សីលរបស់គ្រហស្ថមាន៣យ៉ាង

សីលរបស់គ្រហស្ថ (គហត្ថសីល) ក្នុងព្រះពុទ្ធសាសនា គឺការតាំងចិត្តសង្រួមវៀរចាកអំពើបាប ទុច្ចរិតផ្សេងៗ ដែលត្រូវបានបែងចែកជា ៣ កម្រិត គឺ៖ 

១. បញ្ចសីល (សីល ៥)
គឺជាសីលដែលគ្រហស្ថត្រូវប្រព្រឹត្ត ឬសមាទានរក្សាទុកជាប្រចាំថ្ងៃក្នុងជីវិតរស់នៅ ដើម្បីសេចក្តីសុខក្នុងសង្គម ៖

·  វៀរចាកការសម្លាប់សត្វ

·  វៀរចាកការលួចទ្រព្យសម្បត្តិអ្នកដទៃ

·  វៀរចាកការប្រព្រឹត្តខុសក្នុងកាម (ក្បត់ចិត្ត ឬរំលោភបំពានលើភរិយា/ស្វាមីអ្នកដទៃ)

·  វៀរចាកការនិយាយកុហក ពាក្យជេរប្រមាថ ឬពាក្យញុះញង់

·  វៀរចាកការផឹកទឹកស្រវឹង និងប្រើប្រាស់គ្រឿងញៀន

២. ឧបោសថសីល (សីល ៨)
ជាសីលដែលគ្រហស្ថតែងសមាទានរក្សាទុកត្រឹមរយៈពេលកំណត់ (ឧទាហរណ៍៖ ថ្ងៃ៨កើត, ១៥កើត, ៨រោច និង១៤ ឬ១៥រោច) ឬពេលទៅវត្ត ដើម្បីដំឡើងកុសលធម៌ឱ្យកាន់តែខ្ពស់៖

·  រក្សាសីលទាំង ៥ ខាងលើ (ប៉ុន្តែប្រែពីការវៀរចាកការប្រព្រឹត្តខុសក្នុងកាម មកជាការវៀរចាកការរួមសេពកាមទាំងស្រុង)

·  វៀរចាកការបរិភោគអាហារក្នុងពេលវិកាល (ហូបក្រោយពេលថ្ងៃត្រង់)

·  វៀរចាកការលេងល្បែង រាំច្រៀង លាបប្រេង តុបតែងកាយ និងទស្សនាការកំសាន្តផ្សេងៗ

·  វៀរចាកការដេកពួនលើទីដេកដ៏ខ្ពស់ និងធំដុំ (មានពូកទន់ៗស្រួលពេក)

៣. អាជីវដ្ឋមសីល [អានថា៖ អាជីវដ្ធៈម៉ៈសីល]
គឺ សីល៨ប្រកបដោយការចិញ្ចឹមជីវិត [១] ជាសីលដែលឧបាសក ឧបាសិកា ធ្វើការតាំងចិត្តវៀរចាកអំពើបាបទាំង ៥ ប្រការដដែល ព្រមទាំងលះបង់ ជំនួញខុសច្បាប់វិន័យ ៥ ប្រការ ផងដែរ

·  មិនជួញដូរគ្រឿងសាស្ត្រាវុធ

·  មិនជួញដូរមនុស្ស

·  មិនជួញដូរសាច់សត្វ (ចិញ្ចឹមដើម្បីសម្លាប់យកសាច់លក់)

·  មិនជួញដូរទឹកស្រវឹង

·  មិនជួញដូរថ្នាំពិស

Previous Post Next Post