ពាក្យដែល ព្រះសាស្តា សម្តែងថា ម្នាលភិក្ខុទាំងឡាយ ទោះមានគេតិះដៀលតថាគតក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី

 🌻 ពាក្យដែល ព្រះសាស្តា សម្តែងថា ម្នាលភិក្ខុទាំងឡាយ ទោះមានគេតិះដៀលតថាគតក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី អ្នកទាំងឡាយចូលកុំតប ត ឬ ក្រោធខឹងជាមួយ នោះ ទ្រង់សំដៅដល់អកុសល ក្នុងចិត្ត បើខឹង ប្រទូស្ត តប ត នាំកើតអកុសល តែបើជនណា ប្រទូសជាមួយធម៌វិន័យ មួលបង្ខូចពុទ្ធដីកា ទ្រង់ឱ្យសាវ័ក តប ត ជាមួយដោយបញ្ញា ឬ ធ្វើបាតុកម្មអហឹង្សា ទាមទា ឱ្យជននោះ កុំធ្វើអំពើខុសឆ្គង មកលើព្រះពុទ្ធសាសនា ហើយឱ្យភិក្ខុសង្ឃធ្វើសង្គាយនា ប្រកាសបើកបង្ហាញ ព្រះធម៌ជាពុទ្ធដីកា ឬ អរហន្តដីកា ប្រាប់ដល់សត្វលោក ដើម្បីលុបបំបាត់ សទ្ធម្មបដិរូបចេញ ព្រោះហេតុនោះ ការតប ត ជាមួយជនណា មួលបង្កាច់ មួលបង្ខូច ព្រះពុទ្ធសាសនា ជារឿងដែលសាវ័កគ្រប់រូបគួរធ្វើ ។ សូម្បីព្រះអរហន្ត ក៏លោកធ្វើការងារ តប ត ឆ្លើយតប ជាមួយជនណា យមព្រះធម៌ របស់ព្រះពុទ្ធ ទៅកាឡៃពាក្យពេចន៍ ធ្វើតាមទស្សន:ខ្លួនដែរ ។ បច្ចុប្បន្ននេះ យើងឃើញក្រុម Osho កំពុងយកពាក្យពេចន៍ ចេញអំពីព្រះពុទ្ធសាសនា ដែលជាព្រះពុទ្ធដីកា ទៅបកស្រាយតាមការយល់របស់ពួកគេ ធ្វើឱ្យខុសអត្ថ សេចក្តីដើមទាំងស្រុក បង្ករឲ្យពុទ្ធបរិស័ទយល់ច្រឡំ យល់ខុសលើព្រះពុទ្ធដីកា ។ ដូច្នេះព្រះសង្ឃគ្រប់អង្គកាលបើឃើញ លឺ គេបកស្រាយពាក្យ ដែលជាពុទ្ធដីកាខុស ត្រូវតែហ៊ាននិយាយ តប ត កុំកាត់យកសេចក្តីក្នុងកាលាមសូត្រ ត្រង់ទ្រង់ មិនឱ្យតប ត បើគេតិះដៀលព្រះរតនត្រៃ ព្រោះចំនុចនេះ ពីរផ្សេងគ្នា មិនដូចគ្នាទេ សែចក្តីក៏ផ្សែងគ្នាដែរ ចឹងកុំយល់ខុស ត្រូវចេះតប ត ការពារព្រះពុទ្ធដីកា ទើបល្អប្រសើរ សមជាសាវ័កព្រះពុទ្ធ ។

Previous Post Next Post