#ត្រុតៗដូចស្រមោចឡូយឆាយតែវេទនាដូចសត្វរៃ
ជាបណ្ដាំដ៏មានតម្លៃសម្រាប់ក្រើនរំលឹកស្មារតីយើងគ្រប់គ្នាក្នុងការរស់នៅ។
#រស់ឱ្យដូចស្រមោច៖ តំណាងឱ្យភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងចេះសន្សំសំចៃបន្តិចម្តងៗ។ មនុស្សដែលរស់បែបស្រមោច គឺមិនខ្មាសអៀននឹងការងារតូចតាច ចេះគិតគូរវែងឆ្ងាយ និងខិតខំកសាងគ្រឹះជីវិតដោយសមត្ថភាពពិតប្រាកដ។
#កុំរស់ដូចសត្វរៃ៖ ឆ្លុះបញ្ចាំងពីមនុស្សដែលចូលចិត្តសម្ញែង ភាពឡូយឆាយ និងចាយវាយហួសលទ្ធភាពដើម្បីតែមុខមាត់បណ្តោះអាសន្នក្នុងសង្គម។
ការរស់នៅប្រៀបធៀប និងអួតអាងបែបនេះ ចុងក្រោយមានតែភាពទទេស្អាត ជំពាក់បំណុលគេ និងវិនាសហិនហោចទ្រព្យសម្បត្តិ។ រូបភាពបែបនេះឃើញមានកើតឡើងច្រើនក្នុងសង្គមនាពេលបច្ចប្បន្ន។
ក្នុងសង្គមបច្ចុប្បន្ន ភាពជោគជ័យពិតប្រាកដមិនមែនស្ថិតលើសម្បកក្រៅដែលបង្ហាញឱ្យគេឃើញនោះទេ ប៉ុន្តែស្ថិតលើភាពរឹងមាំ និងសេចក្តីសុខពិតប្រាកដក្នុងគ្រួសារ។
ត្រូវចងចាំថា សុខចិត្តរស់នៅសាមញ្ញតែមានសេរីភាពហិរញ្ញវត្ថុ ប្រសើរជាងរស់នៅឡូយឆាយតែលិចលង់ក្នុងបំណុល។ ពេលមានអាសន្នមានប្រាក់អាចដោះស្រាយបាន។
Ngeth Malai-ម៉ាឡៃ #អត្ថបទអប់រំ #ទស្សនៈជីវិត #ការអភិវឌ្ឍខ្លួន #សុភាសិតខ្មែរ
