ទិដ្ឋធម្មិកប្រយោជន៍ ប្រយោជន៍ដែលគួរបានក្នុងជាតិនេះ

 ទិដ្ឋធម្មិកប្រយោជន៍ ប្រយោជន៍ដែលគួរបានក្នុងជាតិនេះ



🌷ឧដ្ឋានសម្បទា ដល់ព្រមដោយសេចក្ដីព្យាយាម ក្នុងការប្រកបកិច្ចការចិញ្ចឹមជីវិតក្ដី ក្នុងការសិក្សារៀនសូត្រក្ដី ក្នុងកិច្ចធុរៈជាមុខនាទីរបស់ខ្លួនក្ដី។


🌷អារក្ខសម្បទា ដល់ព្រមដោយការរក្សា គឺរក្សាដែលរកបានមកដោយសេចក្ដីព្យាយាម មិនឲ្យអន្តរាយទៅក្ដី រក្សាការងារមិនឲ្យសាបសូន្យទៅក្ដី។


🌷កល្យាណមិត្តតា ភាពជាអ្នកមានមិត្តល្អ មិនសេពគប់មិត្តអាក្រក់។


🌷សមជីវិតា ការចិញ្ចឹមជីវិត តាមសមគួរដល់កម្លាំងទ្រព្យដែលរកបានមក គឺមិនត្បិតត្បៀតពេក តែក៏មិនខ្ជះខ្ជាយពេក។


🌷🌷ប្រយោជន៍ទាទទាទាំនេះ ជាផលកើតបានមកអំពីការព្យាយាម ដោយខ្លួនឯងគ្មានអ្នកណាមកចាត់ចែង រកបំពេញឲ្យទេ។ សេចក្ដីសុខសម្រាប់ជីវិតក្នុងបច្ចុប្បន្ន រមែងត្រូវការទ្រព្យសម្បត្តិ វត្ថុគ្រឿងសម្ភារៈចំណេះដឹង ដើម្បីឧបត្ថម្ភគាំទ្រលើកស្ទួយជីវិត ឲ្យមានដំណើរការបានងាយស្រួល ដូច្នេះហើយទើបតម្រូវឲ្យមានការព្យាយាមរក ព្យាយាមរៀនសូត្រអានទន្ទេញ និងត្រូវចេះរក្សាការពារថែទាំរក្សាសន្សំសំចៃទៅតាមសមគួរ នៃទ្រព្យសម្បត្តិ ចំណេះដឹងដែលខ្លួនមាន ដោយមានស្មារតីយប់ថ្ងៃមិនធ្វេសប្រហែស។

Previous Post Next Post