សមរភូមិពិតប្រាកដរបស់កម្ពុជា[English below]
១.មនុស្សជាច្រើននៅតែបន្តមើលជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃ ក្រោមជ្រុងតែមួយគត់នៃឧត្តមភាពយោធា ដើម្បីងាយនឹងចោទរាជរដ្ឋាភិបាលយើងថា កំសាក ខ្សោយ និងអសកម្ម។ ជាមួយគ្នានេះ ក្នុងសង្គ្រាមធំៗបច្ចុប្បន្ន ពិសេសនៅអ៊ុយក្រែន ឬនៅអ៊ីរ៉ង់ ចំនួនកងទ័ព យន្តហោះ និងនាវាចម្បាំង មិនប្រាកដជាកត្តាដែលកំណត់ជោគជ័យ ឬការមានប្រៀបជាងនៃភាគីជម្លោះមួយលើភាគីជម្លោះមួយទៀតទាល់តែសោះ។ ម្ល៉ោះហើយ សំណួរពិតប្រាកដ នៅសតវត្សទី២១នេះ គឺ វិវាទរវាងរដ្ឋមួយនិងរដ្ឋមួយទៀត គួរត្រូវបានដោះស្រាយដោយកម្លាំងឬដោយច្បាប់ ដោយការបង្កើតស្ថានការណ៍ជាក់ស្តែង(Faits accomplis)ឬដោយយន្តការសន្តិវិធីដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ?
២.តាំងពីដើមដំបូងមក កម្ពុជា ដែលតាមរយៈបទពិសោធន៍ល្វីងជូរចត់របស់ខ្លួន យល់ដឹងច្បាស់ថា«ជម្លោះមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ»តែងប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន៖
-ចំពោះជម្លោះព្រំដែនគោក កម្ពុជានៅតែបន្តប្តេជ្ញាដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងស្របតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ទន្ទឹមនេះ តាំងពីខែធ្នូ ២០២៥មក ដោយហេតុតែមានការឈ្លានពាន និងការកាន់កាប់ទឹកដីខ្មែរមួយចំនួននៅតាមបណ្តោយព្រំដែន ក្នុងគោលដៅលេបយកទឹកដីទាំងនោះតែម្តង, កម្ពុជាប្រកាសមិនទទួលដាច់ខាត ការកែប្រែឬការកំណត់ព្រំដែនឡើងវិញដោយប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានការណ៍ជាក់ស្តែង (faits accomplis)។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកដដែល និងដោយសារតែក្របខណ្ឌទ្វេភាគីនៅតែបន្តមាន ជាអាទិ៍តាមរយៈ MoU 2000, កម្ពុជានៅតែត្រៀមខ្លួនបន្តធ្វើជាមួយថៃដដែល នូវកិច្ចការងារព្រំដែន ពិសេសស្របទៅតាមចំណុច ទី៣នៃសេចក្តីប្រកាសរួមថ្ងៃ២៧ធ្នូ២០២៥។ ក្នុងន័យនេះ កម្ពុជាតែងអំពាវនាវខាងថៃឱ្យអនុញ្ញាតក្រុមការងារបច្ចេកទេសព្រំដែនរបស់ខ្លួន វិលមកធ្វើកិច្ចការងារកំណត់ទីតាំងបង្គោលព្រំដែនឡើងវិញជាមួយក្រុមការងារបច្ចេកទេសកម្ពុជា សូម្បីតែមិនទាន់មានកិច្ចប្រជុំJBC ឡើងវិញក៏ដោយ។
-ស្តីពីបញ្ហាព្រំដែនសមុទ្រវិញ ក្នុងគោលដៅដោះស្រាយជម្លោះពាក់ព័ន្ធនឹងការទាមទារតំបន់ត្រួតស៊ីគ្នា ពីសំណាក់កម្ពុជា និងពីសំណាក់ថៃ, កម្ពុជាបានផ្តើមនិងកំពុងបន្តប្រើប្រាស់ជាផ្លូវការយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមUNCLOS តាំងពីថ្ងៃ២មិថុនា២០២៦។ ត្រង់នេះ, គួរគូសបញ្ជាក់ជាថ្មីថា គឺមកពីខាងថៃបានដកខ្លួនជាឯកតោភាគីចេញពីMoU2001 ដែលMoUនេះ គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់រវាងកម្ពុជានិងថៃ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ កម្ពុជាជឿជាក់ថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះ គឺជាមាគ៌ាសន្តិវិធីប្រសើរជាងគេបំផុត ដែលនឹងនាំទៅរកដំណោះស្រាយដ៏យុត្តិធម៌មួយ សម្រាប់ភាគីជម្លោះកម្ពុជា-ថៃ នៅក្នុងបញ្ហាដែនសមុទ្រ។
