លោក ដេង ស៊ាវភីង (Deng Xiaoping)

លោក ដេង ស៊ាវភីង (Deng Xiaoping) គឺជាមេដឹកនាំកំពូលម្នាក់ដែលបានកែប្រែវាសនាប្រទេសចិនពីភាពក្រីក្រ ឱ្យក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច។ ផ្នត់គំនិតសំខាន់ៗរបស់លោកមានតម្លៃណាស់សម្រាប់ការរៀនសូត្រ ទាំងក្នុងការដឹកនាំ ការរកស៊ី និងការអភិវឌ្ឍខ្លួន។ នេះជាផ្នត់គំនិតស្នូលរបស់លោក ដេង ស៊ាវភីង ដែលគួរស្វេងយល់៖
១. តថភាពនិយម (ឆ្មាស ឬឆ្មាខ្មៅ ឱ្យតែចាប់កណ្តុរបាន គឺល្អ)
ផ្នត់គំនិតនេះសង្កត់ធ្ងន់លើ «លទ្ធផលពិតប្រាកដ» ជាជាងទ្រឹស្តី។ នៅក្នុងជីវិត និងការងារ យើងមិនត្រូវរឹងរូសឡើយ។ បើវិធីសាស្ត្រចាស់លែងដើរ ឬលែងមានប្រសិទ្ធភាព ចូរហ៊ានបោះបង់វាចោល ហើយបត់បែនទៅរកវិធីសាស្ត្រថ្មីភ្លាម ឱ្យតែវាអាចជួយយើងឱ្យសម្រេចគោលដៅបានល្អ។
២. ស្វែងរកការពិតពីការអនុវត្តជាក់ស្តែង
ការគិតនេះបង្រៀនយើងកុំឱ្យជឿលើការស្មាន ឬគិតតែពីទ្រឹស្តីនៅក្នុងសៀវភៅពេក គឺត្រូវមើលទិដ្ឋភាពជាក់ស្តែងនៅលើទីផ្សារ ឬសង្គម។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវចុះទៅសិក្សា និងសាកល្បងវាផ្ទាល់។ ការធ្វើសកម្មភាពផ្ទាល់ៗ នឹងជួយឱ្យយើងឃើញពីបញ្ហា និងរកឃើញដំណោះស្រាយពិតប្រាកដ។
៣. យុទ្ធសាស្ត្រលាក់កម្លាំង បង្អង់ពេល
នៅពេលដែលខ្លួនយើង ឬអាជីវកម្មមិនទាន់រឹងពឹង អ្នកមិនត្រូវអួតអាង ឬបង្កជម្លោះជាមួយអ្នកដទៃឡើយ។ អ្វីដែលត្រូវធ្វើ គឺការបន្ទាបខ្លួន ខំប្រឹងរៀនសូត្រ សន្សំដើមទុន និងពង្រឹងសមត្ថភាពឱ្យស្ងប់ស្ងាត់។ មិនបាច់ប្រជែងចង់ឈ្នះភ្លាមៗទេ ចាំពេលយើងខ្លាំងពិតប្រាកដ ចាំបញ្ចេញសមត្ថភាពក៏មិនទាន់ហួសពេលដែរ។
៤. បត់បែនតាមកាលៈទេសៈ និងគិតប្រយោជន៍វែងឆ្ងាយ
អ្នកមិនត្រូវយកអារម្មណ៍ ភាពមានមានះផ្ទាល់ខ្លួន មកបិទផ្លូវរីកចម្រើនរបស់ខ្លួនឯងឡើយ។ ក្នុងឆាកជីវិត ពេលខ្លះយើងត្រូវចេះលះបង់ប្រយោជន៍ ឬភាពឈ្នះចាញ់បន្តិចបន្តួចចំពោះមុខ ដើម្បីរក្សាចំណងមិត្តភាព និងកសាងទំនាក់ទំនងល្អ ដែលអាចបង្កើតជាឱកាសធំធេង និងផលប្រយោជន៍ដ៏មានតម្លៃនៅថ្ងៃអនាគត។
--------------------------------
ចំណេះដឹងថ្មីៗជាច្រើន: www.kumnit.com

 

Download
Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post