រឿង ព្រះបាទកុសរាជ (អតីតជាតិ ព្រះបរម ពោធិសត្វ)✓

 * រឿង ព្រះបាទកុសរាជ (អតីតជាតិ ព្រះបរម ពោធិសត្វ)✓

កាលដ៏យូរលង់ ណាស់មកហើយ មានប្អូនថ្លៃជា មនុស្សប្រុស កំពុងតែ ធ្វើការភ្ជួរស្រែ។ បងថ្លៃស្រី កំពុងតែវេចនំ អន្សម ដាក់ចម្អិនបានចំនួន២។ បងថ្លៃស្រីហូបនំអន្សម ជាចំណែកខ្លួន អស់មួយ។ ទុកអោយ ប្អូនថ្លៃប្រុសមួយ។ គាប់ជួន ពេលនោះ ព្រះសង្ឃ ជាបច្ចេកពុទ្ធ  បាននិមន្ត មកដល់។ បងថ្លៃស្រី ក៏យក នំអន្សម ជាចំណែកប្អូនថ្លៃប្រុស យកទៅដាក់បាត្រ ព្រះបច្ចេកពុទ្ធ។ ប្អូនថ្លៃប្រុស មកពីស្រែវិញ ហត់ផងឃ្លានផង ឃើញ បងថ្លៃស្រី ធ្វើដូច្នេះ ពីចម្ងាយ ក៏រត់ទៅយក នំអន្សម ពី ក្នុងបាត្រព្រះសង្ឃ មកវិញ ហើយរអ៊ូរថា÷ នំ បងឯង សីុខ្លួនឯងអស់ យកនំខ្ញុំ ទៅដាក់ បាត្រលោក វិញ។ បងថ្លៃស្រី ឃើញ កិរិយាប្អូនថ្លៃដូច្នេះ ខឹងណាស់ ក៏ និមន្ត ព្រះសង្ឃ អោយគង់សិន នាងក៏ បានទៅយក ទឹកដោះគោស្រស់ មកដាក់ បាត្រដល់ ព្រះបច្ចេកពុទ្ធ។ ហើយប្រាថ្នាថា ជាតិខាងមុខ អោយបាន រូបល្អ ភ្លឺផ្លេក លើសស្រី ទាំងពួង ហើយ កុំអោយ ជួប អាប្អូនថ្លៃប្រុស ចិត្តខ្មៅ ដូចនេះតទៅទៀត។ ប្អូនថ្លៃប្រុស លឺ ដូច្នេះខឹងណាស់ ក៏យកនំអន្សម ជា ចំណែកខ្លួន ទៅដាក់បាត្រ ព្រះបច្ចេកពុទ្ធវិញ ហើយ ក៏តាំងប្រាថ្នាថា សូមអោយ ជាតិខាងមុខ អោយបងថ្លៃស្រី នេះ ក្លាយជាប្រពន្ធខ្ញុំ ។

ព្រះបច្ចេកពុទ្ធ ក៏បានសម្រេច ពរនេះ ហើយ និមន្ត ហួសទៅ។


លុះចំណេរ កាលក្រោយមក នៅក្នុង សម័យ ព្រះពុទ្ធ កស្សបះ (មុនព្រះពុទ្ធ សមណគោតម បន្ទាប់មក បានសាសនារបស់ព្រះអង្គ ) នៅក្នុងនគរ កុសាវតី សោយរាជ្យ ដោយព្រះបាទ អោកកោកិរាជ មាន អគ្គមហេសី ព្រះនាម សីលវត្តី។ នគរ កុសាវតី នេះមានទឹកដីធំធេង មាននគរតូចៗជាចំណុះរាប់រយព្រះអង្គសោយរាជ្យ ជាស្ដេចធំនៅជម្ពូទ្វីប (មជ្ឈិមប្រទេស) 