៣.កម្ពុជា ដែលនៅឆ្នាំ១៩៩៨ ទទួលបានជោគជ័យ ក្នុងការគ្របដណ្តប់ទឹកដីទាំងមូលរបស់ខ្លួន ក្រោមស្បៃសន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ មិនដែលចង់បានទេ ដំណោះស្រាយឈ្នះ-ចាញ់ នៅក្នុងជម្លោះជាមួយថៃ។ និយាយបែបផ្សេង កម្ពុជាស្អប់ខ្ពើមសង្គ្រាមណាស់ ។ អ្វីដែលកម្ពុជាត្រូវតែការពារ គឺមិនមែនត្រឹមតែដែនដីនិងផលប្រយោជន៍ជាតិរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងគោលការណ៍មួយសំខាន់ណាស់ សម្រាប់ប្រទេសតូចនិងមធ្យមទាំងអស់នៅលើពិភពលោក។ គោលការណ៍នោះគឺ ព្រំដែនមិនអាចត្រូវបានកំណត់ដោយកម្លាំង ឬដោយការបង្កើត faits accomplis បានឡើយ។
៤.យ៉ាងណាមិញ កន្លងមក កម្ពុជាត្រូវបង្ខំចិត្តចូលប្រកួតប្រជែងផ្នែកភាពស្របច្បាប់ ភាពស្មោះត្រង់ និងរបៀបនាំសារទៅកាន់សហគមន៍អន្តរជាតិ។ ហេតុអ្វី? ពីព្រោះកម្ពុជា ក្នុងរយៈកាលមធ្យមនិងវែង ត្រូវការឱ្យតំបន់និងពិភពលោកបន្តជឿជាក់លើខ្លួន ក្នុងនាមជាប្រទេសដែលស្នេហាសន្តិភាព ស្រឡាញ់រាប់អានអ្នកជិតខាង និងគ្មានក្តីស្រម័យអ្វីផ្សេងក្រៅតែពីអភិវឌ្ឍប្រជាជាតិខ្មែរឱ្យរុងរឿងថ្កុងថ្កើងឡើងតែប៉ុណ្ណោះ។ ក្នុងន័យនេះ កម្ពុជានឹងបន្តប្រឹងប្រែងពង្រឹងកម្លាំងទាំងប៉ុន្មានរបស់ខ្លួន នោះគឺ ភាពស្របច្បាប់អន្តរជាតិ ភាពថ្លៃថ្នូរ និងសមត្ថភាព តាមរយៈការទូតនិងតាមរយៈសាធារណមតិ ក្នុងការផ្សព្វផ្សាយនិទានកថាដ៏ស្មោះត្រង់របស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិ។
៥.ជារួម នៅក្នុងពិភពលោកបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែងនិងភាពមិនប្រាកដប្រជា ក៏ដូចនៅក្នុងប្រវត្តិសាស្ត្រដែរ, ឧត្តមភាពយោធាធ្វើឱ្យគេខ្លាច ប៉ុន្តែការចេះផ្សារភ្ជាប់ផលប្រយោជន៍ជាតិរបស់ខ្លួនទៅនឹងគោលការណ៍សកលរួមរបស់មនុស្សជាតិ ធ្វើឱ្យគេគោរព។ នេះហើយជាសមរភូមិពិតប្រាកដរបស់កម្ពុជា៕
—————
Cambodia’s Real Battlefield
1.Many people continue to view the current dispute between Cambodia and Thailand through a single lens: military superiority. Such a perspective makes it easy to accuse the Cambodian Government of being weak, timid, or passive. Yet the major conflicts of our time, whether in Ukraine or the Middle East, have demonstrated that the number of troops, aircraft, or warships does not necessarily determine success, nor does it guarantee a lasting advantage for one side over another.
