អដ្ឋកថាគាថាធម្មបទ/រឿងវិឌូឌភៈ

 (អដ្ឋកថាគាថាធម្មបទ/រឿងវិឌូឌភៈ)

ម្នាលភិក្ខុទាំងឡាយ ត្រកូលដែលប្រកបដោយអង្គ ៩ ប្រការ បើមិនទាន់ចូលទៅទេ ក៏មិនគួរនឹងចូលទៅឡើយ ឬបើចូលទៅហើយ ក៏មិនគួរនឹងអង្គុយជិតឡើយ​​​​​​​​។ អង្គ ៩ ប្រការនោះមានអ្វីខ្លះ? គឺ 

១. មិនក្រោកទទួលដោយពេញចិត្ត 

២. មិនថ្វាយបង្គំដោយពេញចិត្ត 

៣. មិនប្រគេនអាសនៈដោយពេញចិត្ត 

៤. លាក់ទុកនូវរបស់ដែលមាន 

៥. មានរបស់ច្រើន តែប្រគេនតិច 

៦. មានរបស់ផ្អែមឆ្ងាញ់ តែប្រគេនរបស់អាក្រក់ 

៧. ប្រគេនដោយមិនគោរព មិនប្រគេនដោយគោរព 

៨. មិនអង្គុយជិតដើម្បីស្ដាប់ធម៌ ៩. មិនយកចិត្តទុកដាក់ស្ដាប់ពាក្យដែលលោកសម្ដែង​​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ត្រកូលដែលប្រកបដោយអង្គ 

៩ ប្រការនេះឯង បើមិនទាន់ចូលទៅទេ ក៏មិនគួរនឹងចូលទៅឡើយ ឬបើចូលទៅហើយ ក៏មិនគួរនឹងអង្គុយជិតឡើយ​​​​​​​​។ 

ម្នាលភិក្ខុទាំងឡាយ ត្រកូលដែលប្រកបដោយអង្គ ៩ ប្រការ បើមិនទាន់ចូលទៅទេ ក៏គួរនឹងចូលទៅបាន ឬបើចូលទៅហើយ ក៏គួរនឹងអង្គុយជិតបាន​​​​​​​​។ អង្គ ៩ ប្រការនោះមានអ្វីខ្លះ? គឺ:

១. ក្រោកទទួលដោយពេញចិត្ត 

២. ថ្វាយបង្គំដោយពេញចិត្ត 

៣. ប្រគេនអាសនៈដោយពេញចិត្ត 

៤. មិនលាក់ទុកនូវរបស់ដែលមាន 

៥. មានរបស់ច្រើន ក៏ប្រគេនច្រើន 

៦. មានរបស់ផ្អែមឆ្ងាញ់ ក៏ប្រគេនរបស់ផ្អែមឆ្ងាញ់ 

៧. ប្រគេនដោយគោរព មិនមែនប្រគេនដោយមិនគោរព 

៨. អង្គុយជិតដើម្បីស្ដាប់ធម៌ 

៩. យកចិត្តទុកដាក់ស្ដាប់ពាក្យដែលលោកសម្ដែង​​​​​​​​។ 

ម្នាលភិក្ខុទាំងឡាយ ត្រកូលដែលប្រកប​ដោយ​អង្គ ៩ ប្រការនេះឯង បើមិនទាន់ចូលទៅទេ ក៏គួរនឹងចូលទៅបាន ឬបើចូលទៅហើយ ក៏គួរនឹងអង្គុយជិតបាន​​​​​​​​។

Previous Post Next Post