ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់ស្តីពី «កាតព្វកិច្ចយោធា»។
ច្បាប់នេះ អនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ត្រូវបំពេញការតព្វកិច្ចយោធាតាមការកំណត់ និងត្រូវមានលក្ខណសម្បត្តិដូច យោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពី «លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ»។
សូមប្រជាពលរដ្ឋខ្មែរ ចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានគ្រប់ៗគ្នា និងសូមអានសេចក្តីលម្អិតរបស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដូចមានជូនភ្ជាប់៕
Tags:
News







