“មិនទាន់យឺតពេលទេ អាយុ 30-45 ឆ្នាំ ទើបជាវ័យមាសរបស់មនុស្សប្រុស” 💯

 “មិនទាន់យឺតពេលទេ អាយុ 30-45 ឆ្នាំ ទើបជាវ័យមាសរបស់មនុស្សប្រុស” 💯 


ពេលនេះជាវ័យដែលយើងមានគ្រួសារ មានឳពុកម្តាយ មានការងារ មានមុខរបររកស៊ី មានចំណូលនឹងធឹង មានផ្ទះនៅ មានឡានជិះ។ មនុស្សភាគច្រើនបណ្តោយខ្លួន រស់តាមសមាជីវរ មិនហ៊ានចាប់ផ្តើមអ្វីថ្មីនោះទេ តាមពិតនេះទើបជាពេលដែលអ្នកកំពុងតែមានធនធានគ្រប់យ៉ាង។ គួរតែបន្តអភិវឌ្ឍខ្លួន ថែរក្សារសុខភាព និងស្វែងរកធនធានដើម្បីធ្វើរឿងដែលធំជាងនេះ។ គ្រប់គ្រងពេលវេលា លុយកាក់ និងសុខភាពរបស់ខ្លួនឱ្យបានល្អ ហើយចេញប្រយុទ្ធសារជាថ្មី ដូចជាពេលដែលយើងពេញកំលាំងក្នុងវ័យ 20 ឆ្នាំ។ 


1-  ធ្វើឱ្យខ្លួនពូកែជាងមុន

•  មួយថ្ងៃអានសៀវភៅ ឬស្តាប់សៀវភៅ 20 នាទី

•  រៀនជំនាញថ្មីមួយជារៀងរាល់ខែ

•  ពេលព្រឹករៀបចំគម្រោងការ ពេលយប់បូកសរុបរបាយការណ៍


2-  ធ្វើឱ្យខ្លួនមានសុខភាពល្អជាងមុន

•  មិនដាច់យប់ មិនលេងហ្គេម/បណ្តាញសង្គមលើសម៉ោង

•  ហាត់ប្រាណ 3ថ្ងៃ/សប្តាហ៍

•  ញ៊ាំឱ្យល្អ គេងឱ្យគ្រប់គ្រាន់


3-  ធ្វើឱ្យខ្លួនមានលុយជាងមុន

•  ស្វែងរកប្រភពចំណូលទីពីរ

•  រៀនសន្សំលុយដែលរកបាន

•  រៀនវិនិយោគលុយដែលខ្លួនមាន


4-  ធ្វើឱ្យខ្លួនមានក្តីសុខជាងមុន

•  បាយជុំអ្នកផ្ទះមួយសប្តាហ៍ម្តង

•  ដើរលេងទីឆ្ងាយមួយខែម្តង

•  ធ្វើចិត្តឱ្យសប្បាយ កុំកើតទុក្ខពិបាកចិត្ត


5-  ធ្វើឱ្យខ្លួនមានតម្លៃជាងមុន

•  ស្គាល់មនុស្សដែលពូកែជាងយើង

•  ស្គាល់មនុស្សថ្មីឱ្យបានម្នាក់ក្នុងមួយសប្តាហ៍

•  រក្សារទំនាក់ទំនងឱ្យល្អ និងមានគុណភាព


📚 WERead

Previous Post Next Post