បុញ្ញកិរិយាវត្ថុ ( វត្ថុជាទីតាំងនៃការធ្វើបុណ្យ) ១០ យ៉ាង

 « បុញ្ញកិរិយាវត្ថុ ( វត្ថុជាទីតាំងនៃការធ្វើបុណ្យ) ១០ យ៉ាង » 

១- ទានមយៈ   បុណ្យសម្រេចពីការឲ្យទាន  

២- សីលមយៈ បុណ្យសម្រេចពីការរក្សាសីល 

៣- ភាវនាមយៈ  បុណ្យសម្រេចពីការចម្រើនកុសល   

៤- អបចាយនមយៈ  បុណ្យសម្រេចពីការគោរព 

៥- វេយ្យាវច្ចមយៈ  បុណ្យសម្រេចពីការបម្រើក្នុងកិច្ចការបុណ្យ   

៦- បត្តិទានមយៈ  បុណ្យសម្រេចពីការចែកចំណែកបុណ្យ 

៧- បត្តានុមោទនាមយៈ  បុណ្យសម្រេចពីការអនុមោទានាបុណ្យពីអ្នកដទៃ 

៨- ធម្មស្សវនមយៈ  បុណ្យសម្រេចពីការស្តាប់ធម៌ 

៩- ធម្មទេសនាមយៈ  បុណ្យសម្រេចពីការសម្ដែងធម៌ 

១០- ទិដ្ឋុជុកម្ម បុណ្យសម្រេចពីការឃើញត្រង់ ជាសម្មាទស្សនៈ គឺការឃើញ ការដឹងច្បាស់ ១ វិញ្ញាណជាកុសល ១ កម្មស្សកតាញាណជាដើម ១ ។  ( ចាកបរមត្ថជោតិកា )

Previous Post Next Post