ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំងឡាយ​ ​៤​ ​ពួក​នេះ​ ​

បិដក ភាគ ៤៣ - ទំព័រទី ១៦១

សុត្តន្ត​បិដក​

​អង្គុត្តរ​និកាយ​ ​ចតុ​ក្ក​និបាត​ ​

​ចតុត្ថ​ភាគ​

​ចតុ​ត្ថ​បណ្ណា​សក

មហាវគ្គ​ ​


​[​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំងឡាយ​ ​៤​ ​ពួក​នេះ​ ​មា​នបា្រ​កដ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ដុត​ ​កំ​ដៅ​ខ្លួន​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​បុគ្គល​ដទៃ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ប្រកប​ ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ផង​ ​ជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ផង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​មិន​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​មិនជា​អ្នក​ដុត​ ​កំ​ដៅ​បុគ្គល​ដទៃ​ ​មិន​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​១​។​ ​ឯ​បុគ្គល​ ​ដែល​មិនជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​និង​មិន​ដុត​កំ​ដៅ​បុគ្គល​ដទៃ​នោះ​ឯង​ ​ជា​អ្នក​ឥតមាន​ត​ណា្ហ​ ​គ្រឿង​ស្រេកឃ្លាន​ ​រលត់កិលេស​ ​មាន​សន្ដាន​ដ៏​ត្រជាក់​ ​ទទួល​សុខ​ជាប្រក្រតី​ ​សម្រេច​ ​សម្រាន្ដ​នៅ​ ​ដោយចិត្ត​ដ៏​ប្រសើរ​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​អាក្រាត​ ​លះបង់​មារយាទ​ល្អ​ ​ស៊ី​លិទ្ធ​ដៃ​ ​ឬ​ជំរះ​ឧច្ចារៈ​ ​ដោយ​ម្រាមដៃ​ ​បើ​គេ​អញ្ជើញ​ឲ្យ​ចូល​មក​ ​ក៏​មិន​មក​ ​គេ​ឃាត់​ថា​ ​ឈប់​ ​ក៏​មិនឈប់​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​នាំមក​មុន​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​នាំមក​ ​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​កិច្ច​ ​ដែលគេ​និ​មន្ដ​ ​បុគ្គល​នោះ​ ​មិន​ទទួល​ភត្ត​អំពី​មាត់ឆ្នាំង​ ​មិន​ទទួល​ភត្ត​អំពី​មាត់​កញ្ជើ​ ​ឬក​ឡោ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​ធរណីទ្វារ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​កំណាត់ឈើ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​អង្រែ​ ​មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់​ ​ដែល​កំពុង​បរិភោគ​ ​មិន​ទទួល​ភត្ត​របស់​ស្ដ្រី​មានគភ៌​ ​មិន​ទទួល​ភត្ត​របស់​ស្ដ្រី​ ​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ភត្ត​របស់​ស្ត្រី​ ​ដែល​កំពុង​នៅ​រួម​នឹង​ ​បុរស​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​ពួក​គ្នាឯង​ណែនាំ​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​ឆ្កែ​ ​នៅចាំ​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​រុយរោម​ ​មិន​ស៊ី​ត្រី​ ​មិន​ស៊ីសាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ដែល​ត្រាំ​ ​បុគ្គល​នោះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ ​១​ ​ញុំាង​ ​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ ​១ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ ​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ​ ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ ​៧​ ​ញុំាង​ ​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ ​៧ពំនូត​ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ ​ក្នុង​ភាជន៍​ ​១ខ្លះ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍​ ​២ខ្លះ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍​ ​៧ខ្លះ​ ​ស៊ី​អាហារ​រំលង​ ​១ថ្ងៃ​ខ្លះ​ ​ស៊ី​អាហារ​ ​រំលង​ពីរ​ថ្ងៃ​ខ្លះ​ ​ស៊ី​អាហារ​រំលង​ ​៧ថ្ងៃ​ខ្លះ​ ​បុគ្គល​នោះ​ ​ប្រកបដោយ​សេចក្ដីព្យាយាម​ ​ក្នុង​ការផ្លាស់ប្ដូរ​ ​នូវ​ការ​បរិភោគ​ភត្ត​រំលង​កន្លះ​ខែ​ខ្លះ​ ​មាន​សភាព​ដូច្នេះ​ឯង​ ​បុគ្គល​នោះ​ ​មាន​បន្លែស្រស់​ជា​អាហារ​ខ្លះ​ ​មាន​អង្ករ​ស្រងែ​ជា​អាហារ​ខ្លះ​ ​មាន​ស្កួយ​ជា​អាហារ​ខ្លះ​ ​មាន​ ​កំទេច​ស្បែក​ជា​អាហារ​ខ្លះ​ ​មាន​ជ័រ​ជា​អាហារ​ខ្លះ​ ​មាន​ស្លែ​ ​ឬ​សារាយ​ជា​អាហារ​ខ្លះ​ ​មាន​ ​កន្ទក់​ជា​អាហារ​ខ្លះ​ ​មាន​បាយក្ដាំង​ជា​អាហារ​ខ្លះ​ ​មាន​ម្សៅ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​ជា​ ​អាហារ​ខ្លះ​ ​មាន​អាចម៍គោ​ជា​អាហារ​ខ្លះ​ ​មាន​មើម​ឈើ​ ​និង​ផ្លែឈើ​ក្នុង​ព្រៃ​ ​ជា​អាហារ​ខ្លះ​ ​បរិភោគ​តែ​ផ្លែឈើ​ ​ដែល​ជ្រុះ​ស្រាប់​ខ្លះ​ ​បុគ្គល​នោះ​ ​ស្លៀកដណ្ដប់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​ ​ដែលគេ​ត្បាញ​លាយ​គ្នា​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​ ​ដែលគេ​បក​ចេញ​ ​អំពី​សាកសព​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​បង្សុកូល​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​សម្បកឈើ​ខ្លះ​ ​ស្លៀកដណ្ដប់​ស្បែក​ខ្លា​ខ្លះ​ ​ស្លៀកដណ្ដប់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​ ​ស្បូវភ្លាំង​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​ ​ដែលគេ​ត្បាញ​ដោយ​សម្បក​ក្រចៅ​ខ្លះ​ ​ស្លៀកដណ្ដប់​ ​សំពត់​ចម្រៀក​ក្ដារ​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​កម្ពល​ ​ដែលគេ​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​កម្ពល​ ​ដែលគេ​ត្បាញ​ដោយ​រោម​កន្ទុយ​សត្វ​ខ្លះ​ ​ស្លៀកដណ្ដប់​សំពត់​ ​ដែលគេ​ត្បាញ​ដោយ​ស្លាប​មៀម​ខ្លះ​ ​ទុកសក់​ ​និង​ពុកមាត់​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្ដី​ ​ព្យាយាម​ ​ដោយ​ការ​ទុកសក់​ ​និង​ពុកមាត់​ខ្លះ​ ​ឈរជ្រង់​សម្រឹង​ ​ហាមឃាត់​នូវ​អាសនៈ​ខ្លះ​ ​អង្គុយច្រហោង​ប្រក​បរឿយៗ​ ​នូវ​សេចក្ដីព្យាយាម​អង្គុយច្រហោង​ខ្លះ​ ​ប្រកបដោយ​បង្អែក​ ​បន្លា​(​១​)​ ​សម្រេចការ​ដេក​លើ​បង្អែក​ដ៏ហើយ​ ​ដោយ​បន្លា​ខ្លះ​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្ដីព្យាយាម​ ​ដោយ​ការ​ចុះត្រាំ​ទឹក​ ​១ថ្ងៃ​ ​៣ដង​ ​គឺ​ព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ខ្លះ​ ​(​បុគ្គល​នោះ​)​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្ដីព្យាយាម​ដុត​កំ​ដៅ​កាយ​ ​មាន​ប្រកា​រៈ​ច្រើនយ៉ាង​ ​មាន​សភាព​ ​យ៉ាងនេះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​តើ​ដូចម្ដេច​។​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​ចៀម​ ​សម្លាប់​ជ្រូក​ ​សម្លាប់​បក្សី​ ​សម្លាប់​ម្រឹគ​ ​ជា​ព្រាន​ ​ជា​អ្នកសម្លាប់​ត្រី​ ​ជា​ចោរ​ ​ជា​អ្នកសម្លាប់​ចោរ​ ​ជា​នាយ​គុក​ ​ឬ​ពួក​ជន​ឯទៀត​ណាមួយ​ ​ដែល​មានអំពើ​អាក្រក់​ ​(​បែបនេះ​ដែរ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ប្រកប​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ប្រកប​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ផង​ ​ជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ប្រកប​ការ​ ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ផង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​ព្រះរាជា​ ​ជា​ក្សត្រិយ៍​បាន​មុទ្ធាភិសេក​ហើយ​ក្ដី​ ​ជា​ព្រាហ្មណ​មហាសាល​ក្ដី​ ​បុគ្គល​នោះ​ ​បាន​ឲ្យ​គេ​សាង​រោង​យញ្ញ​ថ្មី​ ​ខាងកើត​នគរ​ ​រួច​ឲ្យ​គេ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ឲ្យ​ ​ហើយ​ស្លៀក​ស្បែក​ខ្លា​ទាំង​ក្រចក​ ​លាប​កាយ​ដោយ​ខ្លាញ់​ថា្ល​ ​និង​ប្រេង​ ​ហើយ​យក​ស្នែង​ម្រឹគ​ ​អេះខ្នង​ដើរចូល​ទៅកាន់​រោង​យញ្ញ​ ​ជាមួយនឹង​អគ្គ​ ​មហេសី​ ​និង​ព្រាហ្មណ៍​បុរោហិត​បុគ្គល​នោះ​ ​សម្រេចការ​ដេក​លើ​ផែនដី​ ​ប្រាសចាក​កម្រាល​ ​ដែលគេ​លាប​លន​ដោយ​ព៌​ណ​ខៀវ​ ​ក្នុង​រោង​យញ្ញ​នោះ​ ​ព្រះ​រា​ជា​បាន​ញុំាង​ ​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ក្នុង​ដោះ​ទីមួយ​ ​របស់​មេគោ​មួយ​ ​ដែល​មានកូន​ ​មាន​រូបប្រហែល​នឹង​មេ​វា​ ​អគ្គមហេសី​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ ​ក្នុង​ដោះ​ទីពីរ​ ​ព្រាហ្មណ៍​បុរោហិត​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ ​ក្នុង​ដោះ​ទីបី​ ​បាន​បូជា​ភ្លើង​ដោយ​ទឹកដោះ​ ​ក្នុង​ដោះ​ទី​បួន​ ​កូន​គោ​បាន​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ទឹកដោះ​ដ៏​សេសសល់​ ​ព្រះរាជា​នោះ​ ​បាន​ត្រាស់​យ៉ាងនេះ​ថា​ ​ពួក​ជន​ចូរ​សម្លាប់​គោឈ្មោល​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​សម្លាប់​គោស្ទាវ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​យញ្ញ​ ​ចូរ​សម្លាប់​មេគោ​ជំទង់​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​សម្លាប់​ពពែ​ ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​សម្លាប់​ចៀម​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​ ​ចូរ​កាប់​ឈើ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ជាស​សរ​យញ្ញ​ ​ចូរ​ដកស្មៅ​ដំណេក​ទន្សាយ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​យញ្ញ​។​ ​ជន​ពួក​ណា​ ​ទោះបីជា​ខ្ញុំ​ក្ដី​ ​ជា​អ្នកបម្រើ​ក្ដី​ ​ជា​អ្នកធ្វើការ​ងារ​ ​ក្ដី​ ​ជន​ពួក​នោះ​ ​លុះ​ត្រូវ​គេ​គម្រាម​ដោយ​អាជ្ញា​ ​ត្រូវ​ភ័យ​គ្រប​សង្កត់​ហើយ​ ​ក៏​មានមុខ​ជោក​ដោយ​ទឹកភ្នែក​ ​ទួញ​យំ​ ​ធ្វើ​បរិកម្ម​ផ្សេង​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ប្រកប​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ផង​ ​ជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិនជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​មិន​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​មិនជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​មិន​ប្រកប​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​តើ​ដូចម្ដេច​។​ ​ឯ​បុគ្គល​មិនជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​មិនជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​នោះ​ឯង​ ​ជា​អ្នក​ឥតមាន​តណ្ហា​ ​គ្រឿង​ស្រេកឃ្លាន​ ​រលត់កិលេស​ ​មាន​សន្ដាន​ដ៏​ត្រជាក់​ ​ទទួល​សុខ​ ​ជាប្រក្រតី​ ​សម្រេចសម្រាន្ដ​នៅ​ ​ដោយចិត្ត​ដ៏​ប្រសើរ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​បំផុត​ ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​ជា​សា​សា្ដ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​បាន​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​កើតឡើង​ក្នុង​លោក​នេះ​ ​ព្រះអង្គ​បាន​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​ ​សម្មតិទេព​ ​និង​មនុស្ស​ដ៏​ពិសេស​ ​ហើយ​អាច​នឹង​ប្រកាស​បាន​។​ ព្រះអង្គ​ទ្រង់​សំដែង​ ​ធម៌​ ​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្ដាល​ ​ពីរោះ​បទ​ចុង​ ​ទ្រង់​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​គហបតី​ក្ដី​ ​បុត្ត​នៃ​គហបតី​ក្ដី​ ​ជន​ដែល​កើត​ក្នុង​ត្រកូល​ណាមួយ​ក្ដី​ ​រមែង​ស្ដាប់​នូវ​ធម៌​នោះ​ ​លុះ​បាន​ស្ដាប់​ ​នូវ​ធម៌​នោះ​ហើយ​ ​រមែង​បាន​នូវ​សទ្ធា​ ​ក្នុង​ព្រះ​តថាគត​ ​បុគ្គល​នោះ​ ​លុះ​ប្រកបដោយ​ ​ការបាន​នូវ​សទ្ធា​នោះ​ហើយ​ ​រមែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​ឃរាវាស​ប្រកបដោយ​ ​សេចក្ដី​ចង្អៀតចង្អល់​ ​ជា​ផ្លូវ​ហូរ​មក​នៃ​ធូលី​ ​គឺ​កិលេស​ ​ឯ​បព្វជ្ជា​ទើប​មានឱកាស​ ​កាលបើ​ ​អាត្មាអញ​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ ​ទាំងអស់​ ​ដូចជា​ស័ង្ខ​ ​ដែល​បុគ្គល​ដុសខាត់​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ហើយ​ស្លៀកដណ្ដប់​សំពត់​ជ្រលក់​ទឹកអម្ចត់​ ​ចេញ​ចាក​ផ្ទះ​ ​បួស​ប្រតិបត្តិ​ក្នុង​ផ្នួស​ ​ដែល​គ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​។​ ​លុះ​កាល​ជា​ខាង​ ​ក្រោយមក​ ​បុគ្គល​នោះ​ ​ក៏បាន​លះបង់​គំនរ​ទ្រព្យ​តិច​ខ្លះ​ ​លះបង់​គំនរ​ទ្រព្យ​ច្រើន​ខ្លះ​ ​លះបង់​វង្ស​ញាតិ​ច្រើន​ខ្លះ​ ​លះបង់​វង្ស​ញាតិ​តិច​ខ្លះ​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួច​ស្លៀកដណ្ដប់​សំពត់​កា​សាយ៍​ ​ជ្រលក់​ទឹកអម្ចត់​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ ​ប្រតិបត្តិ​ក្នុង​ផ្នួស​ ​ដែល​គ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​។​ ​បុគ្គល​នោះ​ ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ជា​អ្នក​បរិបូណ៌​ដោយ​សិក្ខា​ ​និង​សាជី​វៈ​ ​របស់​ភិក្ខុ​ទាំងឡាយ​ ​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រា្ដ​ដាក់ចុះ​ហើយ​ ​មាន​សេចក្ដី​ខ្មាសបាប​ ​មានចិត្ត​អាណិតអាសូរ​ ​ជា​អ្នកមាន​សេចក្ដី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​លះបង់​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​ជា​អ្នក​កាន់​យក​តែ​របស់​ដែលគេ​ឲ្យ​ ​បា្រ​ថ្នា​តែ​របស់​ដែលគេ​ឲ្យ​ ​ជា​អ្នក​មិន​លួច​ ​មានខ្លួន​ ​ដ៏​ស្អាត​ ​លះបង់​អ​ព្រហ្មចរិយៈ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយៈ​ ​ជា​អ្នក​ប្រព្រឹត្ត​ឆ្ងាយ​ ​វៀរចាក​ ​មេថុនធម្ម​ ​ជា​របស់​អ្នកស្រុក​ ​លះបង់​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​ជា​អ្នកពោល​ ​តែ​ពាក្យពិត​ ​ត​ពាក្យពិត​ ​មាន​វាចា​ខ្ជាប់ខ្ជួន​ ​គួរ​អ្នកផង​ជឿ​បាន​ ​មិន​ពោល​បំភ្លាត់​សត្វ​ ​លោក​ ​លះបង់​បិ​សុ​ណា​វាចា​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណា​វាចា​ ​ជា​អ្នក​បានឮ​ពាក្យ​ ​ក្នុង​ ​សំណាក់​នៃ​ពួក​ជន​ឯណេះ​ហើយ​ ​មិន​នាំទៅ​ប្រាប់​ដល់​ពួក​ជន​ឯណោះ​ ​ដើម្បី​បំបែក​ ​ពួក​ជន​នេះ​ឡើយ​ ​ឬ​បានឮ​ពាក្យ​ ​ក្នុង​សំណាក់​នៃ​ពួក​ជន​ឯណោះ​ហើយ​ ​មិន​នាំ​យក​មក​ ​បា្រប់​ដល់​ពួក​ជន​ឯណេះ​ ​ដើម្បី​បំបែកពួក​ជន​ឯណោះ​ឡើយ​ ​ជា​អ្នកផ្សះផ្សា​ ​នូវ​ពួក​ជន​ ​ដែល​បែកគ្នា​ហើយ​ ​ឬ​បន្ថែម​កម្លាំង​ឲ្យ​ដល់​ពួក​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ហើយ​ ​ជា​អ្នកមាន​សេចក្ដីព្រមព្រៀង​ ​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​សេចក្ដីព្រមព្រៀង​ ​រីករាយ​ក្នុង​សេចក្ដីព្រមព្រៀង​ ​ជា​អ្នកពោល​វាចា​ដែល​ធ្វើឲ្យ​ព្រមព្រៀង​គ្នា​ ​លះបង់​នូវ​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​វាចា​ណា​ ​ដែល​ឥត​ទោស​ ​ជា​សុខ​ដល់​ត្រចៀក​ ​គួរឲ្យ​អ្នកផង​ស្រឡាញ់​ពេញ​ហឫទ័យ​ ​ជា​សំដី​អ្នកក្រុង​ ​ជាទី​ត្រេកអរ​ ​ដល់​ជន​ច្រើន​នាក់​ ​ជាទី​ពេញចិត្ត​ដល់​ជន​ច្រើន​នាក់​ ​ក៏​ពោល​តែ​វាចា​បែប​នោះ​ ​លះបង់​នូវ​សម្ផ​ប្ប​លា​បៈ​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នកពោល​ពាក្យ​ក្នុង​ការគួរ​ ​ពោល​តែ​ពាក្យ​ដែល​ពិ​ត​បា្រ​កដ​ ​ពោល​តែ​ពាក្យ​ដែល​ជា​អត្ថ​ ​ពោល​តែ​ពាក្យ​ដែល​ជា​ធម៌​ ​ពោល​តែ​ពាក្យ​ដែល​ជា​វិន័យ​ ​ពោល​តែ​ពាក្យ​មានឱកាស​ជាទី​ដំ​កល់​ទុក​ក្នុង​ហឫទ័យ​ ​ប្រកបដោយ​គ្រឿង​អាង​ ​មាន​គ្រឿង​កំណត់​ ​ប្រកបដោយ​ប្រយោជន៍​ ​តាមកាល​គួរ​។​ ​បុគ្គល​នោះ​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ធ្វើ​ពីជគាម​ ​និង​ភូតគាម​ឲ្យ​វិនាស​ ​ជា​អ្នក​បរិភោគ​ភត្ត​តែមួយ​ពេល​ ​វៀរ​បរិភោគ​ក្នុង​រាត្រី​ ​វៀរ​បរិភោគ​ក្នុង​កាល​ខុស​ ​វៀរចាក​ការ​មើល​ ​នូវ​ល្បែង​រាំច្រៀង​ ​និង​ភ្លេង​ប្រគំ​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ ​វៀរចាក​ការ​ទ្រទ្រង់​ការ​ប្រដាប់​ស្អិតស្អាង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​ ​វៀរចាក​ទីដេក​ ​ទី​អង្គុយ​ដ៏​ប្រសើរ​ ​វៀរចាក​ការ​ទទួល​នូវ​មាស​ ​និង​បា្រក់​ ​វៀរចាក​ការ​ទទួល​នូវ​ធញ្ញជាតិ​ស្រស់​ ​វៀរចាក​ការ​ទទួល​សាច់ឆៅ​ ​វៀរចាក​ការ​ទទួល​ស្រី​ ​និង​កុមារី​ ​វៀរចាក​ការ​ទទួល​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស​ ​វៀរចាក​ការ​ទទួល​ពពែ​ ​និង​ចៀម​ ​វៀរចាក​ការ​ទទួល​មាន់​ ​និង​ជ្រូក​ ​វៀរចាក​ការ​ទទួល​ដំរី​ ​គោ​ ​សេះឈ្មោល​ ​ញី​ ​វៀរចាក​ការ​ទទួល​ស្រែ​ ​និង​ចម្ការ​ ​វៀរចាក​ការ​ប្រកប​នូវ​ទូត​កម្ម​ ​គឺ​ការ​នាំ​សំបុត្រ​ ​ឬពាក្យ​បណ្តាំ​ដល់​គ្រហស្ថ​ ​និង​ទៅ​ដោយ​គេ​ប្រើ​អំពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​ ​វៀរចាក​ការទិញ​ ​និង​ការលក់ដូរ​ ​វៀរចាក​ការ​បញ្ឆោត​ ​ឬ​បន្លំ​ដោយ​ជញ្ជីង​ ​បញ្ឆោត​ដោយ​ភាជន៍​ ​ក្រឡៃ​មាស​ ​(​ជាដើម​)​ ​បញ្ឆោត​ដោយ​រង្វាស់​រង្វាល់​ ​វៀរចាក​ការ​ប្រកប​នូវ​អំពើវៀច​ ​បញ្ឆោត​បំភាន់​ ​បញ្ឆោត​បោក​ប្រាស​ ​បន្លំ​ដោយ​របស់​ក្លែង​ ​វៀរចាក​ការ​កាត់​ ​(​នូវ​អវយវៈ​ ​មានដៃ​ជាដើម​)​ ​សម្លាប់​ចាប់ចង​ ​លាក់ខ្លួន​ពួន​ចាំ​ធ្វើអំពើ​អាក្រក់​ ​និង​កំហែង​យកទ្រព្យគេ​។​ ​បុគ្គ​នោះ​ ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​និង​បិណ្ឌបាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​កាលបើ​ចេញទៅ​កាន់​ទី​ណាៗ​ ​ក៏​កាន់​យក​តែ​ ​(​បរិក្ខារ​)​ ​ប៉ុណ្ណោះ​ចេញទៅ​។​ ​ដូចជា​ ​សកុណជាតិ​ ​មាន​ស្លាប​ ​ទោះ​ហើរ​ទៅកាន់​ទីណា​ ​ៗ​ ​ក៏​មានតែ​ស្លាប​របស់​ខ្លួន​ ​ជា​ភារៈ​ ​ប៉ុណ្ណោះ​ ​ហើរ​ទៅ​ ​យ៉ាងណា​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​និង​បណ្ឌិត​បាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​ទោះ​ទៅកាន់​ទីណា​ ​ក៏​កាន់​យក​តែ​ ​(​បរិក្ខារ​)​ ​ប៉ុណ្ណោះ​ ​ហើយ​ចេញទៅ​ ​យ៉ាងនោះ​ដែរ​។​  បុគ្គល​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​នេះ​ ​ហើយ​ទទួល​ចំពោះ​នូវ​សុខ​ ​មិន​មានទោស​ ​ក្នុង​សន្តាន​នៃ​ខ្លួន​។​ ​បុគ្គល​នោះ​ ​បានឃើញ​រូប​ ​ដោយ​ចក្ខុ​ហើយ​ ​តែ​ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ដ៏​លាមក​ ​គប្បី​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​ចក្ខុន្រ្ទិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ​ ​រក្សា​ចក្ខុន្រ្ទិយ​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​។​ ​បានឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​បាន​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​បាន​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​បាន​ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ​.​.​.​ ​បានដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​តែ​ជា​អ្នក​មិន​កាន់​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អ​ភិ​ជ្យា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ដ៏​លាមក​ ​គប្បី​គ្រប​សង្កត់​បុគ្គល​ ​ដែល​មិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ​ ​ព្រោះហេតុតែ​មិន​សង្រួម​មនិន្រ្ទិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​ ​សង្រួម​មនិន្រ្ទិយ​នោះ​ ​រក្សា​មនិន្រ្ទិយ​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ​។​ ​បុគ្គល​នោះ​ ​ប្រកប​ ​ដោយ​ការ​សង្រួម​ឥន្រ្ទិយ​ដ៏​ប្រសើរ​នេះ​ ​ទទួល​សុខ​ ​ដែល​មិន​ច្រឡំ​ដោយ​កិលេស​ ​ជា​ខាង​ ​ក្នុង​។​  បុគ្គល​នោះ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​ការ​ឈានទៅមុខ​ ​និង​ការ​ឈាន​ថយក្រោយ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​ការ​មើលទៅ​មុខ​ ​និង​មើល​ផ្សេង​ៗ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​ការ​បត់​ចូល​ ​និង​លា​ចេញ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​ការ​ទ្រទ្រង់នូវ​សំ​ឃា​ដិ​ ​បាត្រ​ ​និង​ចីវរ​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​ការ​បរិភោគ​ ​ផឹក​ ​ទំពាស៊ី​ ​និង​ទទួល​រស​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​ឧច្ចា​រប្បស្សា​វក​ម្ម​ ​ជា​អ្នកធ្វើ​នូវ​ការ​ដឹងខ្លួន​ ​ក្នុង​ការ​ដើរ​ ​ឈរ​ ​អង្គុយ​ ​លក់​ ​ភ្ញាក់ពីដេក​ ​និយាយ​ ​នៅ​ស្ងៀម​។​ ​បុគ្គល​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​ឥន្រ្ទិយ​សំវរៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​សតិ​ ​និង​ ​សម្បជញ្ញៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​សេពគប់​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ភ្មំ​ ​ព្រៃស្មសាន​ ​ដងព្រៃ​ ​ទីវាល​ ​គំនរចំបើង​។​ ​លុះ​បុគ្គល​នោះ​ ​ត្រឡប់​មក​អំពី​ ​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​វិញ​ ​ក៏​ពត់​ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​ប្រុងស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះ​ ​(​ទៅ​រក​កម្មដ្ឋាន​)​។​ ​បុគ្គល​នោះ​ ​លះបង់​នូវ​អ​ភិ​ជ្ឃា​ក្នុង​លោក​ ​មានចិត្ត​ ​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ចាក​អភិជ្ឈា​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេ​ចក្តីប្រ​ទុ​ស្ត​ ​មានចិត្ត​មិន​មាន​ព្យាបាទ​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ជម្រះចិត្ត​ចាក​ព្យាបាទ​ ​និង​សេ​ចក្តីប្រ​ទុ​ស្ត​ ​លះបង់​នូវ​ថីនមិទ្ធៈ​ ​គឺ​សេចក្តី​ងងុយ​ ​ងោក​ងក់​ ​មាន​ថីនមិទ្ធៈ​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​មានស្មារតី​ ​មាន​សេចក្តី​ដឹងខ្លួន​ ​ជម្រះចិត្ត​ចាក​ថីនមិទ្ធៈ​ ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គឺ​សេចក្តី​រាយមាយ​ ​រសាយចិត្ត​ ​មានចិត្ត​មិន​រាយមាយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ក្នុង​សន្តាន​ ​ជម្រះចិត្ត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​នូវ​វិចិកិច្ឆា​ ​គឺ​សេចក្តី​ងឿងឆ្ងល់​ ​មានចិត្ត​ឆ្លងផុត​ចាក​វិចិកិច្ឆា​ ​មិន​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​កុសលធម៌​ ​ជម្រះចិត្ត​ចាក​វិចិកិច្ឆា​។​ ​បុគ្គល​នោះ​ ​លះបង់​ ​នូវ​នី​វរ​ណៈ​ទាំង​ ​៥​ ​នេះ​ ​ដែល​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​ជា​គ្រឿង​ធ្វើ​ប្រាជ្ញា​ឲ្យ​ថយ​កំឡាំង​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង​ ​៤​។​ ​បុគ្គល​នោះ​ ​កាលបើ​ចិត្ត​ដំ​កល់​មាំ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​មាន​ឧបក្កិលេស​ទៅ​ប្រាស​ ​មាន​សភាព​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិនដល់​នូវ​ការ​រំភើប​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ឆ្ពោះទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​គឺ​ប្រាជ្ញា​ជា​គ្រឿងរ​លឹ​ក​តាម​នូវ​ខន្ធ​ ​ដែល​សត្វ​ធ្លាប់​អាស្រ័យ​នៅ​ហើយ​ ​ក្នុង​កាលមុន​ ​បុគ្គល​នោះ​ ​រមែង​រលឹក​តាម​ ​នូវ​បុព្វេ​និវាស​ ​គឺ​ខន្ធ​ដែល​មនុស្សសត្វ​ធ្លាប់​អាស្រ័យ​នៅ​ហើយ​ ​ក្នុង​ភព​មុន​ ​ជាច្រើន​ប្រការ​ ​ការ​រលឹក​បាន​នោះ​ ​តើ​ដូចម្តេច​ ​គឺ​រលឹក​បាន​ ​១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១ពាន់​ជាតិ​ខ្លះ​ ​១សែន​ជាតិ​ខ្លះ​ ​អស់​សំ​វដ្ត​កប្ប​ ​គឺ​កប្ប​ដែល​វិនាស​ជាច្រើន​ខ្លះ​ ​អស់​វិ​វដ្ត​កប្ប​ ​គឺ​កប្ប​ដែល​ចំរើន​ជាច្រើន​ខ្លះ​ ​អស់​សំ​វដ្ត​វិ​វដ្ត​កប្ប​ ​គឺ​កប្ប​វិនាស​ ​និង​កប្ប​ចំរើន​ជាច្រើន​ខ្លះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​អាត្មាអញ​ ​បាន​ទៅ​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ភព​នេះ​ ​ដូច្នេះ​ ​រលឹក​តាម​ ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​គឺ​សម្បុរ​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រកូល​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​បុគ្គល​នោះ​ ​កាលបើ​ចិត្ត​ដំ​កល់​មាំ​​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​ការ​មិន​រំភើប​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ចុតូ​ប​បាត​ញ្ញាណ​ ​គឺ​បា្រ​ជ្ញា​ជា​គ្រឿង​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​នៃ​សត្វ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ស្អាត​ ​កន្លង​បង់​នូវ​ចក្ខុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​និង​កើតឡើង​ ​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើ​ហ៎្ន​ ​សត្វ​ពួក​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​មិច្ឆាទិដ្ឋិ​ ​កាន់​យក​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ពួក​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​អើ​ហ៎្ន​ ​ចំណែក​ឯ​ពួក​សត្វ​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​សម្មាទិដ្ឋិ​ ​កាន់​យក​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​សត្វ​ពួក​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅកាន់​លោក​ ​គឺ​មនុស្ស​សុគតិ​ ​និង​ស្ថានសួគ៌​ ​ដូច្នេះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើតឡើង​ ​ជា​សត្វ​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ​ ​បុគ្គល​នោះ​ ​កាលបើ​ចិត្ត​ដំ​កល់​មាំ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​បា្រស​ចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​ការ​មិន​រំភើប​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​ ​គឺ​ប្រាជ្ញា​ដឹង​នូវ​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​អាសវៈ​ ​បុគ្គល​នោះ​ ​រមែង​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​កើតឡើង​ ​នៃ​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់​ ​នៃ​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​អាសវៈ​។​ ​កាលបើ​បុគ្គល​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​សេចក្ដី​ដឹង​ ​ក៏​កើត​ ​ឡើង​ថា​ ​ចិត្ត​ ​(​នៃ​អាត្មាអញ​)​ ​ផុត​ស្រឡះ​ហើយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​ដែល​អាត្មាអញ​ប្រព្រឹត្ត​ ​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​មិនជា​អ្នក​ដុត​កំ​ដៅ​ខ្លួន​ ​ទាំង​មិន​ប្រកប​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ខ្លួន​ ​មិនជា​អ្នក​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ទាំង​មិន​ប្រកប​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​យ៉ាងនេះ​ឯង​។​ ​បុគ្គល​ដែល​មិន​ដុត​កំ​ដៅ​ខ្លួន​ ​ទាំង​មិន​ដុត​កំ​ដៅ​បុគ្គល​ ​ដទៃ​នោះ​ ​ជា​បុគ្គល​មិន​មាន​តណ្ហា​គ្រឿង​ស្រេកឃ្លាន​ ​រលត់ទុក្ខ​ ​ជា​អ្នកមាន​សន្ដានចិត្ត​ ​ដ៏​ត្រជាក់​ ​ទទួល​តែ​សេចក្ដីសុខ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយចិត្ត​ដ៏​ប្រសើរ​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤ពួក​នេះឯង​ ​មា​នបា្រ​កដ​នៅក្នុង​លោក​។​


#សូម​អនុមោទនាបុណ្យ​🙏🏻🙏🏻🙏🏻🌹🌹🌹

Previous Post Next Post