សំឡេងពីជនជាតិថៃ

 បកប្រែដោយ៖ លោក ខាំ ភុរិ


សំឡេងពីជនជាតិថៃ


មនុស្សជាច្រើននិយាយថា តើយើងដើរមិនទាន់ហ្គេមកម្ពុជាមែនទេ? មិនមែនទេ មិនមែនយើងដើរមិនទាន់ហ្គេមនោះទេ ប៉ុន្តែយើងមិនដឹងខ្លួនឯងទាល់តែសោះថា កំពុងធ្វើអ្វី។ គ្រប់យ៉ាងគឺត្រង់ទៅត្រង់មក ពោលគឺបញ្ហាព្រំដែនគោកកាលពីខែឧសភា ឆ្នាំ២៥៦៨ វាគឺជាបញ្ហានៅត្រង់ច្រកឆងបូក (មុំបី) ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយ ដោយមិនផ្តោតលើចំណុចស្នូល។


បញ្ហានៅច្រកឆងបូក គឺដោះស្រាយតែត្រង់ផ្នែកនៃព្រំដែនគោកទៅ។ ខ្ញុំសុំនិយាយត្រង់នេះតែម្តងថា មនុស្សដែលប្រកាសថាស្រឡាញ់ជាតិ ប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិ។ អ្នកយកអគតិផ្ទាល់ខ្លួនមកប្រើ គ្រប់យ៉ាងកើតឡើងពីការស្អប់ខ្ពើម ធ្វើអ្វីមិនបានតាមចិត្តក៏យកហ្គេមមកបំផ្លាញមនុស្សថៃគ្នាឯង ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកប្រើ។ 


ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិចារណាខ្លួនឯងឡើងវិញ ជាពិសេសយ៉ាងក្រៃលែងគឺរឿងច្បាប់ ដែលយើងមិនបានតឹងរ៉ឹងលើខ្នាតគតិយុត្តទាល់តែសោះ។​ ស្ថានការណ៍លើកនេះ បង្ហាញឱ្យឃើញថា សង្គមថៃជាសង្គមដែលគ្មានការអប់រំ ញែកមិនដាច់សូម្បីតែកិច្ចព្រមព្រៀង​ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការស្ទង់មតិ និងបោះបង្គោលព្រំដែនគោក ឆ្នាំ២៥៤៣ (MOU 43) មន្ត្រីយោធាទ្វេរភាគីមានយន្តការសំខាន់ ២ ទៀត រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (General Border Committee - GBC) និង គណៈកម្មាធិការព្រំដែនភូមិភាគ (Regional Border Committee - RBC)។


ហេតុដូច្នេះ សម្រាប់ស្ថានការណ៍នេះ យើងកុំអាលស្លន់ស្លោឡើយ សូម្បីតែ ១ ខែពេញទៅហើយ ដែលយើងបានលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីតំបន់ដែលថៃ និងកម្ពុជាទាមទារសិទ្ធិជាន់គ្នាក្នុងដែនសមុទ្រ ឆ្នាំ២៥៤៤ (MOU 44) កាលពីថ្ងៃទី៥ ឧសភា វាបានបង្ហាញថា គេ (កម្ពុជា) បានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ វាជាទៅតាមច្បាប់ស្រាប់ទៅហើយ។ នៅពេលលុបចោល MOU 44 ដែលជា Article តាមខ្នាតមាត្រា 83(3) នៃ UNCLOS វាមិនមែនមានន័យថាជាកិច្ចការលំបាក ឬជារឿងបច្ចេកទេសដែលមិនដឹងនោះទេ ប៉ុន្តែអ្នកត្រូវតែបើកមើលច្បាប់។


កម្ពុជា គេគ្រាន់តែធ្វើទៅតាមនីតិវិធីនៃច្បាប់សមុទ្រ អនុសញ្ញា UNCLOS មិនមានអ្វីប្លែកឡើយ។ ឬមួយក៏កម្ពុជាមានអំណាចមកបង្គាប់ឱ្យពេលវេលាក្នុងរង្វង់ ៣ សប្តាហ៍ ឬ ២១ ថ្ងៃ? វាមិនមែនជាអំណាចរបស់កម្ពុជាទេ ប៉ុន្តែគេនិយាយផ្អែកលើអ្វីដែលបានចែងក្នុងច្បាប់ យោងតាមខ្នាតខទី៣ នៃឧបសម្ព័ន្ធទី៥។


