ប្រវត្តិសារបាននៃទំនាក់ទំនងសុំចងមេត្រីជាមួយបារាំង និង ការអាក់ខាន ដោយសារការខ្ជីខ្ជាររបស់បេសកទូតបារាំង ហ្សាល ដឺម៉ុង ទីញី(Charles de Montigny)

 ប្រវត្តិសារបាននៃទំនាក់ទំនងសុំចងមេត្រីជាមួយបារាំង និង

ការអាក់ខាន ដោយសារការខ្ជីខ្ជាររបស់បេសកទូតបារាំង

ហ្សាល ដឺម៉ុង ទីញី(Charles de Montigny) 

------------------------------------

ប្រវត្តិដើមដែលនាំឱ្យមានទំនាក់ទំនងចំណងមេត្រីរវាងខ្មែរ

និងបារាំង  គឺស្ថិតនៅក្នុងរាជ្យព្រះបាទអង្គដួង ដោ្យសារតែ

ព្រះអង្គមានព្រះទ័យខ្វល់ខ្វាយជានិច្ចចំពោះការបាត់បង់អធិ បតេយ្យភាពទឹកដី។  ក្រោយពេលទ្រង់បានជ្រាបថា បារាំង

បានចូលមកដល់ក្នុងដែនដីកូសាំងស៊ីនដើម្បីធ្វើអន្តរាគមន៍

ក្នុងរឿងវិវាទរវាងយួន និងព្រះសង្ឃកាតូលិកបារាំងនោះមក

ទ្រង់មានព្រះរាជតម្រិះចង់ចងស្ពានមានមេត្រីជាមួយបារាំង

ដែលជាមហាអំណាចធំនៅអឺរ៉ុបដើម្បីទាមទារយកទឹកដីខ្មែរ

ពីសៀម និងអណ្ណាមយកមកវិញនឹងចង់ស្វែងរកមហា

អំណាចបរទេសថ្មីមួយ ដើម្បីការពារកម្ពុជាពីរដ្ឋជិតខាង។ 


ព្រះបាទអង្គដួង ជាព្រះរាជាខ្មែរដែលបានឡើងសោយរាជ្យ

នៅឆ្នាំ១៨៤១ និងបានរាជាភិសេកនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ

១៨៤៨ នៅក្នុងព្រះជន្ម៥២ព្រះវស្សា នៅឯរាជវាំងឧដុង្គ

មានព្រះបរមនាមថា “ព្រះករុណា ព្រះបាទសម្ដេចព្រះហរិ

រក្សរាមាឥស្សរាធិបតី អង្គដួង”។ តាំងក្នុងអំឡុងពេលនោះ

ព្រះអង្គតែងតែចង់ស្ថាបនានូវទំនាក់ទំនងជាមួយបារាំង

ប៉ុន្តែព្រះអង្គផ្ទាល់ ក៏ពុំមានសិទ្ធិសេរីភាពពេញលេញនៅ

ឡើយ ពីព្រោះថាទ្រង់ឡើងសោយរាជ្យបាន ដោយសារតែបានការគាំទ្រពីសៀម ដែលក្រុងទេពបានបញ្ជូនមកតាម

រយៈសំណើររបស់មន្រ្តីខ្មែរមួយក្រុម ដែលគាំទ្រដោយ

ប្រជារាស្រ្តខ្មែរគាំទ្រឱ្យព្រះអង្គដួងយាងមកដឹកនាំស្រុក។


តាមរយៈសន្ធិសញ្ញាមួយនៅឆ្នាំ១៨៤៥ ដែលប្រទេសកម្ពុជា

ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមត្រួតពិនិត្យពីសំណាក់សៀម

និងអណ្ណាមផងនោះ ព្រះអង្គមានព្រះរាជបំណងចងសម្ព័ន

ភាពជាមួយបណ្តាប្រទេសមហាអំណាចណាមួយនៅអឺរ៉ុប

ដើម្បីដណ្តើមឯករាជ្យជាតិ និងការពារទឹកដីកម្ពុជាឱ្យស្ថិត

ស្ថេរគង់វង្សជៀសផុតការវាតទីបៀតបៀនពីសៀម និង

យួនអណ្ណាម។

 

ព្រះអង្គបានចាប់ផ្ដើមកសាងប្រទេសឡើងវិញ តាមរយៈ

ការធ្វើកំណែទម្រង់ទៅលើកិច្ចការប្រទេសជាតិមួយចំនួន

ដោយក្នុងនោះគឺការប្រើប្រាស់នយោបាយដើម្បីរំដោះឥទ្ធិ

ពលសៀម-យួន តាមរយៈការពឹងពាក់មហាអំណាចថ្មីមួយ។  ក្រោយពីមានការផ្ដល់យោបល់ពីបព្វជិតបារាំងឈ្មោះ មីស៍