ព្រះបរមពោធិសត្វ និងទេវបុត្រ មួយអង្គទៀតយាង ចុត្យិ ពី ឋានតាវត្តិង្ស មកចាប់ បដិសន្ធិក្នុងផ្ទៃ ព្រះនាងសីលវត្តី។(បញ្ជាក់ មិនមែនកូនភ្លោះទេ ) លុះព្រះបរមពោធិសត្វ ប្រសូតមកព្រះបិតា ដាក់ឈ្មោះថា កុសរាជកុមារ។បន្ទាប់ពី ប៉ុន្មានឆ្នាំ ក្រោយមក ទេវបុត្រ មកចាប់បដិសន្ធិ ទៀត ប្រសូត្រមកបានដាក់ឈ្មោះថា ជយ័ម្បតី ។លុះចម្រើនវ័យ ធំកាលណា ព្រះ ជយ័ម្បតី ជាប្អូនប្រុស មានរូបសម្បត្តិ ល្អស្អាត សមរម្យ។ ចំណែក ព្រះកុសរាជ មាន សម្បុរខ្មៅដូចធ្យូង រូបសម្បត្តិក៏អាក្រក់ទៀត ដោយសារតែ កម្លាំងកម្ម កាលពី អតីតជាតិ បានដាក់បាត្រ ព្រះបច្ចេកពុទ្ធ ដោយចិត្ត ក្រោធ។តែ ព្រះកុសរាជ ជាមនុស្សឆ្លាតវាងវៃ មានប្រាជ្ញា ពីកំណើត ចេះមន្តវិជ្ជាការ ជាច្រើនដូចជាយុទ្ធសាស្ត្រ ចម្លាក់ គំនូរ តន្ត្រី ចុងភៅ ជាដើម។


ព្រះបិតា រកមហេសី អោយបុត្រាកុសុរាជ ជាលើកទីបី ដេីម្បី ប្រគល់រាជសម្បត្តិ ឲ្យ។ តែដោយសារ រូបសម្បត្តិ ព្រះអង្គ មិនស្អាត ព្រះកុសរាជ មានបំណងថាជាតិនេះមិនយក មហេសីទេ ដោយចង់ទៅបួស ពេលអត់ពី ព្រះមាតាបិតាទៅ។ មាតាបិតា មកអង្វរ ជាលើកទី៤  ព្រះអង្គក៏បាន ឆ្លាក់រូបមនុស្សស្រី ស្អាត ដូចទេពអប្សរ ធ្វើអំពីមាស អោយរាជ្យអាមាត្យ  ដឹករូបចម្លាក់មាសនោះ ដេីររកគ្រប់នគរ បេីស្អាតដូចរូបនឹង បានព្រះអង្្គ យកជា មហេសី។


ថ្លែងពី ព្រះបាទម័តារាជ សោយរាជ្យ នៅនគរសាជលក្ខ  មាន បុត្រីចំនួន៨អង្គ។បុត្រីច្បង ព្រះនាមភធាវត្តី មានរូប សម្បត្តិស្រស់ស្អាត ដូចទេពអប្សរ(ដោយសារពី អតីតជាតិ បានថ្វាយ ទឹកដោះ ស្រស់ដល់ បច្ចេកពុទ្ធ)។មានស្ត្រីម្នាក់ ជាមនុស្សគមខ្នង ជាអ្នកបម្រើផ្ទាល់ របស់ព្រះនាងភធាវត្តី។ បានឃេីញរូបចម្លាក់មនុស្សមាស ដែលរាជអាមាត្យ អូសតាមរទេះ ទៅដល់ នគរសាជលក្ខ នោះថា ដូចជារូប ព្រះនាងម្ចាស់ របស់ខ្លួន។ រាជអាមាត្យ បានលឺហេីយអរណាស់ ក៏ពឹងនាងគម ទៅសុំស្តី ដណ្តឹងព្រះនាងភធាវត្តី ពីសំណាក់ ព្រះបាទម័តារាជ ជាបិតា អោយទៅ ព្រះកុសរាជ។ព្រះអង្គក៏យល់ព្រម ព្រោះតែជាចំនុះ របស់ នគរកុសាវតី។ ពួករាជ្យអាមាត្យ បានទុក រូចចម្លាក់មាសនោះ ថ្វាយដល់ព្រះបាទ ម័តារាជ។ព្រះមាតារបស់ ព្រះកុសរាជ មកដណ្តឹង ព្រះនាងភធាវត្តី។ពេលបានឃើញកូនប្រសារស្រីមានរូបសម្បត្តិស្អាត មិនសមនិងបុត្រារបស់ខ្លួន ក៏រកឪបាយកល ថា÷ នៅនគរយេីង គេប្រកាន់ណាស់ ការរៀបចំអភិសេក ត្រូវតែគ្របមុខ កូនក្រមុំកូនកំលោះ និងមិនអោយ ឃើញមុខគ្នាទេនៅពេលថ្ងៃ លុះត្រាតែបានកូនមួយទេីបអោយឃើញគ្នា


