អសប្បុរិសទាន គឺសំដៅទៅលើការឲ្យទានរបស់អសប្បុរស (បុគ្គលមិនល្អ) ដែលជាការឲ្យដោយខ្វះសទ្ធា មិនមានការគោរព និងមិនមានចេតនាបរិសុទ្ធ។ ការឲ្យទាននេះមាន ៥

 អសប្បុរិសទាន គឺសំដៅទៅលើការឲ្យទានរបស់អសប្បុរស (បុគ្គលមិនល្អ) ដែលជាការឲ្យដោយខ្វះសទ្ធា មិនមានការគោរព និងមិនមានចេតនាបរិសុទ្ធ។ ការឲ្យទាននេះមាន ៥


 1. អសក្កច្ចំ ទេតិ (ឲ្យដោយមិនគោរព)៖ គឺការបរិច្ចាគទានដោយខ្វះសេចក្តីគោរពចំពោះអ្នកទទួល ឲ្យដោយរួចៗដៃ ឬមានអាការៈមើលងាយ ទ្រគោះបោះបោកដល់អ្នកដែលមកទទួលទាននោះ។


 2. អចិត្តីកត្វា ទេតិ (ឲ្យដោយមិនយកចិត្តទុកដាក់)៖ គឺការឲ្យដោយមិនមានសេចក្តីជ្រះថ្លាក្នុងចិត្ត មិនតាំងចិត្តឲ្យបានល្អិតល្អន់ ឲ្យដោយសោះអង្គើយ ឬឲ្យដោយមិនមានសេចក្តីកោតក្រែងចំពោះទានដែលខ្លួនកំពុងធ្វើ។


 3. អសហត្ថា ទេតិ (មិនឲ្យដោយដៃខ្លួនឯង)៖ គឺការប្រើប្រាស់អ្នកដទៃឲ្យយកទាននោះទៅឲ្យជំនួស ដោយខ្លួនឯងមិនព្រមប្រគល់ឲ្យដោយផ្ទាល់ដៃ ព្រោះក្តីខ្ពើមរអើម ឬដោយមិនមានសទ្ធាចង់ឲ្យពិតប្រាកដ។


 4. អបវិទ្ធំ ទេតិ (ឲ្យជារបស់បោះបង់ចោល)៖ គឺការឲ្យជារបស់សំណល់ (ដូចជាបាយសល់ សម្លសល់) របស់ដែលខូចខាត ឬជារបស់ដែលខ្លួនលែងត្រូវការ ហើយយកទៅឲ្យក្នុងលក្ខណៈបោះចោលឲ្យគេរើសយក។


 5. អនាគមនិដ្ឋិទិកោ ទេតិ (ឲ្យដោយមិនជឿកម្មផល)៖ គឺការឲ្យដោយមិនជឿថាកុសលទានដែលខ្លួនបានធ្វើនេះនឹងហុចផលជាសេចក្តីសុខនៅពេលខាងមុខ មិនជឿបុណ្យបាប ឬឲ្យដោយមិនយល់ពីប្រយោជន៍នៃការឲ្យ។


     ការធ្វើទានដែលមានលក្ខណៈទាំង ៥ ខាងលើនេះ រមែងជាទានដែលមិនមានផលានិសង្សច្រើនឡើយ។

------------------------------

© ភិក្ខុ គឿន ប៊ុនធី | 12 JUNE 2026

#អសប្បុរិសទាន៥យ៉ាង

#អោយទាន

Previous Post Next Post