ទ្រង់ក៏បានស្វែងរកការគាំពារពីប្រទេសបារាំង ដោយចាប់

ផ្ដើមទំនាក់ទំនងជាមួយស្ដេច ណាប៉ូឡេអុង ទី៣  ដើម្បី

កំចាត់បន្សាបឥទ្ធិពលរបស់សៀម និងយួន ។

 

នៅក្នុងសារលិខិតលើកទី១ ដែលបានផ្ញើទៅបារាំង តាមរយ:កុងស៊ុលបារាំងនៅសិង្ហបុរី  ព្រះបាទអង្គដួង បានគូស

បញ្ជាក់អំពីអធិបតេយ្យភាពរបស់កម្ពុជាដែលរងការរំលោភ

បំពានដោយរដ្ឋជិតខាងនាពេលកន្លងមក។ នៅក្នុងលិខិត

ដដែលនោះបានលើកឡើងអំពីផលប្រយោជន៍បារាំងដែល

នឹងទទួលបាន ដូចជា៖  

• កោះត្រល់របស់កម្ពុជា គឺជាទីតាំងភូមិសាស្រ្ដល្អមួយ

សម្រាប់បារាំង ក្នុងការឈរជើងនិងពង្រីកឥទ្ធិពលរបស់ខ្លួន

ក្នុងតំបន់អាស៊ី។

• កម្ពុជាមិនធ្វើទុកបុកម្នេញលើអ្នកផ្សព្វផ្សាយសាសនា

របស់បារាំងឡើយ។

 

ដោយសារតែសារលិខិតលើកទី១  មិនទទួលបានការឆ្លើយ

តបមកវិញនោះ ព្រះអង្គបានផ្ញើសារលិខិតលើកទី២ ហើយ

ក៏ទទួលបានការឆ្លើយតបវិញថា បារាំងនឹងចាត់បេសកជន

របស់ខ្លួនឈ្មោះ សាលដឺម៉ុង ទីញី(Charles de Montigny)  ឱ្យមកចូលគាល់ព្រះបាទអង្គដួង នៅក្រុងឧដ្ដុង។ 

 

នេះជាសញ្ញាវិជ្ជមានមួយនៃទំនាក់ទំនងរវាងខ្មែរនិងបារាំង

ក៏ប៉ុន្ដែចុះហេតុអ្វីបានជាពេលនោះ  លទ្ធផលបែរជាទទួល

បរាជ័យទៅវិញ?  

 

១.កត្ដាភូមិសាស្រ្ដ

លោក សាល ដឺម៉ុង ទីញី បានមកឧដុង្គមុន ៦០ឆ្នាំនៃការ

ជីកព្រែកប៉ាណាម៉ា ដូច្នេះបារាំងត្រូវធ្វើដំណើរកាត់តាម

អាហ្វ្រិកមកឥណ្ឌា ហើយមុននឹងមកដល់ឧដុង្គ នាវារបស់

បារាំងគឺត្រូវចូលសំចតនៅបាងកកជាមុនសិន ទើបអាច

មកដល់កម្ពុជា កំពង់ផែនៅកំពត។ ដូច្នេះចង់ ឬមិនចង់

បារាំងបានចូលមករាជធានីក្រុងសៀម នៅបាងកកជា

មុនសិន ហើយក៏បានបែកការណ៍សម្ងាត់ ដោយសារតែ

ធ្លោយមាត់និយាយថា ដំណើរមកលើកនេះ គឺចូលមក

ប្រទេសកម្ពុជាតបតាមការអញ្ជើញរបស់ព្រះបាទអង្គដួង

ជាព្រះចៅក្រុងកម្ពុជា ដំណឹងនេះគឺបានធ្វើឱ្យព្រះចៅសៀម

មានសេចក្ដីក្រោធយ៉ាងខ្លាំង។ ព្រះចៅរាមទី៤(មង្កុត) បានសរសេរសំបុត្រផ្ញើទៅព្រះបាទអង្គដួង តាមរយៈអ្នកនាំសារតាមផ្លូវគោក ដោយធ្វើដំណើរកាត់តាមខេត្ដបាត់ដំបង