ក្រោយពីរៀបចំ អភិសេកព្រះបាទកុសរាជ និងព្រះនាងភធាវត្តី រួចហើយ។ព្រះបិតាទ្រង់ បានប្រគល់រាជសម្បត្តិឲ្យទៅព្រះបាទ កុសរាជ ឡើងសោយរាជ្យ បន្ត។បីថ្ងៃក្រោយមក ព្រះបាទ កុសរាជ ចង់ឃើញមុខ មហេសីនៅពេលថ្ងៃ ក៏ទៅទូល ព្រះមាតា។ ព្រះមាតា អោយព្រះបាទកសុរាជ បន្លំធ្វើជា អ្នកថែទាំ សត្វដំរី ហើយក៏នាំ ព្រះនាងភធាវត្តី ទៅក្រសាល រោងដំរី។ ព្រះបាទ 

កសុរាជ បានឃើញ មហេសីខ្លួនកាលណា មានចិត្ត ស្រលាញ់ ជាប់ជំពាក់ និងរូបសម្បត្តិ ស្រស់ស្អាតរបស់ព្រះនាង ហើយ

បានរេីស អាចម៏ដំរីស្ងួត មកគប់ចំខ្នងព្រះនាង។ព្រះនាង ភធាវត្តី មិនដឹងថាជា ស្វាមីក៏ចង្អុលមុខ ដៀលជេរដល់ព្រះកសុរាជ ថា÷ បុរសមុខខ្មៅ ចិត្តក៏ខ្មៅ អាក្រក់ណាស់។ ព្រះមាតា បានមកជួយ បំបោសខ្នង ព្រះនាង ហើយបាន លួងលោមអង្វរទៅកូនប្រសារ ថា÷ កុំខឹងអីបុត្រី បុរសនឹង មិនគ្រប់ទឹកទេ។


បីថ្ងៃក្រោយមកទៀត ព្រះមាតានាំ កូនប្រសារស្រីទៅ រោងសេះ ព្រះបាទកុសរាជ ឃើញមហេសី កាលណាញាក់មុខដាក់ យកអាចម៏សេះ គប់ចំខ្នង នាងទៀត។ព្រះនាងភធាវត្តី  ខឹងខ្លាំងណាស់ ហើយនិយាយថា÷ យើងនឹងអោយ ព្រះស្វាមី យេីង កាត់ដៃឯងចោល។ហើយទូល ព្រះមាតា ថាចង់ឃើញ មុខ ព្រះស្វាមី នៅពេលថ្ងៃម្តង ។ព្រះមាតា បានរៀបចំអោយ បុត្រាប្អូនព្រះនាម ជយ័ម្បតី គង់លើខ្នងដំរី ប្រថាប់នៅលេីអសនះខាងមុខ ហើយអោយ ព្រះបាទកុសរាជ ឈរនៅពីក្រោយដំរី ប្រទក្សិណព្រះនគរ ហើយចង្អុរប្រាប់ បុត្រីដោយកុហក់ ថា÷ ព្រះបាទជយ័ម្បតី ជាស្វាមីព្រះនាង។ព្រះនាងភធាវត្តី ឃើញ រូបសម្បត្តិ ព្រះជយ័ម្បតី កាលណាពេញចិត្ត សសេីរបាន ព្រះស្វាមី មានរូបស្អាត។ខណនោះ ព្រះបាទកុសរាជ បានឈរ លេីកដៃញាក់មុខ ដាក់ព្រះនាងភធាវត្តី ទៀត។ ព្រះនាង ទូល ព្រះមាតា ថា÷ ហេតុអ្វីបានជា អោយបុរសមុខខ្មៅ ដែលមានចរិកថោកទាបនោះ នៅជិតព្រះស្វាមីចឹង? ព្រះមាតា ប្រាប់ថា ជាអង្គរក្ស របស់ព្រះអង្គ។ព្រះនាង មានការ សង្ស័យ ចូលទៅក្នុងបន្ទប់ ខ្សិបប្រាប់នាងគម អោយទៅ សេីុបមេីល។នាងគម ទៅដល់ ដឹងច្បាស់ថា ព្រះបាទកុសរាជ ជាស្វាមីរបស់ព្រះនាង ម្ចាស់ខ្លួន។តែដោយខ្លាច អំណាចរបស់ ព្រះបាទកុសរាជ ក៏ និយាយ កុហកថា÷ ព្រះបាទជយ័ម្បតី ជាស្វាមី ព្រះនាង។ព្រះនាង ជឿជាក់ឥតសង្ស័យ ដេីរ ញញឹមតែ ម្នាក់ឯង។


