ខ្មែរយើង មានដើមកំណើត ជាង 500ឆ្នាំ មុនសត្តវត្ស តែអត់ទាន់មាន អក្សរ នៅឡើយ ។ យើង និយាយជាសម្លេង ប្រាស្រ័យទាក់ទងគ្នា។

 លោក លោកស្រី អ្នកនាងកញ្ញា បងប្អូន ជាទីគោរព


ខ្មែរយើង មានដើមកំណើត ជាង 500ឆ្នាំ មុនសត្តវត្ស តែអត់ទាន់មាន អក្សរ នៅឡើយ ។ យើង និយាយជាសម្លេង ប្រាស្រ័យទាក់ទងគ្នា។ 


ក្រោយ ពាណិជ្ជករ អាចារ្យ សង្ឃ របស់ឥណ្ឌា មកដល់ខ្មែរ ហើយបាន ភ្ជាប់សាច់ឈាម ជាមួយខ្មែរ (រឿងព្រះថោង នាងនាគ) ខ្មែរយើង ចេះបង្កើតអក្សរបន្លឺ សម្លេង។ 


ចាប់សត្តវត្សទី7 មកខ្មែរយើងចេះ ឆ្លាក់អក្សរខ្មែរ លើថ្មរ។ អញ្ចឹងគេរកឃើញ អក្សខ្មែរ ទទួលឥទ្ធិពល ពីបល្លវៈ នៃឥណ្ឌាខាងត្បូង។


ថៃក៏មាន សម្លេងបែបថៃ។ នៅពេលខ្មែរ មានអក្សរសរសេរ ថៃមិនទាន់ចេះ ប្រើអក្សរទេ មានតែសម្លេងទេ។ តែនៅសត្តវត្សទី 13 បានថៃ ចេះអភិវឌ្ឍន៏ អក្សសរសេរថៃ។


ហើយអ្នកប្រវត្តិសាស្ត្រ បានរកឃើញថា អក្សរថៃ ទទួលឥទ្ធិពល ពីអក្សរខ្មែរបុរាណ ដែលទទួលឥទ្ធិពលពី បល្លវៈ នៃឥណ្ឌាខាងត្បូង។


ថៃ ដើម្បីកុំអោយអន់ ក៏ប្រឹងលើកយក ប្រវត្តិសាស្ត្រមកក្រឡៃ អោយក្មេង ជំនាន់ក្រោយយល់ច្រឡំ។


នោះដោយសារខ្មែរ បានចុះខ្សោយ ក្រោយឆ្នាំ 1431 មកម្លេះ រហូតដល់សព្វថ្ងៃ សេដ្ឋកិច្ចខ្មែរ និងប្រជាជនខ្មែរ ក៏តូចតិចជាងវា។


ខ្មែរមានវប្បធម៌ អក្សរសាស្ត្រ តាំងយូរលង់មកហើយ។ អតីតៈកាល ខ្មែរខ្លាំង តែយើងសួរថា តើយើងក្មេងៗ ជំនាន់ក្រោយ ធ្វើយ៉ាងណា អោយសេដ្ខកិច្ច ពាណិជ្ជកម្ម ខ្លាំង ជាងប្រទេសជិតខាង?


អរគុណ។

Previous Post Next Post