The real question in the twenty-first century is therefore not who possesses greater military power, but rather this: should disputes between states be settled by force or by law? Through the imposition of faits accomplis, or through peaceful mechanisms recognized by the international community?
2.From the very beginning, Cambodia, shaped by its own painful historical experience, has understood a fundamental truth: war does not bring lasting solutions to conflicts. This conviction continues to guide its actions today.
With regard to the land border dispute, Cambodia remains firmly committed to a peaceful settlement based on international law and in accordance with existing conventions, treaties, and agreements. At the same time, following the occupation of certain Cambodian territories along the border since December 2025, apparently with the aim of annexing them, Cambodia has made it unequivocally clear that it will never accept the alteration or redefinition of borders through force or the creation of faits accomplis.
At the same time, because the bilateral framework remains in place, particularly under the 2000 Memorandum of Understanding (MoU 2000), Cambodia remains ready to continue border-related work with Thailand, especially in accordance with Point 3 of the Joint Statement of 27 December 2025. In this spirit, Cambodia has consistently called upon Thailand to allow the respective technical border teams to resume their work in identifying and restoring border markers, even in the absence of a new meeting of the Joint Boundary Commission (JBC).
As for the maritime dispute, Cambodia officially initiated compulsory conciliation proceedings under the United Nations Convention on the Law of the Sea (UNCLOS) on 2 June 2026 to address the overlapping maritime claims of the two countries. It is important to recall that this step became necessary following Thailand’s unilateral withdrawal from the 2001 Memorandum of Understanding (MoU 2001), which had served as the sole bilateral framework governing maritime negotiations between Cambodia and Thailand for the previous twenty-five years.
Cambodia believes that compulsory conciliation offers the most appropriate peaceful pathway toward a fair, balanced, and durable settlement of the maritime dispute.
3.Cambodia, which successfully reunified its entire territory under the banner of peace through the Win-Win Policy in 1998, has never sought a winner-takes-all outcome in its relations with Thailand. Simply put, Cambodia abhors war. What Cambodia seeks to defend today is not merely its territory or its national interests. It is also defending a principle of profound importance for small and medium-sized states around the world: borders cannot be determined, altered, or legitimized through force or through the imposition of faits accomplis.
4.In this context, Cambodia finds itself engaged in a different kind of contest, one centered on legitimacy, credibility, and the ability to persuade the international community.
Why? Because in the medium and long term, Cambodia needs the region and the wider world to continue seeing it as a peace-loving nation, a respectful neighbour, and a country driven by no ambition other than the prosperity and development of its people.
For this reason, Cambodia will continue to strengthen its greatest assets: international legitimacy, national dignity, and diplomatic influence. Through diplomacy and public engagement, it will continue to present its case to the world and advance a narrative grounded in facts, law, and sincerity.
The real battlefield, therefore, is not the battlefield itself. It is the struggle to uphold principles, preserve legitimacy, and win the confidence of the international community. It is a contest of law over force, credibility over intimidation, and persuasion over coercion.
4.Ultimately, in a world increasingly defined by competition and uncertainty, military superiority may inspire fear, as it has throughout history. But the ability to align national interests with the universal principles that underpin the international order inspires respect.
And that is Cambodia’s real battlefield.