ជាច្រើនខែកន្លងផុតទៅ ព្រះបាទកុសរាជ បានពួន នៅក្នុងស្រះទឹក យកស្លឹកឈូកគ្របក្បាល ខណៈដែល ព្រះនាងភធាវត្តី និងភិលៀង នាំគ្នាចុះងូតទឹក។ ព្រះនាង ក្រលេកឃើញ ផ្កាឈូកដ៏ធំមួយ ក៏ហែលទៅចាប់យក។ព្រះបាទកុសរាជ នៅ ជិតនឹង ទ្រាំមិនបាន ក៏ចាប់អោបមហេសីជាប់ ហើយ ប្រាប់ តាមត្រង់ថា÷ បងនេះហេីយ ជាព្រះបាទ កុសរាជ ត្រូវជាស្វាមី ម្ចាស់ប្អូន។ ព្រះនាងភ័យណាស់ ស្រែកថា ជួយផង ខ្មោចទឹក ចាប់ ហើយក៏សន្លប់បាត់ស្មារតីទៅ។ព្រះបាទកុសរាជ បានបី មហេសី ឡើងលើគោក។ ព្រះនាងភធាវត្តី ដឹងខ្លួនវិញ ដឹង រឿងហេតុពិតប្រាកដថា ស្វាមីរបស់ព្រះនាង មានរូបសម្បត្តិ អាក្រក់មុខខ្មៅ ព្រះនាងអន់ចិត្តណាស់ បាននាំនាងគម រត់ទៅនៅជាមួយ ព្រះមាតាបិតា បង្កើតរបស់នាង វិញ។ ព្រះបាទ កុសរាជ ក៏បណ្តោយតាមចិត្តមហេសី មួយរយៈសិន រួចថានឹង ទៅ ទទួលមហេសីវិញ ដោយប្រាជ្ញា របស់ព្រះអង្គ។