ការបង្កើតគណៈកម្មាធិការសម្រុះសម្រួល ហើយសង្គមថៃមិនព្រមដោះស្រាយបញ្ហា មិនមែនចង់យកឈ្នះលើបញ្ហាទេ ប៉ុន្តែចង់យកឈ្នះកម្ពុជា។ បើចង់យកឈ្នះលើបញ្ហា គេមិនធ្វើបែបនេះឡើយ នេះគឺជា ‘ស្ថានភាពអន់ការសិក្សារបស់ថ្នាក់ដឹកនាំ’។


ប្រជាជនថៃញែកមិនដាច់ រវាងការគ្រប់គ្រងព្រំដែនដែលមានកងទ័ពគ្រប់គ្រងតំបន់ ដែល “ហេតុការណ៍ប៉ះទង្គិចតាមព្រំដែន (Military Conflict) ការទាស់ទែង ឬការប៉ះទង្គិចខាងយោធា ត្រូវទុកឱ្យទាហានជាអ្នកចាត់ចែង ប៉ុន្តែមិនមែនមិនដោះស្រាយបញ្ហា ហើយព្យាយាមថែបំប៉នបញ្ហាទុក ដើម្បីផលប្រយោជន៍ខាងនយោបាយនោះឡើយ”។


ការដែលគិតថា នៅពេលមានបញ្ហាខ្សែបន្ទាត់ព្រំដែន គឺត្រូវយកវាមកធ្វើជាឧបករណ៍ដើម្បីឈានទៅរកអំណាច ហើយខ្ញុំគិតថានឹងត្រូវតែមានការបាញ់បោះគ្នាទៀតជាមិនខា​ន។ នេះជាផលប៉ះពាល់ឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការគ្រប់គ្រង​ចាត់ចែងរបស់រដ្ឋាភិបាល។ កុំភ្លេចថា ការមានសង្គ្រាម គឺជានិមិត្តរូបនៃភាពបរាជ័យក្នុងការគ្រប់គ្រងដោះស្រាយបញ្ហា ឬការគ្រប់គ្រងដោះស្រាយវិវាទរបស់អ្នកមានអំណាចក្នុងរដ្ឋនោះៗ ដែលកើតចេញពីភាពខ្ជីខ្ជាក្នុងការដោះស្រាយបញ្ហា។


ចុងក្រោយបំផុតដែលកម្ពុជានិយាយថា ថៃលុបចោល MOU 44 តែឯកតោភាគីនោះ តើឥរិយាបថរបស់កម្ពុជាឆ្លុះបញ្ចាំងពីអ្វី? វានឹងធ្វើឱ្យខាតបង់ប្រៀបនៅលើឆាកអន្តរជាតិដែរឬទេ? ជាការពិតណាស់គឺវាខាតបង់ប្រៀបទៅហើយ គ្រាន់តែយើងលុបចោល MOU លុបចោលលិខិតសន្យាតែឯកតោភាគី​ លុបចោលតែម្នាក់ឯង ដោយសារតែហេតុផលនយោបាយ មិនមែនលុបចោលដោយសារហេតុផលអង្គហេតុពិតប្រាកដ ឬខចែងក្នុងសន្ធិសញ្ញានោះឡើយ។ 


ហេតុដូច្នេះ កម្ពុជានឹងយកទៅប្រើធ្វើអ្វីក៏បានដែរ នៅពេលដែលមិនព្រមទទួលយកវិធានច្បាប់អន្តរជាតិ។ ម្ខាងទៀតគេក៏លេងហ្គេម ដែលកម្ពុជាធ្វើអ្វីមិនបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ព្រោះតែមាន MOU 44 ប៉ុន្តែនៅពេលលុបចោល គេក៏អាចដើរហ្គេមបានភ្លាម។


បញ្ហាគ្រប់យ៉ាងសព្វថ្ងៃនេះ កើតចេញពីទាហានដែលនៅតាមព្រំដែនមិនត្រូវគ្នា។ បញ្ហានៅលើកនេះ គឺជារឿងពិសោធន៍ពីភាពបរាជ័យក្នុងការចាត់ចែងបញ្ហារបស់ថៃ ដែលត្រូវតែដោះស្រាយបញ្ហាឱ្យចំចំណុច មិនមែនបង្កើតតែអារម្មណ៍ស្អប់ខ្ពើម ដើម្បីរក្សាឋានៈខាងនយោបាយរបស់ខ្លួនឯង និងសំដៅយកឈ្នះភាគីម្ខាងទៀត ដោយមិនបានយកឈ្នះលើបញ្ហានោះឡើយ។


(KdNk, USA)

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post