្រាយបញ្ហាព្រំដែនដែនសមុទ្រដោយសន្តិវិធី វិធានការសំខាន់ៗទាំង ៦ រួមមាន៖
- ពង្រឹងទំនាក់ទំនងការទូត តាមរយៈការតែងតាំងតំណាងជាន់ខ្ពស់ និងការរក្សាការសន្ទនាជាប្រចាំ។
- ជំរុញការចរចាបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាព្រំដែនដែនសមុទ្រដោយបើកចំហ និងស្ថាបនា។
- គោរព និងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការចរចា។
- ប្រើប្រាស់ពាក្យសម្តីដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។
- ពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការចាត់វិធានការរួម ដើម្បីកសាងទំនុកចិត្តទៅវិញទៅមក។
- ដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
_________
ប្រភព៖ សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #វិធានការកសាង #ទំនុកចិត្ត #កម្ពុជានិងថៃ #UNCLOS