លុះរយៈកាល ក្រោយមក ព្រះបាទកុសរាជ បន្លំខ្លួន ធ្វើជា រាស្ត្រសាមញ្ញ ធ្វើដំណើរទៅរកមហេសី នៅនគរ សាជលក្ខ។ មកដល់ ផ្ទះលោកយាយ កម្សត់ម្នាក់ វេលាយប់ ក៏សុំផ្ទះ គាត់ សំណាក់។ លុះព្រឹកឡើង ព្រះអង្គ បន្លំចូលទៅក្នុង ព្រះរាជវាំង របស់ព្រះនាង ។យប់ឡើង ព្រះអង្គបាន ដេញណិណ្យ យ៉ាងពិរោះនៅក្នុង រោងដំរី លឺដល់ ព្រះបិតា និង ព្រះនាង ភធាវត្តី ។ ព្រះនាង បានលឺហើយ ដឹងច្បាស់ថា ស្វាមី មកតាមតែ រិតតែស្អប់។ព្រះបិតា លឺសម្លេងពិណ្យនោះពិរោះ ថាព្រឹក ឡើង នឹង ទទួល បុរសនោះ មកធ្វើការក្នុងរាជវាំង។ព្រះបាទ កុសរាជ សង្ឃឹមថា ពេលមហេសី លឺសម្លេងពិណ្យកាលណា នឹងយាង មកជួបព្រះអង្គ។លុះចាំដល់ វេលាយប់ជ្រៅ មិនឃើញព្រះអង្គ ក៏ត្រឡប់ មកផ្ទះលោកយាយកម្សត់ សំណាក់ មួយយប់ទៀត ព្រឺកឡើង ព្រះអង្គហុច ប្រាក់១សែនកហាបណៈ អោយ ទៅលោកយាយ ដែលបានដាំបបរ អោយព្រះអង្គសោយ រួចក៏លា លោកយាយ ចាកចេញទៅ។ព្រះអង្គ ក៏ទៅសុំ ស្នាក់នៅផ្ទះ អ្នកធ្វើ ស្មូនឆ្នាំង ព្រះអង្គបាន ឆ្លាក់រូបព្រះអង្គ រូបមហេសី រូប

នាងគម ជាប់និង ថូផ្កា អោយស្មូនឆ្នាំង យកទៅថ្វាយស្តេច ជា

ព្រះបិតា ក្មេក។ ស្តេច បានទតឃេីញ ហើយពេញចិត្តណាស់

ប្រគល់ប្រាក់ ១សែនកហាបណៈ ដល់អ្នកស្មូនឆ្នាំង។ព្រះនាង

ភធាវត្តី បានឃេីញ ថូផ្កាហើយ ទាញយកមក បោកចោលទាំង

អស់ នៅចំពោះមុខ អ្នកស្មូនឆ្នាំង និងប្អូនស្រីទាំង៧នាក់ទៀត

អ្នកស្មូនឆ្នាំង បានប្រាប់រឿងនេះ ដល់ ព្រះបាទកុសរាជ។


ថ្ងៃក្រោយមកទៀត ព្រះបាទ កុសរាជ បន្លំខ្លួនធ្វើជា ចុងភៅ នៅក្នុង រាជវាំងរបស់ព្រះនាង ព្រះអង្គ លាងឆ្នាំង ដាំបបរ ចម្អិន

សាច់ យកទៅថ្វាយ ព្រះមាតាបិតាក្មេក  ប្អូនថ្លៃស្រី ទាំង៧

នាក់ ជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ ព្រះបាទកុសរាជ ដេីរកាត់ មុខ

បន្ទប់ ព្រះនាង ភធាវត្តី ព្រះនាង ធុញថប់ចិត្ត ក៏យាងចេញមក

ស្តីអោយ ព្រះអង្គថា÷ ខ្លួនជាស្តេចនៅនគរធំមកធ្វើជា ខ្ញុំកញ្ជះ

គេ រាល់ថ្ងៃចឹង វាសមទេ ធ្វើរបៀបនឹង កុំនឹកស្មានថា ខ្ញុំម្ចាស់

ពេញចិត្ត អោយសោះ ព្រះអង្គ គួរតែទៅយក យក្ខិនីមកធ្វើជា

មហេសីទៅ ទេីបសមនឹង រូបសម្បត្តិ ខ្មៅងងឹត របស់ព្រះអង្គ។

ព្រះបាទ កុសរាជ នៅតែញញ្ញឹម បានមហេសី និយាយរក មាន

ចិត្តត្រេកអរ ហើយតបវិញថា÷ មហេសីអូន គួរយល់ដល់ចិត្ត

បងផង ព្រោះតែ ស្រឡាញ់ម្ចាស់ប្អូន បងសុខចិត្ត ចាក់ចោល

ពីព្រះនគរ ព្រាត់មាតាបិតា ក៏ព្រោះតែ ស្រលាញ់ ម្ចាស់ប្អូនណាស់ ។ ព្រះនាង ឈប់និយាយរក បិទទ្វារបន្ទប់ ទោះបីជា