ចំណែកឯខាងសៀមវិញ បានព្យាយាមពន្យារពេលលោក

សាល ដឺម៉ុង ទីញី  ឱ្យបន្តស្នាក់នៅបាងកកថែមទៀត។

លើសពីនេះទៅទៀត ព្រះចៅរាមទី៤ ក៏បានចាត់មន្រ្ដីសៀម

ឱ្យបន្លំចុះកប៉ាល់ជាមួយបារាំងជាសម្ងាត់នៅកប៉ាលមួយផ្សេងទៀត ដែលទៅដល់កំពត មុនកប៉ាល់លោក ហ្សាល

ដឺម៉ុងទីញី  មួយថ្ងៃដើម្បីស៊ើបការណ៍ពីលោក ព្រមទាំង

ទៅគំរាមកំហែងមន្ត្រីខ្មែរនៅកំពតផងដែរ មុនបន្ដដំណើរ

ទៅក្រុងឧដុង្គ។

 

២.បារាំង-សៀម និងនយោបាយការពារខ្លួនរបស់ព្រះអង្គដួង

    នៅខែធ្នូ ឆ្នាំ១៨៥៥ លោក សាល ដឺម៉ង់ ទីញី បានចេញ

ដំណើរពីប្រទេសបារាំងមកកាន់ទ្វីបអាស៊ី ដើម្បីបំពេញបេស

កកម្មចំនួនបី។ លោក ហ្សាល ដឺម៉ុង ទីញី បានមកដល់សិង្ហ

បុរីនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៨៥៦ នឹងមកដល់ក្រុងបាង

កកនៅដើមខែកក្កដា។ ការចរចារបានអូសបន្លាយយ៉ាងយូរ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៨៥៦ ទើបមានកាចុះហត្ថ

លេខាលើសន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្ម។ តាំងពីពេលចាប់ផ្តើមការសន្ទនាគ្នាមកម៉្លេះ អ្នកការទូតបារាំងបានដឹងថា ព្រះរាជាសៀម មង្កុត (Mongkut) និងរដ្ឋមន្រ្តីទាំងឡាយ

របស់ព្រះអង្គបានដឹងអំពីគម្រោងការឈប់សំចតរបស់បេស

កជនបារាំងនៅប្រទេសកម្ពុជា។ ដោយសៀមភ័យខ្លាចបាត់

បង់សិទ្ធិត្រួតត្រាលើប្រទេសកម្ពុជាផងនោះ បានជាគេរិះរកមធ្យោបាយយ៉ាងណាឱ្យលោក ហ្សាលដឺម៉ុង ទីញី ស្នាក់នៅ

ឱ្យបានយូរនៅក្រុងបាងកក ហើយឆ្លៀតពេលនោះ បញ្ជូន

មន្រ្តីរបស់គេមកកាន់រាជវាំងឧដុង្គ ដើម្បីស្តីបន្ទោសដល់

ព្រះបាទអង្គដួង។ មេដឹកនាំសៀមបានទាក់ទាញលោក

ហ្សាល ដឺម៉ុង ទីញី មានគោលបំណងពីរគឺ៖

• ចង់ឱ្យប្រទេសខ្មែរនៅជាចំណុះប្រទេសសៀមតទៅទៀត

• ចង់ប្រើប្រាស់ប្រទេសបារាំង ធ្វើជាកំពែងការពារទល់នឹងប្រទេសយួនផង និងធ្វើជាកូនជញ្ជីងសម្រាប់ឱ្យមានតុល្យ

ភាព ជាមួយនឹងឥទ្ធិពលរបស់អង់គ្លេសផង។


រហូតដល់ចុងខែកញ្ញា ឆ្នាំ១៨៥៦ ទើបអ្នកការទូតបារាំង

បានជិះនាវាឆ្ពោះមកកាន់ប្រទេសកម្ពុជា។  នៅថ្ងៃទី២១ ខែ

កញ្ញា បានចេញដំណើរពីប៉ាកណាម(Paknam) មកសំចត

នៅច័ន្ទប៊ុនពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ដើម្បី

ផ្ទុកអុសសម្រាប់ប្រើប្រាស់នៅលើនាវា។ ក្រោយមក លោក

ហ្សាល ដឺម៉ុង ទីញី បានមកដល់ដែនសមុទ្ទកំពតនៅថ្ងៃទី

០៥ ខែតុលា ឆ្នាំ១៨៥៦។


នៅក្នុងខ្លឹមសារលិខិតរបស់ព្រះចៅរាមទី៤ ផ្ញើទៅព្រះបាទ

អង្គដួងនោះ បានរំលឹកថា ទ្រង់បានប្រាប់ទៅលោក ហ្សាល

ដឺម៉ុង ទីញី ថា ដំណើរទៅដល់ឧដុង្គ គឺមានសភាពយឺតយូរណាស់ ដោយសារតែរដូវភ្លៀង ហើ្យផ្លូវមួយចំនួនត្រូវបានកាត់ផ្ដាច់  ដូច្នេះវិធីមានតែមួយទេ គឺត្រូវជិះកប៉ាល់ធំទៅ

