ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្ដែងអំពីជំនួញ
៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្ត គឺ៖
១- សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ
គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ
ឬបានមកដោយហេតុឯណាមួយហើយលក់គ្រឿងសាស្ត្រាវុធនោះ ។
២- សត្តវណិជ្ជា ជួញមនុស្ស គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បីធ្វើជាទាសាទាសីរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែបណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធស្មើគ្នាក្នុងការរស់នៅមានសេរីភាព។
៣- មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដើមលុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់ ។

៤- មជ្ជវណិជ្ជា
ជួញទឹកស្រវឹង ឬគ្រឿងស្រវឹង គ្រឿងញៀន
គឺផ្សំគ្រឿងណាមួយឲ្យកើតឡើងជាគ្រឿងស្រវឹងដោយខ្លួនឯង
ឬទិញគេយកមកហើយលក់នូវទឹកស្រវឹង គ្រឿងស្រវឹងនោះ ។
៥- វិសវណិជ្ជា ជួញថ្នាំពិស ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ ហើយលក់នូវថ្នាំពិស ថ្នាំពុលនោះ ។
ជំនួញ៥ប្រការនេះឧបាសក
ឧបាសិកា
ពុទ្ធបរិស័ទមិនគប្បីជួញឡើយព្រោះជាហេតុនាំមកនូវអសន្តិសុខ
អសន្តិភាព ការជួញនូវជំនួញទាំង៥នេះមានឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព
ដែលផ្ទុយអំពីសម្មាអាជីវៈ ។
៥- វិសវណិជ្ជា ជួញថ្នាំពិស ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ ហើយលក់នូវថ្នាំពិស ថ្នាំពុលនោះ ។
Tags:
Business Buddhism