បទ «Dai Dai» របស់តារាកូឡុំប៊ី Shakira ត្រូវប្រកាសជាបទផ្លូវការ World Cup 2026 ជំនួសឱ្យបទ «Goal» របស់តារាថៃ LISA

 ✨ បទ «Dai Dai» របស់តារាកូឡុំប៊ី Shakira ត្រូវប្រកាសជាបទផ្លូវការ World Cup 2026 ជំនួសឱ្យបទ «Goal» របស់តារាថៃ LISA


     បន្ទាប់ពីបទ «Goal» ជាបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026  របស់តារាចម្រៀងស្រីជនជាតិថៃ LISA សមាជិកក្រុម BLACKPINK បកស្រាយរួមគ្នាជាមួយតារាអាមេរិកឡាទីន Anitta និងតារាអាហ្វ្រិក Rema រងការរិះគន់យ៉ាងសម្បើមពីអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងសកលលោក ដោយមានការលើកឡើងថា បទនេះមិនស័ក្កសមនឹងកម្មវិធី FIFA World Cup 2026 ឡើយ ព្រោះនាងច្រៀងរៀបរាប់ផ្តោតខ្លាំងពេកលើទ្រព្យសម្បត្តិ រូបរាងកាយ និងជីវិតសប្បាយពេលរាត្រី និងគ្មានអត្ថន័យបញ្ជាក់ពីស្មារតីកីឡា ឬការប្រកួតបាល់ទាត់ពិភពលោក។


ស្របពេលបទនេះកំពុងរងការរិះគន់ តារាចម្រៀងស្រីរបស់កូឡុំប៊ី Shakira ក៏បានចូលខ្លួនមក និងបានត្រៀមចម្រៀង ៣ បទ «Whenever Wherever, Hip Don’t Lie និងបទ Dai Dai» ដើម្បីច្រៀងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថាប័នព័ត៌មានដ៏ល្បី BBC។


ក្នុងនោះ បទ «Dai Dai» របស់តារាចម្រៀងកូឡុំប៊ី Shakira សហការជាមួយ Burna Boy ត្រូវបានប្រកាសជាផ្លូវការសម្រាប់ FIFA World Cup 2026 ជំនួសវិញ៕


#រឿងរ៉ាវសិល្បៈ #DaiDai #Shakira #burnaboy #FIFAWorldCup2026 #songs

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post