សិល្បៈសង្គ្រាម ត្រូវបាននិពន្ធឡើងដែលផ្តល់ប្រភពមិនចេះរីងស្ងួតសម្រាប់ការពិភាក្សាអំពីនយោបាយ និងយុទ្ធសាស្ត្រ។ ស្នាដៃនេះបានជះឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងប្រវត្តិគំនិតយោធារបស់ប្រទេសជប៉ុនដែលត្រូវបានទទួលយក និងអនុវត្តដោយអគ្គមហាសេនា (Shogun) មានដូចជា តូគូកាវ៉ា អ៊ីយ៉េយ៉ាស្សូ និងអ្នកគុណនិយមសាម៉ូរ៉ៃ ម៉ីយ៉ាងម៉ូតូ មូស៊ាស៊ី ដែលបាននិពន្ធស្នាដៃផ្នែកយុទ្ធសាស្ត្រដ៏ល្បីមួយចំណងជើងថា The Book of Five Rings នៅឆ្នាំ១៦៤៥ ហើយត្រូវបានអ្នកសិក្សាជាច្រើនអះអាងថា មានឫសគល់ ឬហោចណាស់ទទួលឥទ្ធិពលពី សិល្បៈសង្គ្រាម។ នៅសម័យទំនើប ភាពលេចធ្លោនៃស្នាដៃនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងប្រចក្ស តាមរយៈការយកទៅអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយប្រមុខដឹកនាំដ៏ល្បីល្បាញនានា តួយ៉ាងលោក ម៉ៅ សេទុង ឧត្តមសេនីយ៍ វ៉ូ ង្វៀនយ៉ាប មេទ័ពវៀតណា ហើយដែលត្រូវបានចាត់បញ្ចូល ក្នុងចំណោមឧត្តមសេនីយ៍ល្បីល្បាញទាំង៥ប្រចាំសតវត្សរ៍ទី២០ សុទ្ធតែបានប្រើប្រាស់គោលការណ៍ ស៊ុន អ៊ូ រៀងៗខ្លួនក្នុងការបំផុតនូវទស្សនៈ សង្គ្រាមប្រជាជន ផ្អែកជាសំខាន់លើកត្តាសីលធម៌ដែលជាស្នូលនៅក្នុងយុទ្ធសាស្ត្រសង្គ្រាម ស៊ុន អ៊ូ។
-សិល្បៈសង្គ្រាម ស៊ុន អ៊ូ
Download
Tags:
Arts Of War