កាន់សមុទ្រខេត្ដព្រះត្រពាំង  រួចទើបជិះទូកតូចៗបន្តទៀត

តាមទន្លេមេគង្គ ឡើងទៅឧដុង្គវិញឃើញថាពិបាក និងចំណាយពេលវេលាយូរណាស់។ ហេតុនេះហើយ បានជា

លោក ហ្សា ដឺម៉ុង ទីញី នៅត្រឹមកំពតមិនឡើងទៅឧដុង្គ។


រីឯព្រះបាទអង្គដួងវិញ នៅពេលបេសកជន ហ្សសល ដឺម៉ុង

ទីញី បានមកដល់កំពតដើម្បីរង់ចាំចុះសន្ធិសញ្ញាជាមួយ

ព្រះអង្គនោះ ទ្រង់បែរជាមិនព្រមទៅជួបបេសកជនរូបនេះ

ទៅវិញ ដោយបានសរសេរសំបុត្រផ្ញើតាមបព្វជិត មីស

អមជាមួយចៅហ៊្វាទឡ្ហៈ ទៅកំពត ដោយបានបញ្ជាក់ថា

ព្រះអង្គមានជំងឺមិនអាចមកបានហើយបានបញ្ជាក់យ៉ាង

ច្បាស់ថា ផ្លូវពីឧដុង្គទៅកំពតបានជួសជុលរួចស្រេចហើយ ជាពិសេសស្ពានចំនួន២០ក៏អាចធ្វើដំណើរបានដែរ ដោយ

យោងទៅលើរាជសារដែលស្ដេចសៀមផ្ញើមកទ្រង់។ 


ដឹងដូច្នេះ ម៉ុងទីញី បានចាត់ព្រះសង្ឃកាតូលិកឈ្មោះ

(អេបេ) ហ្សេ ស្ត្រិស ដែលមីស៍ទើបតែងតាំង ឱ្យឈរជើង

នៅកំពត ឱ្យនាំយកសន្ធិសញ្ញាពាណិជ្ជកម្ម ដែលចម្លង

ខ្លឹមសារតាមសន្ធិសញ្ញាដែលបារាំងទើបបានចុះជាមួយ

សៀម មកថ្វាយព្រះអង្គដួងឡាយព្រះហស្ថលេខា។ ហើយ

ដើម្បីកុំឱ្យខកដំណើរទៅកាន់ប្រទេសចិន ដែលជាគោល

ដៅធំជាង លោក ម៉ុងទីញី គ្រាន់តែបញ្ជូនរាជសារនោះ

មកឧដុង្គ ដើម្បីឱ្យព្រះអង្គចុះហត្ថលេខា ហើ្យរង់ចាំទទួល

យកវិញនៅកំពត។ តែដោយចាំបាត់ៗ យូរពេក មិនឃើញរាជសារនោះមកវិញសោះ ចំណែកកម្មវិធីធ្វើដំណើរកាន់តែ

ខើចខ្លីពេកហើយ គាត់ក៏ប្រញាប់ចាកចេញទៅប្រទេស

អណ្ណាម និងចិនបាត់ទៅ។


នៅពេលសង្ឃកាតូលិក អេបេ ទៅដល់ឧដុង្គ ព្រះបាទអង្គ

ដួង បានទទួលជប់លៀងយ៉ាងធំ ក្នុងនោះមានវត្ដមាន

ចៅហ្វាយខេត្ដបាត់ដំបងនៅទីនោះដែរ។ ទ្រង់មិនចុះ

ហត្ថលេខាលើកិច្ចព្រមព្រៀងនោះឡើយ  ដោយសារ

ខ្លឹមសារនោះ មិនបានជួយអ្វីច្រើនដល់កម្ពុជាដែរ។ 


៣.  នយោបាយបារាំង

ដំណើរបេសកកម្មរបស់ហ្សាលដឺម៉ុងទីញី បើមើលជារួម គឺមិនមែនមកពង្រីកឥទ្ធិពលនោះទេ គោលបំណងសំខាន់គឺ

មកគាំពារអ្នកកាន់សាសនាគ្រិស្ដ ដែលទទួលរងការគាប

សង្កត់នៅអណ្ណាម ហើយឆ្លៀតពេលមកទំនាក់ទំនងនៅរដ្ឋជិតខាង មានដូចជាសៀម និងកម្ពុជាតែប៉ុណ្ណោះ។ លោក