ព្រះអង្គ សូកប៉ាន់នាងគម អោយទៅ ជួយនិយាយ លួងលោមចិត្ត យ៉ាងណាក៏មិនព្រម ។ ព្រះអង្គ នៅតែ ឈរមុខបន្ទប់ ហើយ ខំនិយាយអង្វរទៀត ព្រះនាងចេញមក បេីកទ្វារប៉ះត្រូវ

និង ព្រះកាយព្រះអង្គ ដួលខ្ពោក ដល់ដី ព្រះនាងភ័យពេក យកដៃ ទៅស្ទាប ព្រះអង្គចាប់អោបជាប់ ព្រះនាង ខឹងណាស់

ទះ ព្រះអង្គមួយកំផ្លៀង ព្រះអង្គស្តោះទឹកមាត់ ដាក់ព្រះនាង

ព្រះនាង អន់ព្រះទ័យរត់ចូលបន្ទប់វិញ ទាញទ្វារបិទយ៉ាងខ្លាំង

ព្រះបាទ កុសរាជ នៅធ្វើជាចុងភៅ រែកទឹកលាងចានឆ្នាំង ក្នុង

រាជវាំង ព្រះបិតាក្មេក អស់រយៈពេល ៧ខែមកហេីយ ។

 

ថ្លែងពី ព្រះឥន្ទ្រាធិរាជ ក្តៅអសនះ ប្រថាប់លែងបាន ក៏បេីក

ចក្ខុទិព្វ សម្លឹងមើលទៅ ឋានកណ្តាល ឃើញការ ទុក្ខលំបាករបស់ ព្រះបរមពោធិសត្វ ហើយឃើញថា ព្រះនាង ភធាវត្តី 

កំពុងតែ ស្រវឹងនិងរូបសម្បត្តិខ្លួន ទេីបព្រះឥន្ទ យាងចុះពី

ឋានតាវត្តិង្ស និម្មិតជា ទូត៧នាក់ របស់នគរ សាជលក្ច ទៅ

ប្រាប់ដល់ ស្តេចនគរតូចៗ ទាំង៧អង្គផ្សេងទៀតថា÷ បុត្រី

យើង ព្រះនាង ភធាវត្តី រត់ចោលព្រះស្វាមី ហើយចង់បាន ព្រះ

ស្វាមី ជាថ្មីទៀត ស្តេចឯណា ចង់បានព្រះនាង យាងមកដណ្តឹងយកចុះ។ លុះដំណឹងនេះ បានលឺទៅដល់ ស្តេចទាំង

៧នគរ  ក៏យាងមកដល់ នគរ សជាលក្ខ ដំណាលគ្នា។ ព្រះ

បាទ ម័តារាជ ជាបិតា កេីតក្តីងឿងឆ្ងល់ ហើយបាន បន្ទោស

ដល់ បុត្រី ជាដេីមហេតុ នាំរឿងរ៉ាវ ទុក្ខកង្វល់មកអោយព្រះអង្គ

ត្រូវតែយក ព្រះនាង ភធាវត្តី ប្រហារជីវិតចោល ពុះជា៧ចំរៀក

ដេីម្បី ថ្វាយដល់ស្តេចទាំង៧នគរ។ ព្រះនាង លឺហើយ ភ័យ

ខ្លាំងណាស់ ខំអង្វរអោយ ព្រះមាតា ជួយនិយាយ លួងលោម

ព្រះបិតា យ៉ាងណា ក៏ព្រះអង្គមិនព្រម។ ដោយទ័លច្រក ភ័យ

នឹង សេចក្តីស្លាប់ ជិតចូលមកដល់ ព្រះនាងបាន រត់ទៅរក ព្រះបាទ កុសរាជ លុតជង្គង់ ថ្វាយបង្គំ សូមទោសព្រះស្វាមីទទួលកំហុស អោយព្រះស្វាមី ជួយយកអាសា សង្គ្រោះជីវិតនាងផង។ព្រះបាទ កសុរាជ ចាប់ដៃ ព្រះមហេសី លេីកត្រកង

