សប្បុរិសទាន = ទានរបស់សប្បុរស ៥ យ៉ាង

 ✍សប្បុរិសទាន = ទានរបស់សប្បុរស ៥ យ៉ាង 

     ១_សក្កច្ចំ ទេតិ : ឱ្យទានដោយគោរព ( ក្នុងទេយ្យធម៌ គឺបុគ្គលធ្វើទេយ្យធម៌ មានចីវរជាដើម ឱ្យប្រណីត បើជាបិណ្ឌបាតឱ្យមានរស់ឆ្ងាញ់ហើយឱ្យ ) 

     ២_ចិតឹ កត្វា ទេតិ : ឱ្យទានដោយធ្វើនូវសេចក្តីគោរព ( ក្នុងបដិគ្គាហក: គឺជ្រើសរើសបុគ្គលអ្នកទទួលហើយឱ្យ ) 

      ៣_សហត្ថា ទេតិ : ឱ្យដោយដៃខ្លួនឯង 

      ៤_អនបវិដ្ឋំ ទេតិ : ឱ្យទានមិនដូចជាបោះចោល 

      ៥_អាគមនទិដ្ឋិកោ ទេតិ : ឱ្យទានដោយឃើញថាឱ្យផល (គឺជឿកម្ម និងផល) ។  

 (បិដក លេខ៤៥ / ទំព័រ៨៧)


✍សប្បុរិសទាន ( ទានរបស់សប្បុរស ៥ យ៉ាង ) ទៀត គឺ 

     ១_សទ្ធាយ ទានំ ទេតិ : ឱ្យទានដោយសទ្ធា 

     ២_សក្កច្ចំ ទានំ ទេតិ : ឱ្យទានដោយគោរព 

     ៣_កាលេន ទានំ ទេតិ : ឱ្យទានតាមកាល 

     ៤_អនុគ្គហិតចិត្តោ ទានំ ទេតិ : ឱ្យទានដោយចិត្តអនុគ្រោះ 

     ៥_ អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ : ឱ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ។  

     ( សុត្តន្តបិដក លេខ ៤៥ / ទំព័រ ៨៨ )

Previous Post Next Post