បើស្ថានភាពបង្ខំ ត្រូវចេះដកថយមួយជំហាន ទើបអាចរក្សាជំហរ និងដើរបានឆ្ងាយ
មិនមែនគ្រប់ការដក់ថយទាំងអស់ សុទ្ធតែជាការចុះចាញ់នោះទេ។ មានការដកថយខ្លះ តាមពិតទៅគឺជាវិធីសាស្ត្រដើម្បីរក្សាទុកនូវ «ភាពជាម្ចាស់ការ»។
នៅក្នុងកាលៈទេសៈជាច្រើន មនុស្សយើងងាយនឹងរងការអូសទាញ់ឱ្យធ្លាក់ចូលទៅក្នុងបំណងចង់ឈ្នះភ្លាមៗ៖ ត្រូវតែចាញ់ឈ្នះនៅក្នុងការតវ៉ាដេញដោលមួយ ត្រូវតែរក្សាមុខមាត់នៅក្នុងការប៉ះទង្គិចមួយ ឬត្រូវតែស្រែកបញ្ជាក់ថាខ្លួនឯងត្រូវនៅក្នុងខណៈពេលជាក់ស្តែងណាមួយ។ ប៉ុន្តែ កាន់តែខិតខំជំនះខ្លួនឯងទៅមុខ យើងកាន់តែងាយរុញច្រានអ្វីៗគ្រប់យ៉ាងឲ្យផុតពីភាពជាម្ចាស់ការរបស់យើង។
បុគ្គលដែលមាន «ស្មារតីភ្ញាក់រលឹក» គ្រប់គ្រាន់ នឹងយល់ច្បាស់ថា មិនមែនគ្រប់ពេលទាំងអស់ ការបន្តទៅមុខសុទ្ធតែជារឿងល្អបំផុតនោះឡើយ។ មានពេលវេលាខ្លះ ការថយក្រោយមួយជំហាន មិនមែនដើម្បីគេចវេះនោះទេ ប៉ុន្តែគឺដើម្បីសម្លឹងមើលស្ថានការណ៍ទាំងមូលឱ្យបានច្បាស់ជាងមុន និងដើម្បីកុំឱ្យរងការអូសទាញដោយអារម្មណ៍មួយឆាវ។
ការថយក្រោយមួយជំហានត្រូវកាលៈទេសៈ អាចជៀសវាងបាននូវជម្លោះដែលមិនចាំបាច់។ ការថយក្រោយមួយជំហានត្រូវស្ថានការ អាចរក្សាបាននូវទំនាក់ទំនងដ៏មានតម្លៃមួយ។ ហើយជួនកាល ការថយក្រោយមួយជំហាន ជួយឱ្យអ្នកមិនបាត់បង់នូវអ្វីដែលធំដុំជាងនេះ គ្រាន់តែដើម្បីដោះដូរយកជ័យជម្នះដ៏តូចតាចមួយនោះឡើយ។
អ្វីដែលសំខាន់ មិនស្ថិតនៅលើការថយក្រោយ ឬការទៅមុខនោះទេ ប៉ុន្តែស្ថិតនៅលើ “ការដឹងថាខ្លួនឯងកំពុងឈរនៅទីណា ហើយអ្វីខ្លះដែលពិតជាសមតម្លៃក្នុងការរក្សាទុក”។ បុគ្គលដែលស្គាល់តែការបោះជំហានទៅមុខ ងាយនឹងរងការប៉ះទង្គិច រីឯបុគ្គលដែលស្គាល់តែការដកថយ ងាយនឹងបាត់បង់ឱកាស ប៉ុន្តែបុគ្គលដែលចេះដឹងថាពេលណាគួរថយ ពេលណាគួរទៅមុខ ទើបជាបុគ្គលដែលគ្រប់គ្រងលើសភាពការណ៍បាន។
ក្នុងរយៈពេលវែង គ្មាននរណាម្នាក់អាចឈ្នះបាន ដោយគ្រាន់តែការបោះជំហានទៅមុខជាបន្តបន្ទាប់នោះឡើយ។ ប៉ុន្តែគឺកើតចេញពីបុគ្គលដែលចេះតម្រូវចង្វាក់នៃដំណើររបស់ខ្លួន រួចហើយចេះបក់ត្រឡប់ទៅមុខវិញ ជាមួយនឹងការម្ចាស់ការលើស្ថានការបាន។
ការថយក្រោយមួយជំហាន មិនបានធ្វើឱ្យអ្នកចាញ់នោះទេ។ ប្រសិនបើត្រូវពេលវេលា វាគ្រាន់តែជាការជួយឱ្យអ្នកដើរបានកាន់តែឆ្ងាយជាងមុនតែប៉ុណ្ណោះ។
សូមចុច Follow, Like និង Share ដើម្បីទទួលបានអត្ថបទថ្មីៗ ។