បីឡេីង និយាយថា÷ ឈប់យំទៅ ម្ចាស់អូន បងស្រលាញ់ ម្ចាស់ប្អូនណាស់ ៗ ជាបេះដូង ជាអគ្គមហេសី ដ៏មានយសសេរី ក្នុងហឬទ័យ ម្ចាស់បងជានិច្ច។ រួចក៏ដឹកដៃ មហេសី យាងទៅ ជួបព្រះមាតាបិតា និង ស្តេចទាំង៧អង្គ។ ព្រះនាង និង នាងគម ប្រាប់ទៅ អ្នករាជវាំង អោយបានដឹងថា បុរសចុង

ភៅ មុខខ្មៅនេះហេីយ ជាព្រះបាទ កុសរាជ។ ព្រះបិតាក្មេក បានដឹង រឿងរ៉ាវពិត ក៏លត់ជង្គង់ សុំខមាទោស ចំពោះព្រះបាទកុសរាជ។ ព្រះបាទ កុសរាជ កាន់ដៃព្រះនាងជាប់

ហើយប្រកាសថា÷ ព្រះនាង ភធាវត្តី ជាឯកអគ្គមហេសី របស់

យើង ស្តេចអង្គណា ចង់បាន ទាល់តែប្រយុទ្ធ ឈ្នះយេីងសិន

ការប្រយុទ្ធ ចាប់ផ្ដើមឡើង ស្តេចទាំង៧នគរ មិនអាចយកឈ្នះ

លេីព្រះបាទ កុសរាជបាន ក៏សុំចុះចាញ់។ដេីម្បីកុំអោយ ស្តេច

ទាំង៧នគរ អន់ចិត្ត ព្រះបាទ កុសរាជ បានទូលទៅ ព្រះបិតាក្មេក សូមអោយ លេីកបុត្រី ទាំង៧អង្គ របស់ព្រះអង្គ ថ្វាយទៅ

ដល់ ស្តេចនីមួយៗ ទាំង៧នគរនេះ។ ព្រះបិតាក្មេក ទ្រង់បានក៏យល់ព្រមហើយបុត្រីទាំង៧អង្គក៏យល់ព្រម។ព្រះបាទម័តារាជ

ក៏បាន រៀបចំ អភិសេក បុត្រាបុត្រី ទាំង៨អង្គ យ៉ាងឪិឡារិក គគ្រឹកគគ្រេង ក្រៃលែង។ ខណៈនោះ ព្រះឥន្ទ្រាធិរាជ បាន

និមិត្តខ្លួន ជាព្រាហ្មណ៍ម្នាក់ យកកែវមណី យ៉ាងធំមកចងដៃ

ព្រះបាទ កុសរាជ ព្រះអង្គញញឹមទទួលយក ដោយភក្តីភាព

ពេលព្រះបាទ កុសរាជ លេីកកែវមណីភ្លាម ដោយបុណ្យបារមី

របស់ព្រះអង្គ រូបសម្បត្តិព្រះអង្គ ក៏ក្លាយទៅជា ស្រស់ស្អាត 

បាត់ព្រះកាយពណ៌ខ្មៅអស់ ទៅជាពណ៌មាស ភ្លឺថ្លា ព្រះនាង

ភធាវត្តី ឃើញហើយ ចាប់អោបព្រះអង្គ ពេញព្រះកាយ។

ព្រះបាទ កសុរាជ ក្រាបថ្វាយបង្គំលា ព្រះមាតាបិតាក្មេក នាំយក ព្រះមហេសី ទៅសោយរាជ្យ នៅ នគរកុសាវតី វិញ។


ចប់និទានជាតក ព្រះពុទ្ធ សមណគោតម បានមានដីកាថា÷

ម្ចាស់ប្អូន ជយ័ម្បតី បានមកជាព្រះអនន្ត. ព្រះនាង ភធាវត្តី

បានមកជា ព្រះនាង ពិម្ពារយសោធរា។ ចំណែក ឯ ព្រះបាទ

កុសរាជ គឺ អង្គអញតថាគត នេះឯង។ សូម អនុមោទនា✓

Previous Post Next Post