«អថ៌សាស្ត្រា» (វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច) ជាក្បួនបុរាណ ឥណ្ឌាដែលសិក្សាអំពីការដឹកនាំរដ្ឋ, នយោបាយ, សេដ្ឋកិច្ច, ការទូត, យោធា និងចារកម្ម។ វណ្ណកម្មនេះត្រូវគេជឿថាតាក់តែងដោយមហាមន្ត្រីនិងទីប្រឹក្សា កៅឌីល្យៈ តាំងពីសតវត្សរ៍ទី ៤ មុនគ្រិស្តសករាជ អំឡុងចក្រភពមោរយៈ មកម៉្លេះ ហើយក៏ជាស្នាដៃដែលចងក្រងជាលាយលក្ខណ៍អក្សរដំបូងបំផុត ក្នុងពិភពលោកដែលផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំ គប្បីប្រែក្លាយសកម្មភាព ចារកម្មឱ្យទៅជា «ស្ថាប័នជំនាញអាជីព» ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ខ្លាំងបំផុតនោះគឺ កោដិល្បៈក៏បានបែងចែកទីភ្នាក់ងារចារកិច្ចជា ២ ផ្នែកដូច ក្នុងពេលបច្ចុប្បន្នគឺ«ចារកម្មក្នុងប្រទេស» និង «ចារកម្មក្រៅប្រទេស» ។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់យុទ្ធសាស្រ្តចារកម្ម «សំណាញ់ក្រឡាល្អិត» ក៏ត្រូវបានរៀបរាប់យ៉ាងក្បោះក្បាយ និង យ៉ាងរស់រវើកនៅក្នុងវណ្ណកម្ម ឥណ្ឌា បុរាណដ៏មានសារៈសំខាន់មួយនេះ។
សម្រាប់ពត៌មានលម្អិត
📍 ទំនាក់ទំនងកម្មង់ទិញ៖
📩 Inbox: ផ្ញើសារមកកាន់ Page
🌐 Telegram Channel: https://t.me/Bookstore168
💬 Telegram Chat: https://t.me/Book_Store168
☎️ លេខទូរស័ព្ទ៖ 097 7170519/096 5077754
ដឹកជញ្ជូនជូនដល់ដៃលោកអ្នកគ្រប់ខេត្តក្រុងតែម្តង។ 🚚💨
សូមអរគុណសម្រាប់ការគាំទ្រ! 🙏
