«សិល្បៈនៃសង្គ្រាម» (The Art of War) គឺជាក្បួនសឹកបុរាណដ៏ល្បីល្បាញរបស់ប្រទេសចិន ដែលនិពន្ធដោយមេទ័ពដ៏ឆ្នើម លោក ស៊ុន អ៊ូ (Sun Tzu)។

«សិល្បៈនៃសង្គ្រាម» (The Art of War) គឺជាក្បួនសឹកបុរាណដ៏ល្បីល្បាញរបស់ប្រទេសចិន ដែលនិពន្ធដោយមេទ័ពដ៏ឆ្នើម លោក ស៊ុន អ៊ូ (Sun Tzu) គោលគំនិតសំខាន់ៗនៃសិល្បៈនៃសង្គ្រាម៖

1.ការយកឈ្នះដោយមិនបាច់ច្បាំង៖ គោលដៅខ្ពស់បំផុតនៃការធ្វើសឹក គឺការបង្ខំឱ្យសត្រូវស៊ូទ្រាំចាញ់ដោយមិនចាំបាច់ប្រើកម្លាំងបុកទង្គិចគ្នាទ្រង់ទ្រាយធំ ដែលជួយកាត់បន្ថយការខូចខាត។

2.ស្គាល់ខ្លួនស្គាល់សត្រូវ៖ ឃ្លាដ៏ល្បីល្បាញចែងថា «ស្គាល់ខ្លួន ស្គាល់សត្រូវ ច្បាំង១០០ដង ឈ្នះ១០០ដង» ដែលបញ្ជាក់ពីសារៈសំខាន់នៃការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់

3.ភាពបត់បែន៖ យុទ្ធសាស្ត្រត្រូវតែផ្លាស់ប្ដូរតាមកាលៈទេសៈ ដូចទឹកហូរដែលគ្មានទម្រង់ថេរ គឺត្រូវទន់ភ្លន់តែមុតស្រួចតាមស្ថានភាពជាក់ស្ដែង។

បច្ចុប្បន្ន មិនត្រឹមតែប្រើប្រាស់ក្នុងវិស័យយោធាប៉ុណ្ណោះទេ ក្បួនសឹកនេះត្រូវបានគេយកមកអនុវត្តយ៉ាងទូលំទូលាយក្នុង ភាពជាអ្នកដឹកនាំ ធុរកិច្ច (អាជីវកម្ម) និងការគ្រប់គ្រងជីវិតប្រចាំថ្ងៃ ផងដែរ

 

 

Download
Previous Post Next Post