ទោះបីល្បិចទ្វារក្រុងទទេ ជាការប្រឌិតឡើងក្នុងប្រលោមលោកសាមកុកក៏ដោយ ប៉ុន្តែឥរិយាបថ និងចរិតលក្ខណៈរបស់ ជូកឺលៀង គឺដូចគ្នាក្នុងប្រវត្តិសាស្ត្រ។
ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ជូកឺលៀង តែងតែពាក់មួកក្រណាត់ និងកាន់ផ្លិតរោមសត្វ ដឹកនាំទ័ពដោយអង្គុយលើរទេះរុញឈើ យ៉ាងស្ងប់ស្ងាត់។
គាត់មិនពាក់អាវក្រោះ ដូចមេទ័ពដទៃឡើយ ដែលនេះចាត់ទុកថាជាភាពជឿជាក់ខ្ពស់ក្នុងសម័យនោះ។
នៅក្នុងសមរភូមិ ភាពស្លន់ស្លោ បង្ហាញពីភាពទន់ខ្សោយ និងផ្តល់ព័ត៌មានឱ្យសត្រូវ។
ភាពស្ងប់ស្ងាត់ ជាការបិទបាំងទិន្នន័យពិតប្រាកដ ហើយបង្កើតជាសញ្ញាក្លែងក្លាយ ដែលធ្វើឱ្យសត្រូវសង្ស័យលើការគិតរបស់ខ្លួនឯង។
(ចាំអានបន្ថែមក្នុងសៀវភៅ ចចកពាក់ស្បែកខុងជឺ)
សៀវភៅនេះមានក្នុងឈុតសៀវភៅខុងមិញ
សម្រាប់អ្នកចង់កក់មុន អាចឆាតមកកាន់តេឡេក្រាមខ្ញុំបាន។
Download
Tags:
The Art Of War