ឆ្លៀតមកកម្ពុជា ដោយប្រញាប់ប្រញាល់ គឺដើម្បីប្រគល់

លិខិតផង និងនាំបព្វជិតមីស៍ ដែលចេះភាសាវៀតណាម 

យកទៅដោះស្រាយនៅទីនោះ។ ដោយសារតែបារាំងមិន

បង្ហាញពីការសហការជាមួយកម្ពុជា ហើ្យទទួលរងការគំរាម

ពីសៀមទៀតនោះ ទើបព្រះអង្គដួង រក្សាភាពស្ងៀមស្ងាត់  ធ្វើអោយផែនការយកបារាំង ធ្វើជាជំនួយត្រូវអាក់ខាន

ស្របពេលព្រះ អង្គដួង ចូលទិវង្គត  ប្រមាណជា ៤ឆ្នាំ

ក្រោយមកនោះនៅឆ្នាំ១៨៦០។

 

 ដូច្នេះការបរាជ័យនេះ គឺដោយសារតែភាពមិនប៉ិនប្រសព្វ

និងធ្វេសប្រហែសនៃបេសកទូតបាំរាំងទើបធ្វើឱ្យបាត់បង់

ឱកាស ក្នុងការដាក់អាណាព្យាបាលមកលើប្រទេសកម្ពុជា

តាំងពីឆ្នាំ១៨៥៦ មុនសង្រ្គាមនៅកូសាំងស៊ីនជាច្រើនឆ្នាំ។

ប៉ុន្ដែព្រះអង្គដួង មិនបានបញ្ចប់ការព្យាយាមត្រឹមប៉ុណ្ណេះដែរ  ដោយព្យាយាមហ្វឹកហាត់កងទ័ព ខ្មែរ  និងស្វែងរកការគាំទ្រ

របស់បារាំង នៅពេលដែលបារាំងបានចូលកាន់កាប់នៅ

ព្រៃនគរ តែជាអកុសល ទ្រង់ចូលទិវង្គតឆាប់រហ័សពេក។  


ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សមារាឥស្សរាធបតី

(អង្គដួង) ព្រះបរមកោដ្ឋ ទ្រង់កោះហៅនាហ្មឺនមន្ត្រីធំតូច

ឲ្យប្រជុំគ្នាដោ្យមានឧកញ៉ាចៅហ្វាទឡ្ហ: ជាអគ្គមហាសេនា

ហើ្យផ្ដាំផ្ញើឱ្យថ្វាយរាជ្យសម្បត្តិទៅអង្គច្រឡឹង(នរោត្ដម)

ហើយឱ្យព្រះអង្គនរោត្ដម បន្តទាក់ទងចងស្ពានមេត្រីជា

បារាំងបន្តទៀត ដើម្បីកម្ពុជាបានជៀសផុតពីការវាតទី

បំពានយកពីសៀមនិងអាណ្ណាម ធ្វើយ៉ាងណាការពារទឹក

ដីប្រទេសកម្ពុជា ប្រជារាស្ត្រខ្មែរឱ្យបានគង់តទៅអនាគត។

---------------------------

ឯកសារយោង

-វង់ សុធារ៉ា &ណុប សុខា. (២០១៧). ប្រវត្តិសាស្រ្តខ្មែរ

សម្រាប់សិក្សាថ្នាក់មូលដ្ឋាន.ភ្នំពេញ. សាកលវិទ្យាល័យ

ភូមិន្ទភ្នំពេញ៖ មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្ស

សាស្រ្ត។

-ទី សុផល.(២០១៨-២០១៩).ប្រវត្តិវិទ្យា ប្រវត្តិសាស្រ្តខ្មែរ

សង្ខេប. ភ្នំពេញ

-ឃិន សុខ. (គ្មានឆ្នាំ). ប្រទេសកម្ពុជា នៅចន្លោះសៀម

និងវៀតណាម (ពីឆ្នាំ១៧៧៥-១៨៦០)

-ឈឺន សុមិនា. (២០០២). វិភាគខ្លឹមសារអនុសញ្ញាបារាំង-ខ្មែរ(សារណាបញ្ចប់បរិញ្ញាប័ត្រសិល្បៈ). ភ្នំពេញ.

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ មហាវិទ្យាល័យសង្គម

សាស្រ្ត និងមនុស្សសាស្រ្ត

- Bun Sreng Theam. (1981). Cambodia in the mid-nineteenth century, a quest for survival, 1840-1863.

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post